រងការរិះគន់មិនស្ទើរ ក្រោយតារាសម្តែង Talu Wang កេងចំណេញលើតារាសម្តែងស្រី Li Qin លើឆាក (មានវីដេអូ)

//s9.kh1.co/01/01938a9f79b59012d4f35d5dcd3619b163e61e5e.jpg
តារា & កម្សាន្ដ

 ១៩-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

រងការរិះគន់មិនស្ទើរពីអ្នកលេងបណ្តាញសង្គម ! ក្រោយពី តារាសម្តែងប្រុស Talu Wang កេងចំណេញលើតារាសម្តែងស្រី Li Qin

កម្សាន្ត៖ តារាសម្តែង Talu Wang បានក្លាយជាតារាសម្តែងចិនតៃវ៉ាន់ ដែលត្រូវបានគេចោទប្រកាន់ថា មានអាកប្បកិរិយាមិនសមរម្យ បន្ទាប់ពីមានការរិះគន់មិនស្ទើរពីក្រុមអ្នកលេងបណ្តាញសង្គមថា តារាសម្តែងរូបនេះ បានកេងចំណេញលើតារាសម្តែងស្រី Li Qin ក្នុងកម្មវិធីមួយរបស់ចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងឃ្លីបវីដេអូខ្លី Happy Camp បានបង្ហាញថា តារាសម្តែងប្រុស Talu Wang បានឱបតារាសម្តែងស្រី Li Qin ពីក្រោយនៅក្នុងផ្នែកដែលមានចំណងជើងថា៖ តើសកម្មភាពណាដែលនឹងធ្វើឱ្យក្មេងស្រីមានអារម្មណ៍ថា បានទទួលបានការគាំពារនៅពេលអ្នកកំពុងរង់ចាំទិញតែគុជ?

នៅក្នុងឃ្លីបនោះវ៉ាងបានឱប Li ហើយសួរនាងថាតើនាងមានអារម្មណ៍ត្រជាក់ទេមុនពេលត្រដុសដៃនិងរុំអាវរបស់គេនៅជុំវិញនាង។ ដែលធ្វើឱ្យតារាស្រី Li Qin ចាប់ផ្តើមមានអារម្មណ៍ស្រឡាំងកាំង។

ក្នុងនោះដែរ តាមរយៈវីដេអូនេះ បានធ្វើឱ្យអ្នកនៅលើបណ្តាញសង្គមជាច្រើន មានការប្រតិកម្ម និង រិះគន់យ៉ាងខ្លាំង បន្ទាប់វីដេអូឃ្លីបខ្លីនេះ ត្រូវបានបង្ហោះនៅផេក Weibo នៅម៉ោង៩ យប់ នៅថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។ តែក៏មានអ្នកលេងបណ្តាញសង្គមខ្លះ ក៏កោតសរសើរផងដែរ ចំពោះសកម្មភាពស្វីតៗបែបនេះ និង អ្នកខ្លះទៀត បានចោទប្រកាន់តារាសម្តែងប្រុស Talu Wang  ពីបទបៀតបៀនផ្លូវភេទ Li Qin ។ បញ្ហានេះ បាននាំឱ្យមានបញ្ហាចម្រូងចម្រាសពាសពេញបណ្តាញសង្គមផងដែរ។

នៅថ្ងៃព្រហស្បតិ៍នេះ តារាសម្តែងប្រុស Talu Wang បានសរសេរនៅលើបណ្តាញសង្គមរបស់លោកបែបនេះថា៖

យើងទាំងពីរគ្រាន់តែសម្តែង ជាផ្នែកមួយនៃខ្លឹមសារ គូរស្នេហ៍ក្នុងរដូវរងារ ដោយធ្វើតាមការរៀបចំឡើងរបស់កម្មវិធីតែប៉ុណ្ណោះ។ ពួកយើងគ្រាន់តែគោរពតាមការងារដែលតម្រូវ ក្នុងនាមជាដៃគូរ និង មិត្តរួមការងារប៉ុណ្ណោះ។ សូមមេត្តាកុំធ្វើការវិនិច្ឆ័យខ្វះការពិចារណា ហើយខ្ញុំក៏សូមអភ័យទោសយ៉ាងខ្លាំងដែលវាធ្វើឱ្យប៉ះពាល់អារម្មណ៍ និង ការយកចិត្តទុកដាក់ពីគ្រប់គ្នា។

Talu Wang

គួរបញ្ជាក់ផងដែរថា តារាសម្តែងស្រី Li Qin ក៏បានចេញមុខបកស្រាយថា៖

ការសម្តែងនោះ គឺយកលំនាំតាមរឿងមួយដែលនាងធ្លាប់សម្តែងជាមួយ លោក Talu Wang គឺ The Dream of Red Mansions​ (2010)  ដោយបន្ថែមថា ការសម្តែងនេះធ្វើបានល្អ និង តួប្រុសក៏ទន់ភ្លន់ផងដែរ។

Li Qin

ក្នុងន័យនេះ កញ្ញា Li Qin សំដៅដល់តួប្រុសដែល លោក Talu Wang ធ្លាប់ដើរតួនៅក្នុងរឿង The Wolf ដែលមានវត្តមានរបស់តារាស្រីនេះផងដែរ។ ដោយក្នុងរឿងនោះ ក៏មានឈុតដែលលោក Wang បានថើបកញ្ញា Li Qin ដោយបង្ខំ ដែលទទួលបានការល្បីបែបនេះ ម្តងរួចមកហើយកាលពីឆ្នាំមុន៕

បើចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

Talu Wang
Talu Wang
Talu Wang
Talu Wang
Talu Wang
Talu Wang
Li Qin
Li Qin
Li Qin
Li Qin
Li Qin 
Li Qin 
Talu Wang និង Li Qin សម្តែង
Talu Wang និង Li Qin សម្តែង
វីដេអូឃ្លីប ដែល Talu Wang កេងចំណេញលើ Li Qin 
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T