អ៊ីតាលី៖ លោក Antonio Cassano និយាយថា ខ្សែប្រយុទ្ធ Cristiano Ronaldo គឺជាមនុស្សអាត្មានិយមណាស់និងមិនព្រមសម្របខ្លួនតាមទម្រង់លេងរបស់ក្រុមនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្លិបសេះបង្កង់ Juventus ដែលលើកពាន Serie A កាលពីរដូវកាលមុន កំពុងឈរនៅលេខរៀងទី៤ក្នុងតារាង Serie A ទើបតែលេងចាញ់ក្រុម Porto ក្នុងលទ្ធផល ២ ទល់នឹង ១ ដែលជាការប្រកួតក្នុងក្របខណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយជើងទី១ នេះឯងដែលធ្វ់ឱ្យផ្ទុះការរិះគន់់លើទម្រង់លេងរបស់ក្រុមក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Andrea Pirlo ។
ក្នុងការប្រកួតនេះដែរ Ronaldo បានព្យាយាមតវ៉ាជាមួយលោកអាជ្ញាកណ្ដាលដើម្បីសុំបាល់ប៉េណាល់ទីប៉ុន្តែមិនបានជោគជ័យឡើយ។
ដោយសារមើលឃើញដូច្នេះទើបលោក Cassano ដែលជាអតីតខ្សែប្រយុទ្ធសសញ្ជាតិអ៊ីតាលី បាននិយាយរិះគន់ថា Ronaldo គិតតែពីខ្លួនឯងនិងចង់ឲ្យមនុស្សជុំវិញខ្លួនផ្គាប់ចិត្តគេទៅវិញ។
គួរបញ្ជាក់ផងដែរថា នៅរដូវកាលនេះ ខ្សែប្រយុទ្ធ Cristiano Ronaldo ស៊ុតបញ្ចូលទីបាន២០គ្រាប់ដោយក្នុងនោះ១៦គ្រាប់រកបានពីការប្រកួតក្នុងក្របខណ្ឌ Serie A ហើយ៤គ្រាប់ទៀតគឺរកបាននៅ UCL ៕
ប្រភព៖ dailymail