ទ្រាំមិនបានទេ! Sheringham ចេញមុខរិះគន់គ្រូបង្វឹកនៅ PL ម្នាក់នេះថាចូលចិត្តបន្ទោសកីឡាករពេលប្រកួតចាញ់

//s9.kh1.co/0d/0dca9a0d54f524f3769d0680390d8924b7e9c4cd.jpg
កីទ្បា

 ១៨-កុម្ភៈ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Sheringham ថាលោកគ្រូ Mourinho តែងតែបន្ទោសកីឡាករបើប្រកួតចាញ់

អង់គ្លេស៖ អតីតខ្សែប្រយុទ្ធរបស់បិសាចក្រហម Manchester United និង Tottenham Hotspur គឺលោក Teddy Sheringham បានរិះគន់លោកគ្រូបង្វឹក Jose Mourinho នៃក្លិបខ្នាយមាន់មាស Tottenham Hotspur ថា លោកគ្រូជាមនុស្សគ្មានទំនួលខុសត្រូវ រកស្រណុកតែខ្លួនឯង និងតែងតែបន្ទោសកីឡាករពេលក្រុមខ្លួនប្រកួតចាញ់តែបើប្រកួតឈ្នះវិញគឺលោកគ្រូតែងតែលើកសរសើរថាមកពីទម្រង់លេងរបស់ខ្លួនឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោកគ្រូបង្វឹក Jose Mourinho 
  លោកគ្រូបង្វឹក Jose Mourinho 

លោកគ្រូ Mourinho បានក្លាយទៅជាគ្រូបង្វឹកដ៏មានកេរ្តិ៍ឈ្មោះបោះសំឡេងមួយរូបកំឡុងពេលជិត២០ឆ្នាំមកនេះដោយធ្លាប់ដឹកនាំក្លិប Porto, Chelsea, Real Madrid និង Manchester United ហើយឥលូវនេះក៏កំពុងដឹកនាំ Spurs ប៉ុន្តែស្ថានភាពនៅក្នុងក្រុមមិនមានផលវិជ្ជមាននោះឡើយដោយក្លិបមួយនេះធ្លាក់ទៅឈរដល់លេខរៀងទី៩ឯណោះ។

លោកគ្រូបង្វឹក Jose Mourinho 
លោកគ្រូបង្វឹក Jose Mourinho 
លោកគ្រូបង្វឹក Jose Mourinho និងកីឡាករ Spurs  
លោកគ្រូបង្វឹក Jose Mourinho និងកីឡាករ Spurs  

ដោយឃើញដូច្នេះលោក Teddy Sheringham ក៏បានថ្លែងរិះគន់លោកគ្រូ Mourinho តាមរយៈគេហទំព័រ Goal ថា៖

អ្នកតែងតែឃើញ Jose បែបហ្នឹង ត្រូវឬអត់? បើនិយាយឲ្យវាសុភាព គឺ ពេលក្រុម Tottenham ចាញ់ វាមកពីក្រុមនិងកីឡាករខ្លួនឯង តែបើ Tottenham ឈ្នះវិញណា គឺ Jose តែងតែថាមកពីខ្លួនគាត់ ហ្នឹងហើយជាអ្វីដែលគាត់តែងតែធ្វើ។ គាត់កំពុងមានកាតព្វកិច្ចដ៏លំបាកលំបិនមួយក្នុងដៃគឺការប្រកួតទល់នឹង Manchester City ក្នុងពាន Carabao Cup វគ្គផ្ដាច់ព្រ័តនៅខែមេសានេះហើយ ខ្ញុំសង្ឃឹមថាគាត់នឹងបានពាននេះទៅចុះ។ ការពិតទៅ Spurs ពិតជាធ្វើបានល្អណាស់ក្រោមការដឹកនាំរបស់គ្រូបង្វឹក Pochettino បើទោះបីជាគាត់មិនបានដឹកនាំឲ្យក្រុមឈ្នះពានអ្វីក៏ដោយ។ ខ្ញុំសង្ឃឹមថា Jose នឹងធ្វើបាន។

លោក Teddy Sheringham
  លោក Teddy Sheringham
  លោក Teddy Sheringham

គួរបញ្ជាក់ផងដែរថា លោកគ្រូបង្វឹក Jose Mourinho តែងតែទម្លាក់កំហុសទៅឲ្យកីឡាករក្នុងក្រុមជារឿយៗបើសិនកីឡាករម្នាក់នោះលេងមិនបានល្អ ដូចជាការប្រកួតបើករដូវកាលអ៊ីចឹង លោកគ្រូបានរិះគន់កីឡាករថាខ្ជិលណាស់អីជាដើម៕

លោកគ្រូបង្វឹក Jose Mourinho និងកីឡាករ Spurs  
លោកគ្រូបង្វឹក Jose Mourinho និងកីឡាករ Spurs  

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T