អួតទៀតហើយ! តា Koeman ថាប្រាំឆ្នាំទៅមុខទៀត កីឡាករ Barca ម្នាក់នេះនឹងលេងល្អជាងកីឡាករ PSG ទាំងអស់

//s9.kh1.co/af/afe9dee26b12ced0bcb58a946bcb368778ceede4.jpg
កីទ្បា

 ១៨-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោកគ្រូ Koeman ថាប្រាំឆ្នាំទៀត Pedri នឹងក្លាយជាខ្សែបម្រើល្អផ្ដាច់ខ្សែបម្រើនៅ PSG ទាំងអស់

អេស្ប៉ាញ៖ ដូចដែលដឹងហើយថាតាំងពីរដូវកាលមុន ក្លិបអ្នកមានបុណ្យ Barcelona ហាក់ដូចជាធ្លាក់ទម្រង់លេងខ្លាំងណាស់ក្រោយភ្លាត់ចាញ់ Bayern Munich ក្នុងលទ្ធផលដ៏អាក្រក់ ៨-២ នៅក្របខណ្ឌ Champions League រដូវកាលមុនដែលបង្កជាសុបិនអាក្រក់ដល់កីឡាករ Barcelona គ្រប់ៗគ្នាមិនលើកលែងសូម្បី ខ្សែប្រយុទ្ធ Lionel Messi ដែលជាប្រធានក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Barcelona កាលចាញ់ Bayern Munich 
កីឡាករ Barcelona កាលចាញ់ Bayern Munich 

ដើម្បីស្តារក្រុមឡើងវិញ Barcelona បានទិញយកកីឡាករក្មេងៗដូចជា Pedri Gonzalez, Francisco Trincao, Sergino Dest និងយកកីឡាករមកឈុត B ដូចជា Ansu Fati និង Oscar Mingueza ជាដើមខណៈដែលគ្រូបង្វឹកចាស់ Quique Setien ត្រូវបណ្ដេញចេញពីតំណែងជំនួសវិញដោយលោកគ្រូបង្វឹកសញ្ជាតិហូឡង់ Ronald Koeman ដោយសង្ឃឹមថាក្រុមនឹងផ្លាស់ប្ដូរប៉ុន្តែក្រោយបរាជ័យ ៤-១ ទល់នឹង Paris Saint-Germain នៅទឹកដី Camp Nou ខ្លួនឯង អ្នកគាំទ្រជាច្រើនបានរិះគន់ទាំងកីឡាករនិងគ្រូបង្វឹកជាហូរហែរ។

ខ្សែបម្រើ Pedri Gonzalez, Sergino Dest, Ansu fati, Francisco Trincao
ខ្សែបម្រើ Pedri Gonzalez, Sergino Dest, Ansu fati, Francisco Trincao
លោកគ្រូបង្វឹក Ronald Koeman 
លោកគ្រូបង្វឹក Ronald Koeman 

យ៉ាងណាមិញ ទោះទទួលស្គាល់ថា PSG ជាក្រុមខ្លាំងជាង Barcelona ក៏លោកគ្រូបង្វឹក Koeman នៅតែបោះសម្ដីអួតអាងថា ខ្សែបម្រើវ័យក្មេងទើបនឹងផ្លាស់ពីក្លិប La Palmas គឺ Pedri Gonzalez នឹងក្លាយជាខ្សែបម្រើវ៉ាដាច់ខ្សែបម្រើទាំងអស់នៅ PSG នាប្រាំឆ្នាំទៅមុខទៀតផង។

ខ្សែបម្រើ Pedri Gonzalez
ខ្សែបម្រើ Pedri Gonzalez

លោកគ្រូបានថ្លែងថា៖

នៅអាយុត្រឹមតែប៉ុណ្ណឹង Pedri លេងបានល្អទៅហើយ អ៊ីចឹងហើយខ្ញុំគិតថាប្រាំឆ្នាំទៅមុខ គេនឹងក្លាយជាខ្សែបម្រើដែលលេងល្អជាងខ្សែបម្រើនៅ PSG ទាំងអស់។

លោកគ្រូបង្វឹក Ronald Koeman 
លោកគ្រូបង្វឹក Ronald Koeman 
លោកគ្រូបង្វឹក Ronald Koeman 

Pedri ត្រូវបានគេចាត់ទុកថាជាកីឡាករដែលលេងលេចធ្លោណាស់ក្នុងការប្រកួតទល់នឹង PSG ដោយគេបានបោះបាល់និងបញ្ជូនបាល់ចំគោលដៅច្រើន ចេះញាក់បាល់យ៉ាងល្អទៀតផងដែលធ្វើឲ្យលោកគ្រូ Koeman ដាក់ឲ្យជាប់ជម្រើស១១នាក់ដំបូងញឹកញាប់ណាស់។

https://s9.kh1.co/__image/w=650,h=365,q=100/23/238c1db509352981db65ca1bf9ed59b9c474b04d.png

លោកគ្រូក៏បានថ្លែងក្នុងវីដេអូឯកសារពេលលោកគ្រូទើបតែមកដឹកនាំក្រុមBarcelona ថ្មីៗបន្ទាប់ពីចូលមើលក្រុមហ្វឹកហាត់ជាលើកដំបូងដោយលោកគ្រូបាននិយាយពី Pedri ថា៖

មានកីឡាករម្នាក់ឈ្មោះ Pedri ដែលក្លិបបានទិញគេពី La Palmas ខ្ញុំមិនស្គាល់គេទេតែខ្ញុំឮថាគេដូចជា Michael Laudrup និង Andres Iniesta អ៊ីចឹង។យើងនឹងចាំមើលគេទាំងអស់គ្នា។គេជាកីឡាករដែលមានទេពកោសល្យនៅអេស្ប៉ាញនេះ។

លោកគ្រូបង្វឹក Ronald Koeman 

គួររម្លឹកផងដែរថា Pedri Gonzalez ត្រូវ Barcelona ទិញយកពីក្លិបលេងនៅលីគលេខ២ La Palmas និងបានចូលលេងឲ្យក្លិបបាន៣៤ដងហើយ៕

ខ្សែបម្រើ Pedri Gonzalez
ខ្សែបម្រើ Pedri Gonzalez
ខ្សែបម្រើ Pedri Gonzalez
ខ្សែបម្រើ Pedri Gonzalez

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T