កាលពីពេលថ្មីៗនេះ មានការបាញ់កាំភ្លើងមួយ ដែលបានបង្កហេតុដោយកូនប្រុស អ្នកធំម្នាក់នៅក្នុងទីក្រុង Dancheng​ ក្នុងខេត្ដ​ Henan ។ បញ្ហានេះត្រូវបាន គេលើកមកនិយាយ ដោយសារតែការប្រើប្រាស់ សិទ្ធនិងអំនាចមករំលោភលើប្រជាជន ក៏ដូចជាកូនរបស់ពួកគេ មានភាពក្រអឺតក្រទើម ដាក់ប្រជាជន។ រឿងនេះត្រូវបានកើតឡើងនៅក្នុងទីក្រុង Dancheng ដែលមានជនប្រមឹកម្នាក់ឈ្មោះ លី ដែលបានអួតអាងថាខ្លួនឯងគឺជាកូនអ្នកមានមុខមាត់ បានច្រលំដកកាំភ្លើង បាញ់ទៅអ្នកលក់កែ្បរចិញ្ចើមផ្លូវ បន្ទាប់ពីបុរសនេះបាន ឈ្លោះគ្នាជាមួយនឹងក្រុមដទៃនៅក្នុងផ្សាររាត្រី។ បុរសអ្នកលក់សាច់រូទីនោះ ត្រូវបានគេប្រកាសថាបានស្លាប់ បន្ទាប់ពីគ្រូពេទ្យបានជួយសង្គ្រោះអស់ រយៈពេល៥ម៉ោង។ ប៉ូលីសនៅក្នុងតំបន់ បានចាប់ឃាត់ខ្លួនអ្នកបង្ករបួស ស្នាមតែមិនបានបញ្ជាក់ពីអត្តសញ្ញាណច្បាស់លាស់នោះទេ៕  

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]