ចុមយក្ស! មិនណយទេ Samsung Galaxy A02s និង Galaxy A02 ទាំងកាមេរ៉ា ទាំងកម្លាំងថ្ម ទាំងអេក្រង់ និងទាំងតម្លៃ អស្ចារ្យម៉ាចប់ម៉ង កប់ស៊េរី!

//s9.kh1.co/39/39ec1535fc34228b8458405817ef698d0851c2f6.jpg
បច្ចេកវិទ្យា

 ១៩-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

និយាយទៅអេក្រង់ធំភ្លឺច្បាស់ កាមេរ៉ាថតច្បាស់ស្អាត ថាមពលថ្មធំប្រើឆ្លងថ្ងៃ (ប្រើឡើងមិនខ្វល់ពីឆ្នាំងសាក) ហើយតម្លៃក៏សមរម្យអស់ស្ទះទៀត។

ភ្នំពេញ៖ និយាយទៅអេក្រង់ធំភ្លឺច្បាស់ កាមេរ៉ាថតច្បាស់ស្អាត ថាមពលថ្មធំប្រើឆ្លងថ្ងៃ (ប្រើឡើងមិនខ្វល់ពីឆ្នាំងសាក) ហើយតម្លៃក៏សមរម្យអស់ស្ទះទៀត លក់មិនរង្គើទីផ្សារទើបចម្លែក! Samsung Galaxy A02s និង Galaxy A02 ដែលទើបចេញលក់លើទីផ្សារក្នុងប្រទេសកម្ពុជាយើងនេះ គឺពិតជាផលិតឡើងចាក់ចំបេះដូងអ្នកប្រើប្រាស់ពេលបច្ចុប្បន្ននេះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Samsung Galaxy A02s អេក្រង់ពេញតួ កាមេរ៉ាក្រោយ 3 គ្រាប់ ថតច្បាស់សមសួន និងមានសមត្ថភាពខ្ពស់កម្លាំងថ្ម 5,000 mAh ខ្លាំង យូរ អែមហួស! មើលវីដេអូ ហ្គែម ហ្វេសប៊ុក លេង Tik Tok និយាយពីម៉ាឆ្ងាញ់ ដោយមិនបាច់ព្រួយ។ បើតម្លៃវិញគឺថាម៉ាអែមម៉ង គឺត្រឹមតែ $145 តែប៉ុណ្ណោះ ខណៈដែល Samsung Galaxy A02 ដែលមានសមត្ថភាពអស្ចារ្យមិនធម្មតាមានតម្លៃត្រឹមតែ $119 ប៉ុណ្ណោះ។

Samsung Galaxy A02s និង Galaxy A02
Samsung Galaxy A02s និង Galaxy A02

លក្ខណៈសម្បត្តិខាងក្រោមនេះ គឺអាចឱ្យលោកអ្នកធ្វើការសម្រេចចិត្តតែម្តង គឺបានក្នុងការជ្រើសរើសស្មាតហ្វូនដែលបំពាក់បច្ចេកវិទ្យាទំនើប និងមានលក្ខណៈពិសេសល្អលើសពីតម្លៃខ្លាំង៖

* Galaxy A02s:
* អេក្រង់៖ Infinity-V Display
* ទំហំអេក្រង់៖ 6.5”
* កាមេរ៉ាមុខ៖ 5 MP
* កាមេរ៉ាក្រោយ 3 គ្រាប់៖ 13 MP + 2MP + 2MP
* មេម៉ូរី (RAM)៖ 4GB
* អង្គផ្ទុក៖ 64 GB (អាចបន្ថែមក្រៅបានរហូតដល់ 1T)
* ល្បឿនដំណើរការ៖ SDM 450 (Octa1.8 GHz)
* ថាមពលថ្ម៖ 5,000 mAh (កាន់ថ្មតាំងពីព្រឹកដល់យប់អាចធ្លាយដល់ព្រឹកស្អែកទៀត), សាកថ្មលឿន 15 W ជាមួយនឹង USB Type C 2.0
* សេវា៖ 4G LTE
* ពណ៌ 3 ជម្រើស៖ ខ្មៅ, ស, ខៀវ

Samsung Galaxy A02s និង Galaxy A02
Samsung Galaxy A02s និង Galaxy A02

* Galaxy A02:

* អេក្រង់៖ Infinity-V Display
* ទំហំអេក្រង់៖ 6.5”
* កាមេរ៉ាមុខ៖ 5 MP
* កាមេរ៉ាក្រោយ 2 គ្រាប់៖ 13 MP + 2MP
* មេម៉ូរី (RAM)៖ 3GB 
* អង្គផ្ទុក៖ 32 GB (អាចបន្ថែមក្រៅបានរហូតដល់ 1T)
* ថាមពលថ្ម៖ 5,000 mAh
* សេវា៖ 4G LTE
* ពណ៌ 3 ជម្រើស៖ ខ្មៅ, ខៀវ, ក្រហម

Samsung Galaxy A02s និង Galaxy A02
Samsung Galaxy A02s និង Galaxy A02
Samsung Galaxy A02s និង Galaxy A02
Samsung Galaxy A02s និង Galaxy A02
Samsung Galaxy A02s និង Galaxy A02
Samsung Galaxy A02s និង Galaxy A02

*សូមបញ្ជាក់ថា Samsung Galaxy A02s និង A02 នេះ របស់ក្រុមហ៊ុន សាមសុង មានប័ណ្ណធានាត្រឹមត្រូវ អាចធ្វើបច្ចុប្បន្នភាពកម្មវិធីបាន និងមានដំឡើងក្តារចុចភាសាខែ្មរមកស្រាប់ ងាយស្រួលក្នុងការប្រើប្រាស់ខ្លាំងណាស់។

សម្រាប់ព័ត៌មានបន្ថែមអតិថិជនទាំងអស់អាចអញ្ជើញទៅតេស្តផលិតផលផ្ទាល់នៅតាមបណ្តាហាងលក់ និងចែកចាយផលិតផល សាមសុង ផ្លូវការ ឬក៏អាចធ្វើការទំនាក់ទំនងសេវាបម្រើអតិថិជនដោយឥតគិតថ្លៃតាមរយៈលេខ៖ 1800-203232៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T