ហេតុផល ៤យ៉ាងដែលអ្នកគួរតែឈប់ដាក់បន្ទុកលើខ្លួនឯងទៀត

//s9.kh1.co/10/100429ca5492a8aaae1677681c952ef692d8a569.jpg
យុវវ័យ

 ១៩-កុម្ភៈ-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ហេតុផល ៤យ៉ាងដែលអ្នកគួរតែឈប់ដាក់បន្ទុកលើខ្លួនឯងទៀត

យល់ដឹង៖ ក្ដីស្រមៃរបស់មនុស្សម្នាក់ៗមានភាពខុសប្លែកពីគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ យ៉ាងណាមិញដើម្បីបំពេញនូវក្ដីសុបិនរបស់ខ្លួនឲ្យបានសម្រេចពួកគេតែងតែខិតខំយ៉ាងពេញទំហំអស់ពីកម្លាំងកាយចិត្ត ដោយសង្ឃឹមយ៉ាងមុតមាំថានឹងទទួលបានជោគជ័យ។ តែបើសិនជាវាបរាជ័យតើអ្នកនឹងមានអារម្មណ៍បែបណា? ពួកគេ​មិន​បាន​ដឹង​ទេ​ថា ទង្វើ​ខ្លះ​មិន​ត្រឹម​តែ​មិន​បាន​ជួយ​អ្នក​ឲ្យ​ជោគជ័យ​ ហើយ​ថែម​ទាំង​បង្ហាញ​ប្រាប់​គេ​ឯង​ថា​អ្នក​កំពុង​តែ​បំផ្លាញ​ខ្លួន​ឯង​ទៀត​ផង តួយ៉ាង​ដូច​ ៥ ចំណុច​ខាង​ក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

៤. រស់​តាម​ការ​រំពឹង​ទុក​របស់​គេ

រូបតំណាង
រូបតំណាង

ប្រសិន​បើ​ជា​និច្ចកាល​អ្នក​តែង​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​តាម​ការ​រំពឹង​របស់​អ្នក​ដទៃ ឬមនុស្ស​ជុំវិញ​ខ្លួន​មិន​ថា​គ្រួសារ​ មិត្តភក្ដិ ឬ មិត្ត​ប្រុស​ ដោយ​មិន​បាន​ធ្វើ​តាម​បេះដូង​របស់​ខ្លួន​នោះ​អ្នក​កំពុង​តែ​រស់នៅ​តាម​ការ​រំពឹង​ទុក​របស់​គេ​ហើយ។

៣. ចូល​ចិត្ត​នៅ​មួយ​កន្លែង

រូបតំណាង
រូបតំណាង

 អ្នក​ណា​ក៏​ចូល​ចិត្ត​នៅ​កន្លែង​ដែល​សុខ​ស្រួល គ្មាន​ហានិភ័យ គ្មាន​ការ​ខ្វាយខ្វល់​អ្វី​នោះ​ដែរ តែ​ដឹង​អត់​ថា​កន្លែង​ដែល​សុខ​ស្រួល​នោះ​ច្រើន​គ្មាន​ផ្ដល់​នូវ​ភាព​រីកចម្រើន​ដល់​អ្នក? ជាក់​ស្ដែង អ្នក​គួរ​រៀន​សាក​ល្បង​នូវ​អ្វី​ដែល​ថ្មី ហើយ​ខុស​ពី​អ្វី​ដែល​អ្នក​ធ្លាប់​ឆ្លង​កាត់​ខ្លះ​ ព្រោះ​ថា​ជីវិត​មាន​រឿង​ច្រើន​ណាស់​ដែល​អ្នក​អាច​រៀន​សូត្រ​បាន។

២. គិត​ថា​ខ្លួន​ល្អ​ឥត​ខ្ចោះ

រូបតំណាង
រូបតំណាង

ទោះ​អ្នក​ពូកែ​យ៉ាង​ណា​ក្ដី គួរ​រៀន​ចេះ​ដាក់​ខ្លួន ហើយ​ទទួល​យក​នូវ​មេរៀន និង​គំនិត​ល្អៗ ថ្មីៗ​​របស់​គេ​ឯង​មក​ដាក់​ក្នុង​ខ្លួន​បន្ថែម​ទើប​ជា​ការ​ល្អ ជៀស​ជាង​តាំង​ខ្លួន​ជា​មនុស្ស​ចេះ​ដឹង​គ្រប់​សព្វ​ហើយ​មិន​ព្រម​ទទួល​យក​គំនិត​អ្នក​ណា​ទាំង​អស់​ក្រៅ​ពី​គំនិត​របស់​ខ្លួន ព្រោះ​យល់​ថា​គ្មាន​អ្នក​ណា​ម្នាក់​មាន​សមត្ថភាព​លើស​ខ្លួន​នោះ​ឡើយ។

១. ចូលចិត្ត​ប្រៀបធៀប

រូបតំណាង
រូបតំណាង

 មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​មាន​ខ្សែ​ជីវិត​ផ្សេងៗ​គ្នា រឿង​ដែល​ពួក​គេ​ឆ្លង​កាត់​ក៏​ខុសៗ​គ្នា ដូច្នេះ យក​ល្អ​គប្បី​ចេះ​អបអរ​នូវ​អ្វី​ដែល​ខ្លួន​មាន ហើយ​ស្រឡាញ់​អ្នក​ជា​ខ្លួន​អ្នក​។ គ្មានអ្វីដែលបានមកដោយគ្មានការខិតខំប្រឹងប្រែងនោះទេ ព្យាយាមធ្វើកិច្ចការដែលអ្នកចង់ធ្វើឲ្យប្រសើរបំផុតនៅថ្ងៃនេះ នៅថ្ងៃណាមួយវានឹងជោគជ័យពុំខានឡើយ រៀនសប្បាយចិត្តនូវអ្វីដែលខ្លួនមាន រៀនសាទរនូវអ្វីដែលយើងអាចធ្វើបាន៕

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T