ក្តៅៗ! សិស្សសាលាឯកជនម្នាក់នេះ ចេញមុខសុំទោសសាធារណ: និងបញ្ជាក់ថា ឪពុកខ្លួនមិនមែនជា…(មានវីដេអូ)

//s9.kh1.co/c3/c36055875be6da0db7573060da53bd7ce2e855f0.jpg
សង្គម

 ១៩-កុម្ភៈ-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ក្រោយផ្ទុះការរិគន់រឿង ជិះឡានសមត្ថកិច្ចទៅរៀន ស្រាប់តែពេលនេះ លេចមុខអ្នកបង្កមកសូមទោសជាសាធារណ: ជូនចំពោះមហាជន

ភ្នំពេញ:កាលពីពេលថ្មីៗកន្លងទៅនេះ ព័ត៌មាននៃការដែលសិស្សសាលាឯកជនម្នាក់បានជិះឡាន របស់នគរបាលទៅរៀន បានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងនៅក្នុងសង្គមហ្វេស ប៊ុកអំពីមូលហេតុនៅពីក្រោយដែលធ្វើឲ្យសិស្សម្នាក់នេះ ហ៊ានធ្វើបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឡានរបស់នគរបាល
ឡានរបស់នគរបាល

យ៉ាងណាមិញ ក្រោយរងការរិះគន់ ពីសំណាក់មហាជន សមត្ថកិច្ចក៏បានស្រាវជ្រាវរកឃើញ មនុស្សបីនាក់ ដែលជាប់ពាក់ព័ន្ធ និងរឿងរ៉ាវនេះ។ បន្ទាប់ពីបានសាកសួរ និងសួរនាំពីសមត្ថកិច្ចរួចមក លោក តាន់ សម្បត្តិឧត្តម ដែលមានអាយុ១៩ឆ្នាំ និងជាសិស្សដែលកំពុងតែសិក្សានៅថ្នាក់ទី១១ ក៏បានចេញមុខសូមទោសជាសាធារណ:ដោយបានសារភាពកំហុសរបស់ខ្លួនប្រាប់ដល់មហាជនយ៉ាងដូច្នេះថា៖

លោក តាន់ សម្បត្តិឧត្តម
លោក តាន់ សម្បត្តិឧត្តម

ខ្ញុំបានសុំអភ័យទោស ពីបងប្អូនប្រជាពលរដ្ឋ និងស្ថាប័ននគរបាលជាតិ ដោយខ្ញុំបានបានប្រព្រឹត្តអំពើខុសឆ្គង ដោយចេតនា​ដោយបានយករថយន្តពាក់ស្លាកលេខនគរបាល និងសឺរ៉ែន ជិះទៅសាលារៀន ហើយខ្ញុំសូមបញ្ជាក់ថា ឪពុករបស់ខ្ញុំបាទមិនមែន ជាស្នងការនគរបាលរងរាជធានីភ្នំពេញទេ ដូចដែលសារព័ត៌មានបានផ្សព្វផ្សាយនោះទេ ជាក់ស្តែងឪពុករបស់ខ្ញុំបាទជាគ្រូពេទ្យ ខ្ញុំបាទសូមទទួូលកំហុស និងសន្យាថាឈប់ប្រព្រឹត្តអំពើបែបនេះតទៅទៀតហើយ៕

លោក តាន់ សម្បត្តិឧត្តម

ចង់ដឹងហើយកាន់តែច្បាស់ថែមទៅទៀតនោះ សូមចូលរួមទស្សនាវីដអូខាងក្រោម៖

Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T