មិនឲ្យតដៃទេ! Man UTD លត់ Real Sociedad ៤-០ ខណៈ Bruno រកបាន២គ្រាប់ម្នាក់ឯង(មានវីដេអូ)

//s9.kh1.co/61/61c28266c8b253f681633b1f832b9949ae6560ed.jpg
កីទ្បា

 ១៩-កុម្ភៈ-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Man UTD យកឈ្នះReal Sociedad ៤-១ នៅជើងទី១វគ្គ៣២ក្រុម Europa League

អ៊ីតាលី៖ កាលពីយប់ថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រកន្លងទៅនេះ ក្លិបបិសាចក្រហម Manchester United បានធ្វើដំណើរទៅកាន់ទីក្រុង ទូរីន ប្រទេសអ៊ីតាលី ដើម្បីធ្វើការប្រកួតវគ្គ៣២ក្រុមពាន Europa League ជាមួយ Real Sociedad នៅឯកីឡដ្ឋាន Juventus Stadium ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Manchester United 
កីឡាករ Manchester United 

នេះជាការប្រកួតបើកឆាកដំបូងគេបង្អស់ក្នុងក្របខណ្ឌ Europa League នៅរដូវកាលនេះ ដោយ Man UTD ទទួលបានលទ្ធផលត្រចះត្រចង់ណាស់គឺលត់ក្រុម Real Sociedad ក្នុងលទ្ធផល៤ទល់នឹង ០ មិនឲ្យតដៃរួច។

១គ្រាប់ដំបូងរបស់ Man UTD បើកឆាកស៊ុតដោយខ្សែបម្រើ Bruno Fernandes ពេលក្រុមទើបតែលេងបានជាង២៧នាទីពេលគេស៊ុតមួយជើងបញ្ចូលទីយ៉ាងស្រួលក្រោយអូសបាល់កាត់មុខខ្សែការពារនិងអ្នកចាំទីឲ្យរត់បុកគ្នាដួលត្រឡប់ត្រឡិន។

  ខ្សែបម្រើ Bruno Fernandes
  ខ្សែបម្រើ Bruno Fernandes
 ខ្សែបម្រើ Bruno Fernandes ស៊ុតបញ្ចូលទី
 ខ្សែបម្រើ Bruno Fernandes ស៊ុតបញ្ចូលទី

រហូតដល់នៅនាទីទី៥៧ Fernandes ដាក់ថែម១គ្រាប់ទៀតពេលខ្សែបម្រើ Daniel James បណ្ដើរបាល់កាត់ខ្សែការពារ Real Sociedad តែម្នាក់ឯងតម្រង់ទៅកាន់តំបន់គ្រោះថ្នាក់មុននឹងបញ្ជូនខ្លីៗទៅឲ្យ Fernandes ទើបរូបគេស៊ុតមួយជើងចំពាក់កណ្ដាលទីពីចម្ងាយ ដោយអ្នកចាំទី Alex Remiro ប្រឹងស្ទុះចេញមកទប់បាល់តែមិនសម្រេច។

 ខ្សែបម្រើ Bruno Fernandes ស៊ុតបញ្ចូលទី
 ខ្សែបម្រើ Bruno Fernandes ស៊ុតបញ្ចូលទី
ខ្សែបម្រើ Bruno Fernandes 
ខ្សែបម្រើ Bruno Fernandes 

២គ្រាប់នាំមុខរបស់ Man UTD ធ្វើឲ្យក្រុមកាន់តែមានទឹកចិត្តស្រេកឃ្លានជ័យជម្នះ ជាក់ស្ដែង នៅនាទីទី៦៤ ខ្សែប្រយុទ្ធ Marcus Rashford បណ្ដើរបាល់ឡើងទៅខាង Real Sociedad តែម្នាក់ឯងគត់ដោយមានខ្សែការពារម្នាក់ប្រឹងរត់មកប្រជែងយកបាល់តែគេសម្រេចចិត្តស៊ុតមួយជើងស្តាំពីចម្ងាយម្ដងទៀតដោយអ្នកចាំទី Remiro បានត្រឹមគ្រវីក្បាលដោយបាល់នេះបញ្ជូនពីខ្សែបម្រើ Fred

  ខ្សែប្រយុទ្ធ Marcus Rashford 
  ខ្សែប្រយុទ្ធ Marcus Rashford 

ស្រាប់តែនៅនាទីទី៩០ចុងម៉ោងទៅហើយ ខ្សែបម្រើ Daniel James ឆ្លៀតស៊ុតមួយជើងដោយខ្លួនឯងដោយមិនមានការបញ្ជូនពីអ្នកណានោះឡើយដែលជួយឲ្យ Manchester United ស្រវាយកជ័យជម្នះបន្តក្ដីសង្ឃឹមក្នុងការលើកពាន Europa League ។

  ខ្សែបម្រើ Daniel James 
  ខ្សែបម្រើ Daniel James 
  ខ្សែបម្រើ Daniel James 
  ខ្សែបម្រើ Daniel James 

ចំពោះស្ថិតិនៃការប្រកួតគឺ Man UTD គ្រប់គ្រងបាល់បានតែ៤០%ប៉ុណ្ណោះខណៈ Real Sociedad បាន៦០% និងស៊ុតចំគោលដៅ២ដង ឯ Man UTD ស៊ុតបាន១០ដង។

យ៉ាងណាមិញ Man UTD នៅត្រូវប្រកួតជើងទី២ជាមួយ Real Sociedad នៅថ្ងៃទី២៦ខែកុម្ភៈនេះហើយ៕

កីឡាករ Manchester United 
កីឡាករ Manchester United 
កីឡាករ Manchester United 
កីឡាករ Manchester United 

សូមទស្សនាវីដេអូនៃការប្រកួតខាងក្រោមនេះ៖

ការប្រកួតរវាង Real Sociedad និង Manchester United 

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T