លោកស្រី ឱ វណ្ណឌីន៖ វ៉ាក់សាំងកូវីដ១៩ ក៏មានប្រសិទ្ធិភាពចំពោះវីរុសបំលែងថ្មីដែរ

//s9.kh1.co/77/77aeeb72061b0806078f5b16ac116c69fae1c15a.jpg
តារា & កម្សាន្ដ

 ១៧-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លោកស្រី ឱ វណ្ណឌីន៖ វ៉ាក់សាំងកូវីដ១៩ នៅតែមានប្រសិទ្ធិភាពចំពោះវីរុសបំលែងថ្មី កូវីដ១៩ តែកម្រិតនៃប្រសិទ្ធភាពនៅមិនទាន់ដឹង

រាជធានីភ្នំពេញ៖ ក្រោយពីកម្ពុជា បានរកឃើញជនបរទេសបីនាក់ ដែលមានផ្ទុកវិជ្ជមានមេរោគបំប្លែងថ្មីកូវិដ១៩ ដោយពីរនាក់ជាជនជាតិឥណ្ឌា និង ម្នាក់ជាជនជាតិចិន ខណៈដែលពួកគេមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃ០៣ និង ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះដែរ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ ដែលកំពុងចរាចរណ៍ប្រើប្រាស់ពាសពេញពិភពលោកនេះ នៅតែមានប្រសិទ្ធភាពដដែលចំពោះមេរោគកូវីដ១៩បំប្លែងខ្លួនថ្មី នេះបើតាមការអះអាងដោយផ្ទាល់ពីក្រុមអ្នកវិទ្យាសាស្រ្ត។ ទោះបីជាយ៉ាងនេះក្តី គេនៅមិនទាន់ដឹងអំពីកម្រិតនៃប្រសិទ្ធភាពរបស់វ៉ាក់សាំង និង ស្ថិតនៅក្នុងការសិក្សានៅឡើយទេ។

ក្នុងនោះដែរ លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់បន្ថែមថា មេរោគកូវីដ១៩ បំប្លែងថ្មីនេះ នៅតែជាទម្រង់មេរោគកូវីដ១៩ ដដែល គ្រាន់តែវាមានលទ្ធភាពចម្លងលឿន និង ខ្លាំងជាងមេរោគចាស់។

យ៉ាងណាមិញ លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ដូច្នេះថា៖ 

ទោះបីវីរុសកូវីដ១៩ មានការបំលែងថ្មីក៏ពិតមែន ប៉ុន្តែអ្នកវិទ្យាសាស្ត្រគេបានបញ្ជាក់ហើយវ៉ាក់សាំងកូវីដ១៩ ដែលគេរកឃើញ ហើយកំពុងប្រើប្រាស់នៅលើពិភពលោកយើងនេះ ប្រទេសជាច្រើនហើយគេកំពុងប្រើប្រាស់ គឺនៅតែមានប្រសិទ្ធភាព។ ប៉ុន្តែសំណួរសួរថាប្រសិទ្ធភាពកម្រិតណា? អ៊ីចឹងគេកំពុងធ្វើការសិក្សា។

ក្រសួងសុខាភិបាល បានបន្តក្រើនរំលឹក ឱ្យមានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើង ក្រោយពី មេរោគកូវីដ១៩បំប្លែងខ្លួនថ្មីជាច្រើនប្រភេទ កំពុងចរាចរ និងរាតត្បាតនៅពាសពេញសកលលោកយ៉ាងខ្លាំងក្លាបែបនេះ។ ក្រសួងបានបន្តឱ្យដឹងទៀតថា នៅលើពិភពលោកមានករណីឆ្លងវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទ B.1.1.7 ប្រមាណជា ៨០ប្រទេសហើយ។ មានប្រមាណជា ៣០០ករណី រកឃើញនៅក្នុងបណ្ដាប្រទេសជាង ១០ នៅក្នុងតំបន់ប៉ាស៊ីប៉ាស៊ីហ្វិកខាងលិច។ ចំនួន ៨ប្រទេស/កន្លែង បានរាយការណ៍ពីករណីឆ្លងវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទ 501.V2 ដែលក្នុងចំណោមបណ្ដាប្រទេសទាំងនេះ ក៏មានប្រទេសនៅក្នុងតំបន់អាស៊ាន និងនៅជិតខាងកម្ពុជាផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លោកស្រី ឱ វណ្ណឌីន ពេលទទួលវ៉ាក់សាំង Sinopharm របស់ចិន
លោកស្រី ឱ វណ្ណឌីន ពេលទទួលវ៉ាក់សាំង Sinopharm របស់ចិន
វ៉ាក់សាំង Sinopharm
វ៉ាក់សាំង Sinopharm
វ៉ាក់សាំង Sinopharm
វ៉ាក់សាំង Sinopharm
វ៉ាក់សាំង Sinopharm
វ៉ាក់សាំង Sinopharm
វ៉ាក់សាំង រូបតំណាង
វ៉ាក់សាំង រូបតំណាង
វ៉ាក់សាំង រូបតំណាង
វ៉ាក់សាំង រូបតំណាង
រថយន្តទទួលវ៉ាក់សាំង Sinopharm
រថយន្តទទួលវ៉ាក់សាំង Sinopharm
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T