អ្នកអានព័ត៌មាននៅម៉ាឡេស៊ី ត្រូវគេរិះគន់យ៉ាងចាស់ដៃ ក្រោយគេគិតថាច្រឡំស្លៀកឈុតមនុស្សស្រីផ្សាយព័ត៌មាន កាលអំឡុងចូលឆ្នាំចិន

//s9.kh1.co/1b/1bc15f8cb315fc09a2107a37df72f9d797e2b60b.jpg
សង្គម

 ១៨-កុម្ភៈ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អ្នកអានព័ត៌មានជនជាតិម៉ាឡេស៊ីម្នាក់ បានក្លាយជាចំណាប់អារម្មណ៍ ព្រមទាំងរងការរិះគន់ពីមហាជនជាច្រើន ដោយគេបានគិតថាឈុតប្រពៃណីចិន Cheongsam ដែលបុរសរូបនេះបានស្លៀកផ្សាយព័ត៌មាន នាឱកាសបុណ្យចូលឆ្នាំចិនកន្លងទៅ ជាឈុតសម្រាប់មនុស្សស្រី។

ម៉ាឡេស៊ី៖ ថ្មីៗនេះ អ្នកអានព័ត៌មានជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះ Mohd Dhihya បានក្លាយជាចំណាប់អារម្មណ៍ ព្រមទាំងរងការរិះគន់ពីមហាជនជាច្រើន ដោយគេបានគិតថាឈុតប្រពៃណីចិន ដែលបុរសរូបនេះបានស្លៀកផ្សាយព័ត៌មាន នាឱកាសបុណ្យចូលឆ្នាំចិនកន្លងទៅ ជាឈុតសម្រាប់មនុស្សស្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងវ៉ាវគួរឲ្យអាម៉ាស់នេះ បានកើតឡើងនៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ពោលគឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ អំឡុងពេលដែលលោក Dhihya ធ្វើការផ្សាយផ្ទាល់ចេញពីស្ថានីយ៍ទូរទស្សន៍ម៉ាឡេស៊ី RTM ។ 

ក្រោយមក ប្រហែលបានកន្លះម៉ោងនៃការផ្សាយផ្ទាល់ចេញពីរដ្ឋ Sabah លោក Dhihya ស្រាប់តែត្រូវមហាជននាំគ្នារិះគន់តែម្ដង ហើយនៅក្នុងនោះដែរ តារាសម្ដែង និងជាអ្នកនិយាយវិទ្យុ លោក Patrick Teoh បានធ្វើការរិះគន់ទៅកាន់ស្ថានីយ៍ទូរទស្សន៍ RTM ថា មិនបានពិនិត្យឈុតសម្លៀកបំពាក់របស់លោក Dhihya ឲ្យបានត្រឹមត្រូវ ដោយថែមទាំងអះអាងថាគាត់បានស្លៀកឈុត Cheongsam ដែលជាឈុតសម្រាប់មនុស្សស្រី។

ទន្ទឹមនឹងការរិះគន់នេះដែរ ក៏មានអ្នកខ្លះប្រកែកថាលោក Dhihya ស្លៀកពាក់បានត្រឹមត្រូវហើយ ហើយប្រហែលជាអ្នកទស្សនាយល់ច្រឡំលើលោកទៅវិញទេ។

យ៉ាងណាមិញ កាលពីថ្ងៃទី១៧ ខែកុម្ភៈម្សិលមិញនេះ អ្នកនាំពាក្យរបស់ស្ថានីយ៍ទូរទស្សន៍ RTM បានបកស្រាយថា ឈុតដែលលោក Dhihya បានស្លៀក ពិតជាឈុតប្រពៃណីមួយរបស់ចិន ដែលមានឈ្មោះថា Samfu និងជាឈុតសម្រាប់មនុស្សប្រុស (ស្រដៀងឈុត Cheongsam ដែរ)។

អ្នករចនាម៉ូតឈុតនេះ ក៏បានបញ្ជាក់ដែរថា Samfu មានដើមកំណើតចេញពីឈុតប្រពៃណីរបស់ក្រុមជនជាតិ Machu ក្នុងប្រទេសចិន ហើយមូលហេតុដែលធ្វើឲ្យមានការយល់ច្រឡំដូច្នេះ គឺដោយសារពួកគេបានជ្រើសរើសទំហំខុស សម្រាប់លោក Dhihya

លោក Dhihya
លោក Dhihya
លោក Dhihya
លោក Dhihya
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T