ផ្អើលអស់ហ្វេនៗ! អតីតតារាជើងចាស់ វ័យ៤៦ឆ្នាំ សាងអនាគត ជាមួយកំលោះវ័យ២៣ឆ្នាំ (មានវីដេអូ)

//s9.kh1.co/0e/0e7c0293139a42f7dd7d0ba760408d1dbf888b75.jpg
តារា & កម្សាន្ដ

 ១៨-កុម្ភៈ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

លើលោកនេះ ពិតជាមានស្នេហ៍ស្មោះមែន! អតីតតារាចម្រៀងជើងចាស់ វ័យ៦៩ឆ្នាំ ចាប់ដៃសាងអនាគតជាមួយកំលោះវ័យ២៣ឆ្នាំ

កម្សាន្ត៖ បើយោងទៅតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោក អ៊ឹម ជីវ៉ា នៅថ្ងៃនេះ បានបង្ហោះនូវរឿងមួយដែលស្ទើរមិនគួរឱ្យជឿ ដែល កម្លោះវ័យ ២៣ឆ្នាំ សុខចិត្តព្រមចាប់ដៃគ្នាកសាងជីវិតអនាគតជាមួយនឹងនារីដែលមានវ័យ ៤៦ឆ្នាំ ដែលជាអតីតតារាចម្រៀងជើងចាស់ គឺអ្នកនាង សាន សុខកក្កដា

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងស្រាប់ អាពាហ៍ពិពាហ៍នេះ ត្រូវបានប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះ តែម្តង នាបុរីគ្រិសស្តាល់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងនោះដែរ ក៏មានអ្នកសិល្បករសិល្បការិនី និង ភ្ញៀវកិត្តិយសដទៃទៀត បានចូលរួមជាច្រើនកុះករផងដែរ។

ដោយឡែក ជាមួយគ្នានោះ លោក អ៊ឹម ជីវ៉ា បានធ្វើការបង្ហោះរូបភាពជាច្រើនសន្លឹក ដោយអមជាមួយ Caption បែបចាក់ដោតដូច្នេះថា៖

នារីៗមានអាយុច្រើន កុំទាន់ភ័យ! កូនកម្លោះអាយុ២៣ឆ្នាំ កូនក្រមុំអាយុ៤៦ឆ្នាំ ថ្ងៃនេះ មកចូលរួមពិធីមង្គលការ អតីតតារាចម្រៀងជើងចាស់ គឺអ្នកនាង សាន សុខកក្កដា ដែលបានរៀបអាពាហ៍ពិពាហ៍ ជាមួយលោក ស៊ីត វណ្ណស្មាវី! ទោះបីខាងស្រីមានវ័យចំនាស់អាយុច្រើនជាង២០មែន តែក៏អាចឆក់យកបេះដូងបុរសម្នាក់នេះចូលរោងការបានផងដែរ ពិធីមង្គលការនេះគឺអញ្ជើញភ្ញៀវចូលរួមជិត២០តុ ដែលប្រារព្វធ្វើថ្ងៃ ទី 18.02.2021 នៅបុរីគ្រិសស្តាល់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

អ៊ឹម ជីវ៉ា

ក្រោយពីបានឃើញរូបភាព និង វីដេអូសម្ភាសន៍ដោយផ្ទាល់ ដែលបានបង្ហោះដោយលោក អ៊ឹម ជីវ៉ា រួចមក នៅលើលោកនេះ ពិតជាមានស្នេហ៍ស្មោះពិតប្រាកដមែន ដែលចាស់ៗតែងពោលថា ស្នេហាមិនប្រកាន់វណ្ណៈ វ័យ ឬ ពណ៌សម្បុរឡើយ ព្រោះឃើញថា គូស្វាមីភរិយាមួយគូរនេះ ពិតជាស្រលាញ់គ្នាចិត្តនឹងចិត្តពិតប្រាកដមែន៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

សារ និង រូបភាព ដែលលោក អ៊ឹម ជីវ៉ា​ បានបង្ហោះ
សារ និង រូបភាព ដែលលោក អ៊ឹម ជីវ៉ា​ បានបង្ហោះ
លោក អ៊ឹម ជីវ៉ា និង អ្នកនាង សាន សុខកក្កដា ជាមួយស្វាមី

អ្នកនាង សាន សុខកក្កដា ជាមួយស្វាមី
អ្នកនាង សាន សុខកក្កដា ជាមួយស្វាមី
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T