ចាក់ដោត! ទូច ស្រីល័ក្ខ ដាក់បម្រាម៧យ៉ាង ប្រសិនបើចង់ចូលក្លិបហាត់ប្រាណរបស់ខ្លួន

//s9.kh1.co/76/766df9a70e2ec49bacf5a3631c9bcd205a0f396f.jpg
តារា & កម្សាន្ដ

 ១៩-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ទូច ស្រីល័ក្ខ បើកក្លិបហាត់ប្រាណ ដាក់បម្រាម៧យ៉ាង ធ្វើភ្ញាក់ផ្អើលជាខ្លាំង

ភ្នំពេញ៖ ដូចដែលប្រិយមិត្តធ្លាប់បានជ្រាបរួចមកហើយពីចម្រៀង ទូច ស្រីល័ក្ខ ជាតារាចម្រៀងដែលមានភាពក្រមិចក្រមើម និងមានកាយវិការរស់រវើកធ្វើឱ្យអ្នកទស្សនាមានការសប្បាយរីករាយនៅពេលមានវត្តមាននៅពេលដែលនាងចេញមុខលើឆាកតន្រ្តីម្តងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ឈានចូលឆ្នាំថ្មី ២០២១ នេះ អ្នកនាង ទូច ស្រីល័ក្ខ បានបោះទុនបើករបរថ្មីបន្ថែមដែលទើបចាប់ដំណើរការកាលពីពេលថ្មីៗនេះ ដែលគេដឹងថាជាក្លិបហាត់ប្រាណនៅម្ដុំទូលគោក។ អ្វីដែលចាប់អារម្មណ៍នោះ ទោះបីទើបបង្កើតក្លិបថ្មីសន្លាងក៏ពិតមែន តែអ្នកនាង​ ទូច ស្រីល័ក្ខ បានរៀបរាប់យ៉ាងលម្អិតចំពោះអ្នកដែលចូលហាត់នៅក្លិបរបស់នាងធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។

អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះក្នុងបណ្ដាញហ្វេកប៊ុក ជាមួយបម្រាមខ្លះៗដល់អ្នកចង់ចូលហាត់ក្នុងក្លិបរបស់អ្នកនាង៖

១. ហាមមកហាត់គ្រាន់តែមកថតរូប នឹង ឡាយ ២. ម៉ោងហាត់សូមមេត្តាយកចិត្តទុកដាក់ ៣. មិនទទួលអ្នកហាត់គ្រាន់តែមកបញ្ចេញមកសុដន់ហើយមកធ្វើអោយខូចឈ្មោះទីកន្លែងក្លឹប ៤. អ្នកមានគ្រួសារហើយសូមមកហាត់ដោយភាពច្បាស់លាស់កុំភ្លឺតភ្លឹនធ្វើអោយភ្លេចភ្លាំងភ្លេចថាខ្លួនមានកូនហើយនឹងប្តី ជាពិសេសមនុស្សប្រុសកុំរញ៉េរញ៉ៃបើដឹងថាខ្លួនមានប្រពន្ធកូនហើយ ៥. រាល់អ្នកធ្វើការក្នុងក្លឹបហាត់ប្រាណត្រូវមានសុជីវធម៌ដោយភាពទទួលខុសត្រូវ ៦. តំលៃដែរថ្លៃគឺឋិតនៅលើកទង្វើរសកម្មភាពនឹងចរិករបស់មនុស្សម្នាក់ៗ ក្រខ្សែរភ្នែកវាគឺជាការមើលឃើញតាមរយៈនៃការសំលឹងរបស់មនុស្សម្នាក់ៗ វាបញ្ជាក់តាមរយៈក្រខ្សែរភ្នែក ៧. កន្លែងខ្ញុំមិនស្វារគមន៍ចំពោះបុគ្គលណាដែរមានគូរហើយរឺគ្រួសាហើយមកទុកកន្លែងខ្ញុំសំរាប់តែញ៉ែគ្នាសើចរញ៉េរញៃដើម្បីយកលេសគ្រួសារមកហាត់នោះទេ វាធ្វើអោយខូចឈ្មោះទីកន្លែងក្លឹបហាត់របស់ខ្ញុំ។

អ្នកនាង ទូច ស្រីល័ក្ខ 

ការចេញបម្រាមចំៗចាក់ដោតរបស់ ទូច ស្រីល័ក្ខ បានធ្វើឱ្យមិត្តភក្តិក្នុងបណ្តាញសង្គមចាប់អារម្មណ៍ និងគាំទ្រគ្រប់គ្នាយ៉ាងខ្លាំង៕

សូមទស្សនារូបភាពខាងក្រោម៖

រូបអ្នកនាងទូច ស្រីលក្ខណ៍
រូបអ្នកនាងទូច ស្រីលក្ខណ៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបអ្នកនាងទូច ស្រីលក្ខណ៍
រូបអ្នកនាងទូច ស្រីលក្ខណ៍
រូបអ្នកនាងទូច ស្រីលក្ខណ៍
រូបអ្នកនាងទូច ស្រីលក្ខណ៍
រូបអ្នកនាងទូច ស្រីលក្ខណ៍
រូបអ្នកនាងទូច ស្រីលក្ខណ៍
ទូច ស្រីល័ក្ខ
Sok Try
សុខ ទ្រី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T