ក្រុមណាសាហាវម៉្លេះ? Owen វិភាគថាក្រុមគីឡូធ្ងន់នៅ PL មួយនេះអាចឈ្នះពាន៤ក្នុងរដូវកាលនេះ

//s9.kh1.co/aa/aab7465e443ecc2e8b2a506415be0b4d8200eaa3.jpg
កីទ្បា

 ១៨-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Michael Owen ថា Man City អាចឈ្នះពាន៤ក្នុងរដូវកាលនេះ

អង់គ្លេស៖ លោក Michael Owen ដែលជាអតីតកីឡាកររបស់ Liverpool បានបើកការពិភាក្សាតុមូលជាមួយលោក Lee Dixo និង Eddie Howe ទាក់ទងនឹងការប្រកួតរវាងក្លិបមេឃខៀវ Manchester City ទល់នឹងក្លិបស្ករគ្រាប់ Everton ដែល Man City បានយកឈ្នះក្រុមម្ចាស់ផ្ទះ ៣ ទល់នឹង ១ កាលពីយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Manchester City 
កីឡាករ Manchester City 

Phil Foden ជាអ្នកបើកឆាកស៊ុតនាំមុខ នៅនាទីទី៣២ តែក្រោយមកកីឡាករ Richarlison របស់ Everton រកបាន១គ្រាប់តាមស្មើនៅនាទីទី ៣៧ ប៉ុន្តែមួយគ្រាប់ដ៏អស្ចារ្យរបស់ Riyad Mahrez និង Bernado Silva នៅនាទីទី៦៣ និង ៧៧ បានធ្វើឲ្យ Everton អស់ក្ដីសង្ឃឹមក្នុងការយកឈ្នះ។

ការប្រកួតរវាង Everton និង Man City 
ការប្រកួតរវាង Everton និង Man City 
ការប្រកួតរវាង Everton និង Man City 
ការប្រកួតរវាង Everton និង Man City 

ជ័យជម្នះនេះធ្វើឲ្យ Manchester City នៅតែបន្តកាន់កាប់កំពូលតារាង Premier League ដោយវ៉ាក្រុមឈរលេខ២ Manchester United ដល់ទៅ១០ពិន្ទុឯណោះ ស្របពេលក្រុមរបស់លោកគ្រូ Pep Guardiola មួយនេះបានបន្តកំណត់ត្រាឈ្នះទាំង១៧ប្រកួតជាប់ៗគ្នាតាំងពីខែធ្នូឆ្នាំមុន។

កីឡាករ Manchester City 
កីឡាករ Manchester City 

កំណត់ត្រាដ៏អស្ចារ្យរបស់Man City ធ្វើឲ្យលោក Michael Owen ចំហរមាត់និងថែមទាំងនិយាយថាក្លិបមួយនេះពិតជាអាចមានលទ្ធភាពលើកពានទាំង៤នៅរដូវកាលនេះគឺពាន FA Cup,Carabao Cup,Premier League និង UEFA Champions League ផងដែរ។

  លោកគ្រូ Pep Guardiola
  លោកគ្រូ Pep Guardiola

លោកបានថ្លែងថា៖

ពួកគេ(Man City)កំពុងឡើងជើងចំពេលល្អណាស់ បើសិនអ្នកគិតមើលឲ្យច្បាស់ណា អ្នកនឹងដឹងថា ពួកគេមានភាគរយខ្ពស់ក្នុងការឈ្នះពាន Premier League ហើយ, ម្យ៉ាងទៀតពួកគេបានមកដល់វគ្គផ្ដាច់ព្រ័ត្រពាន Carabao Cup ទៀតផង ហើយទន្ទឹមគ្នានោះពួកគេនៅមិនទាន់ធ្លាក់ចេញពី FA Cup នៅឡើយទេ ហើយពានធំ Champions League វិញ? ពិតណាស់ពួកគេអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការលើកពានធំៗទាំង៤នៅរដូវកាលនេះ។

លោក Michael Owen
លោក Michael Owen
លោក Michael Owen

កន្លងមក Manchester City មានខ្សែប្រយុទ្ធឆ្នើមៗជាច្រើនដែលមួយក្នុងនោះគឺ Sergio Aguero ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមរបស់លោកគ្រូ Pep មានភាពទន់ខ្សោយផ្នែកតំបន់ការពារទើបក្លិបបានជះលុយចំនួន ៦៤លានផោន(ស្មើនឹងប្រមាណ៨៨.៦លានដុល្លារ) ដើម្បីទិញយកខ្សែការពារ Ruben Dias ពី Benfica ហើយបន្ទាប់ពីនោះមក Man City ក៏របូតគ្រាប់បាល់តែ១៥គ្រាប់ប៉ុណ្ណោះនៅរដូវកាលនេះ។

  ខ្សែការពារ Ruben Dias
  ខ្សែការពារ Ruben Dias

Man City នឹងត្រូវធ្វើដំណើរទៅកាន់រាជធានី ឡុងដ៍ នៅថ្ងៃអាទិត្យខាងមុខដើម្បីត្រៀមខ្លួនជួបជាមួយក្រុមម្ចាស់ផ្ទះកាំភ្លើងធំ Arsenal ដែលជាការប្រកួតក្នុងក្របខណ្ឌ Premier League ៕

កីឡាករ Manchester City 
កីឡាករ Manchester City 

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T