ក្រុមហ៊ុន Ford ប្តេជ្ញាផលិតរថយន្តអគ្គិសនីទាំងស្រុងនៅអឺរ៉ុបឱ្យបាន ត្រឹមឆ្នាំ២០៣០

//s9.kh1.co/dd/dddf92380f23a2e064e9f2fc3ac7085e6a3c94df.jpg
បច្ចេកវិទ្យា

 ១៨-កុម្ភៈ-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

នេះជាដំណឹងមួយទៀតហើយអំពីរថយន្តអគ្គិសនី ច្បាស់ណាស់ថ្ងៃអនាគតទៅនឹងលែងប្រើសាំង

បរទេស៖ កាលពីម្សិលមិញក្រុមហ៊ុន Ford បានប្រកាសពីយុទ្ធសាស្ត្រថ្មីសម្រាប់ទីផ្សារអឺរ៉ុប ដែលមានគោលបំណងចម្បងលក់តែរថយន្តអគ្គិសនីសុទ្ធសាធនៅត្រឹមឆ្នាំ2030។ ដើម្បីធ្វើដូចនេះ ក្រុមហ៊ុន Ford មានបំណងចំណាយប្រាក់ចំនួន1ពាន់លានដុល្លារដើម្បីកែលម្អរោងចក្រមួយនៅទីក្រុង Cologne ប្រទេសអាល្លឺម៉ង់ ដែលខ្លួននឹងផលិតរថយន្តអេឡិចត្រូនិចដោយប្រើប្រាស់ platform ក្រុមហ៊ុន Volkswagen។ យានយន្តផលិតដំបូងពីរោងចក្រនេះត្រូវបានគេរំពឹងថានឹងដាក់ចេញនៅឆ្នាំ2023។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពពី Twitter
រូបភាពពី Twitter

លោក Stuart Rowley ប្រធានក្រុមហ៊ុន Ford នៃអឺរ៉ុបបានធ្វើការប្រកាសពីម្សិលមិញក្នុងសន្និសីទសារព័ត៌មានតាមអ៊ីនធឺណេត។

យុទ្ធសាស្ត្រថ្មីនេះនឹងបញ្ឈប់ការផលិតយានយន្តប្រើសាំង ដើម្បីជំនួសដោយយានយន្តដើរដោយថាមពលអគ្គិសនីវិញ។ ក្រុមហ៊ុនផលិតរថយន្តរំពឹងថារថយន្តទាំងអស់ដែលផលិតដោយក្រុមហ៊ុន Ford នៅអឺរ៉ុប គឺជារថយន្តអគ្គិសនីនៅឆ្នាំ2024។ ពីរឆ្នាំបន្ទាប់ទៀត ក្រុមហ៊ុនរំពឹងថានឹងផ្លាស់ប្តូរត្រកូលរថយន្តរបស់ខ្លួនទាំងមូល ទៅជាថាមពលអគ្គិសនី ឬ plug-in ហាយប្រ៊ីដ។ រថយន្តប្រើសាំងក៏នឹងនៅតែបន្តផ្តល់ជូនសម្រាប់លក់នៅអឺរ៉ុបបន្ទាប់ពីឆ្នាំ2030ដដែល។ ទោះយ៉ាងណា បច្ចុប្បន្នក្រុមហ៊ុន Ford មើលឃើញថារថយន្តអគ្គិសនីមានចំនួន2ភាគ3នៃការលក់ទាំងអស់របស់ខ្លួននៅអឺរ៉ុប។

Mustang Mach-E ក៏ជារថយន្តអគ្គិសនីរបស់ Ford ផងដែរ
Mustang Mach-E ក៏ជារថយន្តអគ្គិសនីរបស់ Ford ផងដែរ

ការប្រកាសរបស់ក្រុមហ៊ុន Ford កើតឡើងបន្ទាប់ពីមានការសន្យាប្រហាក់ប្រហែលគ្នានេះដែរពីក្រុមហ៊ុន General Motors ដែលបាននិយាយថាខ្លួនមានបំណងផលិតរថយន្តប្រភេទ EV ភាគច្រើននៅឆ្នាំ2035។ ទាំង Ford និង General Motors សុទ្ធតែជាក្រុមហ៊ុនផលិតរថយន្តដែលមិនសូវមានទ្ធិពលនៅក្នុងទីផ្សារអឺរ៉ុបប៉ុន្មាននោះទេ ដែលក្រុមហ៊ុន GM បានដកខ្លួនចេញរួចមកហើយ ចំណែកឯ Ford វិញមានចំណែកទីផ្សារត្រឹមតែ5%ប៉ុណ្ណោះ៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T