តារាថៃ​​ ៣គូ ដែល​​​ទស្សនិក​​​ជន​​​ចង់​​​ឲ្យ​​​​ក្លាយ​​ជា​​គូ​​ស្នេហ៍​​ពិត​​​ៗ​​ក្រៅ​​ពី​​ក្នុង​​ភាព​​យន្ត​​

//s9.kh1.co/25/250a8fe9546e9c7d7bf613969afb7b8d71558898.png
តារា & កម្សាន្ដ

 ១៩-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តារាថៃប្រុសស្រី ៣គូ ដែលទស្សនិចជនចង់ឲ្យពួកគេក្លាយជាគូរស្នេហ៍ពិតៗក្រៅពីក្នុងភាពយន្ត

ថៃ៖ ដើម្បីឲ្យទស្សនិកជនជក់ចិត្ត​ចង់តាមដាន​សាច់រឿង​មួយពីដើមរហូតដល់ទីបញ្ចប់ ពិតណាស់​គឺត្រូវ​ការ​សាច់​រឿង​មួយ​ដែល​ល្អឯកប្លែក​ខុសពីរឿងដទៃ យ៉ាងណាមិញតួ​សម្ដែង​ក៏ជាផ្នែកធំមួយនៅក្នុងនោះដែរ។ ដើម្បីឲ្យ​សាច់រឿង​មើល​ទៅ​ល្អឥតខ្ចោះ តួសម្ដែងគម្បីខិតខំឲ្យអស់ពីសមត្ថភាពដែលខ្លួនមាន ដើម្បីទាក់ទាញទស្សនិកជន​ឲ្យចង់​តាម​ដាន​បន្ត​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងដូចជាតួសម្ដែងប្រុសស្រីរបស់ថៃបីគូនេះ បានធ្វើឲ្យបេះដូងអ្នកទស្សនា​ហាក់អន្ទះអន្ទែង​ជួសម្ចាស់ខ្លួនទៅទៀត ពេលដែលពួកគេសម្ដែងតួជាគូស្នេហ៍នឹងគ្នាម្ដងៗ ហើយអ្នកទស្សនាតែងតែប្រាថ្នាថា​សូមឲ្យជីវិតពិត​របស់ពួកគេ​គឺជា​គូ​ស្នេហ៍នឹងគ្នាពិតៗ។

ចង់ដឹងថាតារាទាំងបីគូនោះជាអ្នកណាខ្លះ តោះទៅតាមដានទាំងអស់គ្នា៖

៣. Jaonaay និង June Plearnpichaya

Jaonaay និង June Plearnpichaya
Jaonaay និង June Plearnpichaya

អ្នក​ទាំង​ ២​បាន​រួម​ការងារ​ជាមួយ​គ្នា​ដំបូងក្នុង​រឿង​ «Bad Genius The Series» កាលពីឆ្នាំ ២០២០។ 

២. Nine Naphat និង Baifern Pimchanok

Nine Naphat និង Baifern Pimchanok
Nine Naphat និង Baifern Pimchanok

អ្នកទាំងពីរសម្ដែង​រឿង "Friendzone" រួមគ្នា ក្រោយមកអ្នក​ទាំង ២​ត្រូវ​អ្នកគាំទ្រ​ផ្គូរផ្គងជាមួយ​ខ្លាំង ស្របពេល​ការសម្ដែង​ក៏ស៊ីសង្វាក់ ឯចរិត​ក៏ត្រូវគ្នា ស្និទ្ធស្នាលគ្នា ហើយ​តែង​សម្ដែង​ការ​គាំទ្រ​គ្នាទៅវិញទៅមកទៀត។ 

១. Boy Pakorn និង​ Diana Flipo

Boy Pakorn និង​ Diana Flipo
Boy Pakorn និង​ Diana Flipo

 Boy បាន​សារភាព​ថា​ ​ក្រៅពីមាន​សម្រស់​ស្រស់ស្អាត Diana នាង​ក៏ជានារីម្នាក់ដែល​មាន​ចរិត​ស្លូតបូតសុភាព​រាបសារ​ដែរ៕

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T