មានរឿងអី? អ្នកគាំទ្រ Barcelona ខឹងសម្បារនឹង Griezmann យ៉ាងខ្លាំងដោយសារ...

//s9.kh1.co/90/90a54262ad1bc98b77972897616ba60cd395060e.jpg
កីទ្បា

 ១៨-កុម្ភៈ-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

អ្នកគាំទ្រ Barcelona មិនពេញចិត្តដែលGriezmann នៅទៅដើរលេងសប្បាយអរទាំងដែលក្រុមទើបនឹងចាញ់ PSG ក្ដៅៗ

អេស្ប៉ាញ៖ អ្នកគាំទ្រក្លិបអ្នកមានបុណ្យ Barcelona បានខឹងសម្បារយ៉ាងខ្លាំងនឹងទង្វើរបស់ខ្សែប្រយុទ្ធ Antoine Griezmann ក្រោយពីកីឡាកររូបនេះបានឡើងយន្តហោះផ្ទាល់ខ្លួនចាកចេញេពីទីក្រុងបាសេឡូណាភ្លាមៗដោយគ្រោងនឹងទៅដើរលេងលំហែកាយជាមួយក្រុមគ្រួសារបន្ទាប់ពីបរាជ័យយ៉ាងអាម៉ាស់ទល់នឹង PSG។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Antoine Griezmann
  ខ្សែប្រយុទ្ធ Antoine Griezmann

រឿងនេះបានកើតឡើងក្រោយ ក្លិប Barcelona បានចាញ់ ក្លិបសេដ្ឋីបារាំង Paris Saint-Germain ក្នុងលទ្ធផល៤ ទល់នឹង ១ ក្នុងវគ្គ១៦ក្រុមជើងទី១នៃក្របខណ្ឌ Champions League ក្នុងដីខ្លួនឯង ហើយអ្នកគាំទ្រគិតថា Griezmann មិនគួរមានចិត្តសប្បាយអរទៅដើរលេងដោយមិនខ្វល់ពីស្ថានភាពរបស់ក្រុមនោះឡើយ។

បរាជ័យរបស់ Barcelona ទល់នឹង PSG 
បរាជ័យរបស់ Barcelona ទល់នឹង PSG 
  ខ្សែប្រយុទ្ធ Antoine Griezmann
  ខ្សែប្រយុទ្ធ Antoine Griezmann

គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានឡើងយន្តហោះទៅកាន់ទីក្រុង លីយ៉ុង ប្រទេសបារាំងផងដែរបន្ទាប់ពីលោកគ្រូបង្វឹក Ronald Koeman អនុញ្ញាតឲ្យកីឡាករក្នុងក្រុមបានសម្រាកពីរថ្ងៃនិងត្រូវចូលមកហ្វឹកហាត់វិញនៅថ្ងៃសៅរ៍នេះហើយ។

 ខ្សែប្រយុទ្ធ Antoine Griezmann ឡើងយន្តហោះ
 ខ្សែប្រយុទ្ធ Antoine Griezmann ឡើងយន្តហោះ
 ខ្សែប្រយុទ្ធ Antoine Griezmannឡើងយន្តហោះ
 ខ្សែប្រយុទ្ធ Antoine Griezmannឡើងយន្តហោះ

យ៉ាងណាមិញ អ្នកគាំទ្រក៏បានចោទប្រកាន់ Greizmann បានថាគេបានធ្វើខុសនឹងច្បាប់នៃការហាមប្រាមមិនឲ្យដើរហើរកំឡុងពេលវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩កំពុងផ្ទុះឡើង។

 ខ្សែប្រយុទ្ធ Antoine Griezmann
 ខ្សែប្រយុទ្ធ Antoine Griezmann

អ្នកគាំទ្រម្នាក់បានរិះគន់គេតាមរយៈ Twitter ថា៖

ពួកយើងទើបចាញ់ PSG ៤-១ ហើយ Griezmann ទៅឡើងយន្តហោះដើរកំសាន្តជាមួយគ្រួសារពីរបីថ្ងៃ?

អ្នកគាំទ្រ
 ខ្សែប្រយុទ្ធ Antoine Griezmann
 ខ្សែប្រយុទ្ធ Antoine Griezmann

អ្នកគាំទ្រម្នាក់ទៀតថា៖

នេះជារឿងមិនសមរម្យនិងមិនគប្បីចំពោះក្លិបនិង សាធារណជននោះឡើយ។

អ្នកគាំទ្រ

អ្នកគាំទ្រម្នាក់ទៀតបានឆ្លៀតបង្ហោះសារទាក់ទងនឹងរឿងនេះថា៖

ការពិតកីឡាករគួរតែបានឈប់សម្រាក ប៉ុន្តែការធ្វើដំណើរដោយមិនពាក់ព័ន្ធនឹងការងារចាំបាច់គួរតែត្រូវហាមឃាត់។

អ្នកគាំទ្រ

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T