អត់ញញើតសោះ! ស្ត្រីថៃម្នាក់នេះ អង្គុយបញ្ចុកបាយក្រពើយ៉ាងរំភើយ ដូចបញ្ចុកបាយកូនក្មេង (មានវីដេអូ)

//s9.kh1.co/5f/5f02886d7f86397658b04d30110cdf403795918a.jpg
សង្គម

 ១៩-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ស្ត្រីថៃចំណាស់ម្នាក់ បាននាំយកបាយ.សទៅបញ្ចុកក្រពើក្នុងវត្តជារៀងរាល់ថ្ងៃ អស់រយៈពេលជាង៥ឆ្នាំមកហើយ។

ថៃ៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បានសម្ដែងការភ្ញាក់ផ្អើល ជុំវិញវីដេអូឃ្លីបមួយ ដែលថតបង្ហោះចែកចាយនូវសកម្មភាព ស្ត្រីចំណាស់ម្នាក់ អង្គុយបញ្ចុកបាយក្រពើមួយក្បាល ក្បែរមាត់ស្រះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបនេះ ត្រូវបានថតឡើងនៅវត្តមួយ ដែលមានទីតាំងស្ថិតក្នុងខេត្ត ឆៃយ៉ាភូមិ នៃប្រទេសថៃ ហើយយកទៅបង្ហោះចែកចាយដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែង តាមរយៈ​វីដេអូឃ្លីប បង្ហាញឲ្យឃើញថា ស្ត្រីចំណាស់ កំពុងអង្គុយក្បែរមាត់ស្រះ ដោយមានបាយ.សមួយចាន។ ហើយគាត់បានប្រើឈើវែងល្មមមួយ សម្រាប់ពូតបាយជាដុំៗដាក់ឲ្យជាប់នឹងឈើ រួចក៏យកទៅបញ្ចុកក្រពើ ដែលកំពុងងើបក្បាលចេញពីទឹក រង់ចាំហាមាត់ស៊ីបាយ។

យ៉ាងណាមិញ បើយោងតាមសម្ដីអ្នកនៅក្នុងវត្ត បានឲ្យដឹងថា ស្ត្រីចំណាស់ខាងលើ តែងតែនាំយកបាយមកបញ្ចុកក្រពើជារៀងរាល់ថ្ងៃដោយទឹកមុខស្រស់ស្រាយ ហើយគាត់បានធ្វើបែបនេះ អស់រយៈពេលជាង៥ឆ្នាំមកហើយ ដែលមើលទៅដូចជាមិត្តភក្ដិជិតស្និទ្ធនឹងគ្នាអីចឹង។ លើសពីនេះទៀត ក្រពើនេះក៏តែងតែរង់ចាំទទួលចំណីឆ្ងាញ់ៗពីស្ត្រីចំណាស់ជារៀងរាល់ថ្ងៃផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T