អុញ! ចុះឡើងៗអ្នកវិទ្យាសាស្ត្រមួយក្រុមជឿថា អាចម៍ផ្កាយមិនបានផ្ដាច់ពូជដាយណូស័រទេ តែបែរជាផ្កាយដុះកន្ទុយទៅវិញ

//s9.kh1.co/a5/a5a53daf4959ec3c85da697beb228d3b177751ff.jpg
បច្ចេកវិទ្យា

 ១៨-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

បំណែកនៃផ្កាយដុះកន្ទុយបានបុកទង្គិចចូលមកក្នុងផែនដីជាង៦៦លានឆ្នាំមុន ដែលបង្កើតជារណ្ដៅមួយដែលគេឲ្យឈ្មោះថា Chicxulub

អាមេរិក៖ ការសិក្សាថ្មីមួយបានអះអាងថា ពពួកដាយណូស័រប្រហែលជាត្រូវបានផ្ដាច់ពូជដោយសារផ្កាយដុះកន្ទុយមួយ មែនមែនជាអាចម៍ផ្កាយនោះទេ។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Harvard បានបង្កើតទ្រឹស្ដីថា បំណែកនៃផ្កាយដុះកន្ទុយបានបុកទង្គិចចូលមកក្នុងផែនដីជាង៦៦លានឆ្នាំមុន ដែលបង្កើតជារណ្ដៅមួយដែលគេឲ្យឈ្មោះថា Chicxulub។ រណ្ដៅ Chicxulub មានទីតាំងស្ថិតនៅក្នុងឧបទ្វីប Yucatán ដែលបច្ចុប្បន្ននៅក្នុងប្រទេសម៉ិកស៊ិក និងមានប្រវែង១៧៧គីឡូម៉ែត្រ ពីចុងម្ខាងទៅចុងម្ខាងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥទ្ធិពលមួយនេះបង្កើតបានជារណ្ដៅមួយដែលផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍ផុតពូជ ដែលបានឆក់យកជីវិតពពួកដាយណូស័រនិងប្រភេទសត្វផ្សេងៗផងដែរ នេះបើយោងតាមការសិក្សា។ លោក Abraham Loeb សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Harvard បានលើកឡើងនូវទ្រឹស្ដីមួយថា បំណែកនៃផ្កាយដុះកន្ទុយមួយគឺជាដើមហេតុនៃព្រឹត្តិការណ៍ផុតពូជដ៏ធំនេះ មិនមែនជាអាចម៍ផ្កាយដូចអ្នកវិទ្យាសាស្ត្រដទៃទៀតបានបង្កើតជាសម្មតិកម្មនោះឡើយ។

ផ្កាយដុះកន្ទុយមានទីតាំងនៅតំបន់ពពក Oort Cloud ដែលប្រមូលផ្ដុំដោយអង្គទឹកកក មានទីតាំងនៅខាងចុងប្រព័ន្ធព្រះអាទិត្យ។ ផ្កាយដុះកន្ទុយគឺជាដុំអវកាសមួយដែលភាគច្រើនបង្កើតមកពីឧស្ម័នកក ខណៈពេលដែលអាចម៍ផ្កាយគឺជាបំណែកថ្មដែលភាគច្រើនត្រូវបានគេរកឃើញមាននៅក្នុងតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ ដែលស្ថិតនៅចន្លោះភពអង្គារនិងព្រហស្បតិ៍។

យោងតាមការសិក្សាបានឲ្យដឹងថា អត្រានៃអាចម៍ផ្កាយដែលមានមុខកាត់ជិត១០គីឡូម៉ែត្របង្កើតបានជាព្រឹត្តិការណ៍រណ្ដៅ Chicxulub អាចនឹងកើតឡើងចំនួនមួយជារៀងរាល់ពេល៣៥០លានឆ្នាំ។ ការសិក្សាក៏បានរកឃើញថា ផ្កាយដុះកន្ទុយមានរយៈពេលយូរ ដោយមានគន្លងតារាវិថីជាង២០០ឆ្នាំ អាចនឹងបង្កើតព្រឹត្តិការណ៍រណ្ដៅ Chicxulub យ៉ាងកម្រមួយជារៀងរាល់៣.៨ប៊ីលានឆ្នាំទៅ១១ប៊ីលានឆ្នាំ។

ទោះជាយ៉ាងណា ក្រុមអ្នកវិទ្យាសាស្ត្រផ្សេងទៀតមិនយល់ស្របនឹងសម្មតិកម្មថ្មីនេះ ហើយនៅតែជឿថាអាចម៍ផ្កាយគឺជាអ្នកផ្ដាច់ពូជដាយណូស័រដដែល៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T