មិនចាញ់ Mbappe ទេ! ក្រោយស៊ុត២គ្រាប់យកឈ្នះ Sevilla យប់មិញ Haaland បានបំបែកកំណត់ត្រាដ៏អស្ចារ្យមួយ(មានវីដេអូ)

//s9.kh1.co/a0/a00b63d894ad52374e2273b944965482e965065a.jpg
កីទ្បា

 ១៨-កុម្ភៈ-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Haaland បានបំបែកកំណត់ត្រាក្លាយជាកីឡាករដំបូងបង្អស់ដែលរកបាន១៧គ្រាប់ក្នុងការបង្ហាញខ្លួន១៣ប្រកួតនៅ UCL

អេស្ប៉ាញ៖ កាលពីយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក្លិប Borussia Dortmund បានធ្វើដំណើរទៅជួបជាមួយ ម្ចាស់ផ្ទះ Sevilla នៅកីឡដ្ឋាន Ramon Sanchez Piazjuan នៃទីក្រុង សេវីល ប្រទេសអេស្ប៉ាញ ដែលជាការប្រកួតក្នុងក្របខណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយនៃជើងទី១ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Erling Haaland
  ខ្សែប្រយុទ្ធ Erling Haaland

ចប់ការប្រកួត៩០នាទីពេញ Borussia Dortmund យកឈ្នះក្រុមម្ចាស់ផ្ទះ Sevilla ៣ ទល់នឹង ២ ដែលក្នុងនោះ ខ្សែប្រយុទ្ធ Erling Haaland រកបាន២គ្រាប់ម្នាក់ឯងគឺនៅនាទីទី ២៧ និង ៤៣ ខណៈមិត្តរួមក្រុម Mamoud Dahoud ស៊ុតមួយគ្រាប់នាំមុខនៅនាទីទី១៩ ឯខាងក្រុមម្ចាស់ផ្ទះវិញគឺ រកបានដោយ Suso បើកឆាកនៅនាទីទី៧ និង ខ្សែប្រយុទ្ធ Luuk De Jong នៅនាទីទី៨៤ផងដែរ។

កីឡាករ Borussia Dortmund 
កីឡាករ Borussia Dortmund 

ដោយឡែក ក្នុងការប្រកួតនេះដែរ ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិន័វេស Erling Haaland បានបំបែកកំណត់ត្រាក្លាយជាកីឡាករដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ Champions League ដែលបានស៊ុតបញ្ចូលទីបាន១៧គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន១៣ប្រកួតនៅ UCL ។

 ខ្សែប្រយុទ្ធ Erling Haaland
 ខ្សែប្រយុទ្ធ Erling Haaland
  ខ្សែប្រយុទ្ធ Erling Haaland និងមិត្តរួមក្រុម
  ខ្សែប្រយុទ្ធ Erling Haaland និងមិត្តរួមក្រុម

មុននេះ Haaland ក៏ធ្លាប់បានស៊ុតបញ្ចូលទីបាន១០គ្រាប់ក្នុងពាន Champions League ដោយបង្ហាញខ្លួនឲ្យ Borussia Dortmund ត្រឹមតែ៧ដង ដែលបំបែកកំណត់ត្រាក្លាយជាកីឡាករដែលរកគ្រាប់បាល់បាន១០គ្រាប់ដោយចំណាយពេលលឿនបំផុតក្នុងការប្រកួតសម្រាប់ឲ្យក្រុមមួយ វ៉ាដាច់កំណត់ត្រារបស់លោក Roy Makaay កាលលេងឲ្យក្លិប Bayern Munich ផងដែរ។

 ខ្សែប្រយុទ្ធ Erling Haaland
 ខ្សែប្រយុទ្ធ Erling Haaland

បន្ថែមពីលើនេះទៀត កីឡាករវ័យ២០ឆ្នាំរូបនេះក៏បានក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនបំផុតក្នុងការប្រកួតក្របខណ្ឌ Champions League នៅរដូវកាលនេះផងដែរពោលគឺចំនួន៨គ្រាប់៕

ខ្សែប្រយុទ្ធ Erling Haaland
ខ្សែប្រយុទ្ធ Erling Haaland

សូមទស្សនាវីដេអូនៃការប្រកួតខាងក្រោម៖

ការប្រកួតរវាង Sevilla និង  Dortmund 

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T