រកតែក្មេងៗទេឥលូវ! Man UTD កំពុងសម្លឹងឃើញកីឡាករវ័យក្មេងលេងនៅក្រិកម្នាក់នេះ

//s9.kh1.co/fb/fb481c6dbe298a350abd3df861d9d46d26fd29f9.jpg
កីទ្បា

 ១៧-កុម្ភៈ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Man UTD ដាក់គោលដៅតាមយកខ្សែប្រយុទ្ធ Christos Tzolis

អង់គ្លេស ៖ យោងតាមការណ៍ពី Sportime ក្លិបបិសាចក្រហម Manchester United កំពុងសម្លឹងចង់បានកីឡាករវ័យក្មេង Christos Tzolis ដែលលេងតំណែងជាខ្សែប្រយុទ្ធ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Christos Tzolis
ខ្សែប្រយុទ្ធ Christos Tzolis

Tzolis ដែលមានអាយុត្រឹមតែ១៩ឆ្នាំ កំពុងលេងឲ្យក្លិប PAOK Salonika នៃប្រទេសក្រិក ហើយគេថែមទាំងបានចូលលេងឲ្យក្រុមជម្រើសជាតិក្រិកដោយបង្ហាញខ្លួនបាន៤ប្រកួតផងដែរ ខណៈដែលក្លិបអាល្លឺម៉ង់ Borussia Dortmund ក៏កំពុងតាមប្រមាញ់យក Tzolis ដែរ។

ខ្សែប្រយុទ្ធ Christos Tzolis
ខ្សែប្រយុទ្ធ Christos Tzolis

ដូចដែលដឹងហើយថា Manchester United ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Ole Gunnar Solskjaer គឺតែងតែសម្លឹងចង់បានកីឡាករវ័យក្មេងមករួមក្រុម ហើយមើលទៅ Tzolis គឺជាគោលដៅបន្ទាប់របស់លោកគ្រូ ក្រោយក្លិបបានទិញយក Facundo Pellistri និង Amad Diallo បានសម្រេច។

ខ្សែបម្រើ Facundo Pellistri និង Amad Diallo
ខ្សែបម្រើ Facundo Pellistri និង Amad Diallo

សារព័ត៌មាន Sportime បានបង្ហើបទៀតថា តម្លៃខ្លួនរបស់កីឡាករសញ្ជាតិក្រិករូបនេះគឺខ្ទង់ ១៧.៥លានផោន(ស្មើនឹងប្រមាណ២៤.៣លានដុល្លារ)។

ខ្សែប្រយុទ្ធ Christos Tzolis
ខ្សែប្រយុទ្ធ Christos Tzolis

យ៉ាងណាមិញនេះគ្រាន់តែជាដំណឹងចចាមអារ៉ាមប៉ុណ្ណោះ គេមិនទាន់ដឹងនៅឡើយទេថាមានការចរចាណាមួយធ្វើឡើងឬនៅ៕

ខ្សែប្រយុទ្ធ Christos Tzolis
ខ្សែប្រយុទ្ធ Christos Tzolis

ប្រភពexpress

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T