លោកស្រី ឱ វណ្ណឌីន ច្រានចោលទាំងស្រុងចំពោះព័ត៌មានក្លែងក្លាយ ទាក់ទងនឹងការស្លាប់របស់អ្នកគ្រូ ឆន ណារី

//s9.kh1.co/9b/9b58d99ea76d8d106ab6d75ad218432e42cf3a6d.jpg
សង្គម

 ១៨-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ធ្វើការច្រានចោលទាំងស្រុងចំពោះព័ត៌មានក្លែងក្លាយចំពោះការមរណភាពរបស់អ្នកគ្រូ ឆន ណារី

កម្សាន្ត៖ បន្ទាប់ពីបែកធ្លាយព័ត៌មានពីផេកហ្វេសប៊ុក Hai Khmerkrom ដោយបានអះអាងថា អ្នកគ្រូ ឆន ណារី បានទទួលមរណភាពដោយសារតែការចាក់វ៉ាក់សាំងកូវីដ១៩ Sinopharm របស់ចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយមិនបង្អង់យូរ រដ្ឋលេខាក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានចេញមុខធ្វើការបកស្រាយទាក់ទងនឹងបញ្ហានេះថា រហូតមកទល់ពេលនេះ ពុំទាន់មានគ្រូបង្រៀនណាម្នាក់ បានចាក់វ៉ាក់សាំង Sinopharm ចិន នៅឡើយទេ ដូច្នេះ លោកជំទាវ បានស្នើសុំអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ជាធរមានចំពោះជនបំពុលសង្គមនេះ។

ដោយឡែក ជាក់ស្តែង តាមការផ្សព្វផ្សាយបញ្ជាក់ផ្លូវការរបស់​លោកគ្រូនាយកសាលាវិទ្យាល័យ ស្នួល បានបញ្ជាក់ថា អ្នកគ្រូ ឆន ណារី បានស្នើសុំច្បាប់លោកគ្រូ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមូលហេតុបញ្ជាក់ថា អ្នកគ្រូសុំច្បាប់ ដើម្បីសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ។

ក្នុងនោះដែរ មន្ទីរពេទ្យកាល់ម៉ែត ក៏បានបញ្ជាក់បន្ថែមថា អ្នកគ្រូ ឆន ណារី ពិតជាបានសម្រាកព្យាបាលជម្ងឺរបស់អ្នកគ្រូ នៅមន្ទីរពេទ្យផងដែរ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

អ្នកគ្រូ ឆន ណារី
អ្នកគ្រូ ឆន ណារី
អ្នកគ្រូ ឆន ណារី 
អ្នកគ្រូ ឆន ណារី 
លិខិតបញ្ជាក់ពីមន្ទីរកាល់ម៉ែត
លិខិតបញ្ជាក់ពីមន្ទីរកាល់ម៉ែត
លិខិតសុំច្បាប់អ្នកគ្រូ ឆន ណារី ទៅព្យាបាលជម្ងឺ
លិខិតសុំច្បាប់អ្នកគ្រូ ឆន ណារី ទៅព្យាបាលជម្ងឺ
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T