ឃើញលេងត្រូវជើងជាមួយក្រុម! Arsenal គ្រោងនឹងទិញផ្ដាច់កីឡាករខ្ចីជើង២នាក់នេះតែម្ដង

//s9.kh1.co/00/008a5295812a132349767e4a7ba1b2644e3fecfe.jpg
កីទ្បា

 ១៨-កុម្ភៈ-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Arsenal គ្រោងនឹងទិញ Dani Ceballos និង Mat Ryan ផ្ដាច់តែម្ដង

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍ ក្លិបកាំភ្លើងធំ Arsenal គ្រោងនឹងចុះកិច្ចព្រមព្រៀងទិញយកខ្សែបម្រើ Dani Ceballos និងអ្នកចាំទី Mat Ryan ផ្ដាច់តែម្ដងក្រោយកីឡាករពីរនាក់នេះបានមកលេងខ្ចីជើងនៅទឹកដី Emirates។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Dani Ceballos 
  ខ្សែបម្រើ Dani Ceballos 
  ខ្សែបម្រើ Dani Ceballos កាលលេងនៅ Real Madrid  
  ខ្សែបម្រើ Dani Ceballos កាលលេងនៅ Real Madrid  

Dani Ceballos ត្រូវ Arsenal ខ្ចីជើងពី Real Madrid ខណៈ Mat Ryan គឺខ្ចីជើងពីក្លិប Brighton ហើយកុងត្រាខ្ចីជើងរបស់ពួកគេនឹងអស់សុពុលភាពនៅចុងរដូវកាលនេះហើយ។

  អ្នកចាំទី Mat Ryan
  អ្នកចាំទី Mat Ryan
  អ្នកចាំទី Mat Ryan កាលលេងនៅ Brighton 
  អ្នកចាំទី Mat Ryan កាលលេងនៅ Brighton 

ប៉ុន្តែផ្អែកតាមប្រភព SunSport បានបង្ហើបឲ្យដឹងថាលោកគ្រូបង្វឹក Mikel Arteta ចង់ទិញពួកគេទាំងពីរពីក្លិបរៀងៗខ្លួនផ្ដាច់តែម្ដងស្របពេលលោកប្រធាន Edu ក៏អាចនឹងកំពុងធ្វើការព្រមព្រៀងបណ្ដើរៗហើយដែរ។

  លោកគ្រូបង្វឹក Mikel Arteta
  លោកគ្រូបង្វឹក Mikel Arteta

ទន្ទឹមនឹងនោះដែរ Arsenal ក៏មានបំណងចង់ចរចារឿងថ្លៃប្រាក់ឈ្នួលរបស់ ខ្សែបម្រើ Martin Odegaard ជាមួយក្លិប Real Madrid ដែរដោយត្រូវការកាត់បន្ថយប្រាក់ថ្លៃហត់នឿយរបស់គេខ្លះ។

ខ្សែបម្រើ Martin Odegaard និងលោកគ្រូបង្វឹក Mikel Arteta 
ខ្សែបម្រើ Martin Odegaard និងលោកគ្រូបង្វឹក Mikel Arteta 

ទោះបីមិនទាន់ដល់ថ្នាក់ក្ស័យធនឬប្រឈមនឹងវិបត្តិហិរញ្ញវត្ថុក៏ Arsenal ចាំបាច់ត្រូវបន្ធូរបន្ថយការចំណាយខ្លះដោយកន្លងមកក្លិបបានដោះលែង Mesut Ozil, Shkodran Mustafi និង Sokratis Papastathppoulos រួចមកហើយ។

ខ្សែការពារ Shkodran Mustaf, Sokratis Papastathppoulos និង Mesut Ozil
ខ្សែការពារ Shkodran Mustaf, Sokratis Papastathppoulos និង Mesut Ozil

គួររម្លឹកផងដែរថា Dani Ceballos មកខ្ចីជើងនៅ Arsenal បាន២រដូវកាលហើយពោលគឺតាំងពីឆ្នាំ២០១៩ មកម៉្លេះដោយគេបង្ហាញខ្លួនសរុបបាន៦២ដង និងរកបាន២គ្រាប់គត់ ខណៈ Mat Ryan ទើបតែបង្ហាញខ្លួនបាន១ដងគត់៕

  ខ្សែបម្រើ Dani Ceballos 
  ខ្សែបម្រើ Dani Ceballos 

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T