តន់ ចន្ទសីម៉ា កាន់តែឡើងកូដខ្លាំង ក្រោយចាប់ដៃគូជាមួយតារាជើងចាស់ ព្រាប សុវត្ថិ​

//s9.kh1.co/3b/3b6a16676a301531c219f1615338485749ac95ac.jpg
តារា & កម្សាន្ដ

 ១៨-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពីផ្ទុះការគាំទ្រខ្លាំងតាមរយៈចម្រៀងជាច្រើនបទនៅផលិតកម្ម Galaxy Navatra ពេលនេះកញ្ញា តន់ ចន្ទសីម៉ា ក្តោបបានទីផ្សារចម្រៀងក្រៅស្រុកបន្ថែមទៀត ដែលនេះជាជំហានដ៏ជោគជ័យថ្មីមួយទៀតរបស់តារាចម្រៀងស្រីវ័យក្មេងនេះ។ ក្នុងពេលថ្មីៗនេះ យើងឃើញថាកញ្ញារូបស្រស់ម្នាក់នេះបានចាប់ដៃជាមួយតារាជើងចាស់មួយរូបគឺ

ភ្នំពេញ៖ បន្ទាប់ពីផ្ទុះការគាំទ្រខ្លាំងតាមរយៈចម្រៀងជាច្រើនបទនៅផលិតកម្ម Galaxy Navatra ពេលនេះកញ្ញា តន់ ចន្ទសីម៉ា ក្តោបបានទីផ្សារចម្រៀងក្រៅស្រុកបន្ថែមទៀត ដែលនេះជាជំហានដ៏ជោគជ័យថ្មីមួយទៀតរបស់តារាចម្រៀងស្រីវ័យក្មេងនេះ។ ក្នុងពេលថ្មីៗនេះ យើងឃើញថាកញ្ញារូបស្រស់ម្នាក់នេះបានចាប់ដៃជាមួយតារាជើងចាស់មួយរូបគឺលោក ព្រាប សុវត្ថិ​ ដែលអាចច្រៀងបានគ្រប់ទម្រង់ មិនថា បទមនោសញ្ចេតនា បទញ៉ាក់ឬ ក៏បទរ៉េបនោះឡើយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឱ្យដឹងដែរថា ចាប់តាំងពីតារាចម្រៀង លោក ព្រាប សុវត្ថិ​ ចូលផលិតកម្ម Galaxy Navatra ធ្វើឱ្យកញ្ញារូបស្រស់ តន់ ចន្ទសីម៉ា កាន់តែមានប្រជាប្រិយភាពខ្លាំងកើនឡើងមួយកម្រិតទៀត។ ដោយបទចម្រៀងជាច្រើនរបស់នាងផ្ទុះការគាំទ្រជាខ្លាំងពីមហាជន ក្នុងនោះចម្រៀងជាច្រើនបទរបស់នាងដែលបង្ហោះលើឆានែលយូធូប Galaxy Navatra មានអ្នកទស្សនារាប់លានដង ដោយប្រើប្រាស់ពេលវេលាដ៏ខ្លីមិនដល់មួយខែផង។

យ៉ាងណាមិញ បទទាំងនោះមានដូចជា៖ «រកស៊ីជាមួយយក្យ» «កាត់ឆុង» «អរគុណកាមេរ៉ា» «មាន់កម្សត់​ »និងបទផ្សេងៗទៀត បានបង្ហាញសមត្ថភាពនៃការច្រៀងបទ ញ៉ាក់ផង រ៉េបផងយ៉ាងពីរោះកប់ខ្លាំង ដែលធ្វើអោយផលិតកម្មផ្សេងៗទៀតកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះដោយសារតែស្ទើរគ្រប់បទរបស់អ្នកទាំង២សុទ្ធផ្ទុះការគាំទ្រពីសំណាក់ហ្វេនៗ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

បទ៖ អរគុណ កាមេរ៉ា
បទ៖ អរគុណ កាមេរ៉ា
បទ៖ រកសុីជាមួយយក្យ
បទ៖ រកសុីជាមួយយក្យ
បទ៖ ឡានទំនើប
បទ៖ ឡានទំនើប
បទ៖ រកសុីជាមួយយក្យ
បទ៖ កាត់ឆុង
បទ៖ អរគុណកាមេរ៉ា
បទ​​​​​៖ មាន់កម្សត់
ព្រាប សុវត្ថិតន់ ច័ន្ទសីម៉ា
Sok Try
សុខ ទ្រី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T