អ្នកណាមិនភ័យ កំពុងបើកឡានសុខៗ ស្រាប់តែពស់ថ្លាន់ប្រវែង៣ម៉ែត្រវារអើតក្បាលឆ្ងក់ នៅខាងមុខឡាន(មានវីដេអូ)

//s9.kh1.co/ca/caf6a4bd626b4678ee233c26bb4210bd0a0151c1.jpg
សង្គម

 ១៧-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

គូស្នេហ៍ជនជាតិអូស្ដា្រលីមួយគូ កំពុងបើកឡានសុខៗ ស្រាប់តែពស់ថ្លាន់ប្រវែង៣ម៉ែត្រវាអើតក្បាលឆ្ងក់ នៅខាងមុខឡាន។

អូស្ត្រាលី៖ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងការភ្ញាក់ផ្អើលនិងភ័យខ្លាច ជុំវិញវីដេអូឃ្លីបមួយដែលបង្ហាញនូវសកម្មភាពពស់ថ្លាន់មួយក្បាល បានវារអើតក្បាលនៅខាងមុខរថយន្ដរបស់គូស្នេហ៍ជនជាតិអូស្ដា្រលីមួយគូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍ខាងលើ បានកើតឡើងខណៈពេលនាង Malissa Hudson និងដៃគូរបស់នាងលោក Rodney Griggas កំពុងតែធ្វើដំណើរតាមបណ្ដោយផ្លូវល្បឿនលឿន Bruce ឆ្ពោះទៅកាន់ទីក្រុង Alligator Creek នៃរដ្ឋ Queensland ខាងជើង ប្រទេសអូស្ដ្រាលី។

ជាក់ស្ដែងតាមរយៈ​វីដេអូឃ្លីប បង្ហាញឲ្យឃើញថា ខណៈពេលអ្នកទាំងពីរកំពុងបើករថយន្ដសុខៗ ក៏ស្រាប់តែមានពស់ថ្លាន់មួយក្បាលប្រវែងប្រហែល ៣ម៉ែត្រ បានវារអើតក្បាលនៅលើកញ្ចាក់ខាងមុខនៃរថយន្ដ។ ខណៈពេលនោះ ពួកគេបាននាំគ្នាស្រែកលាយឡំនឹងសំណើចផងដែរ នៅពេលសត្វពស់ចាប់ផ្ដើមវារឡើង ហើយលោក Griggas ដែលជាតៃកុង បានព្យាយាមបើកផ្លិតជូតកញ្ចក់រថយន្ដ បក់ទម្លាក់ពស់នោះខ្លាំងៗ ប៉ុន្ដែមិនបានផល និងធ្វើឲ្យពស់ផ្លោងដល់មាត់បង្អួច ជាហេតុធ្វើឲ្យពួកគេស្រែកកាន់តែខ្លាំង។

នៅទីបំផុត រថយន្ដត្រូវបានឈប់ ហើយមន្ដ្រីត្រួតពិនិត្យចរាចរណ៍ម្នាក់ បានព្យាយាមយកពស់នោះចេញពីក្បាលរថយន្ដបានដោយសុវត្ថិភាពផងដែរ។

យ៉ាងណាមិញ ជុំវិញវីដេអូឃ្លីបនេះ ក៏ទទួលបានការរិះគន់ និងខឹងសម្បារពីសំណាក់មហាជនផងដែរ ដោយសារតែការប្រើផ្លិតជូតកញ្ចក់ដើម្បីបក់ពស់ឲ្យធ្លាក់ចេញពីរថយន្ដបែបនេះ នឹងធ្វើឲ្យវាឈឺចាប់ និងរបួសជាដើម ដូច្នេះអ្នកទាំងពីរគួរតែយកវាចេញតាមសម្រួល៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ពស់វារឡើងរថយន្ដ
ពស់វារឡើងរថយន្ដ
ពស់វារឡើងរថយន្ដ
ពស់វារឡើងរថយន្ដ
ពស់វារឡើងរថយន្ដ
ពស់វារឡើងរថយន្ដ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T