Klopp៖ " Liverpool មិនមែនកូនក្មេងទេ ពួកយើងសមនឹងឈ្នះ"

//s9.kh1.co/d0/d0d7ef37f565802fb88601becc6673247f4269b1.jpg
កីទ្បា

 ១៧-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លោកគ្រូបង្វឹក Jurgen Klopp គិតថា Liverpool ពិតជាសមនឹងទទួលបានជ័យជម្នះ

អង់គ្លេស៖ លោកគ្រូបង្វឹក Jurgen Klopp បានកោតសរសើរកីឡាករក្នុងក្រុមរបស់លោកគ្រូថាពួកគេពិតជាមានស្មារតីរឹងមាំនិងនឹងនរណាស់បើទោះបីជាពេលកន្លងមកមានការរិះគន់យ៉ាងធំសម្បើមពីសំណាក់អ្នកគាំទ្រក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Liverpool 
កីឡាករ Liverpool 

២គ្រាប់របស់ខ្សែប្រយុទ្ធ Mohamed Salah និង Sadio Mane នៅតង់ទី២ជួយបន្តក្ដីសង្ឃឹមឲ្យហង្សក្រហម Liverpool បន្តដំណើរទៅមុខទៀតដែលជ័យជម្នះនេះចាត់ទុកជាជ័យជម្នះដ៏អស្ចារ្យមួយតាំងពីថ្ងៃបុណ្យគ្រីស្តម៉ាសឆ្នាំមុនមកម៉្លេះ។

កីឡាករ Liverpool 
កីឡាករ Liverpool 

លោកគ្រូ Klopp សម្លឹងឃើញថាកីឡាករក្នុងក្រុមពិតជាមានសតិស្មារតីរឹងមាំណាស់ដែលនោះជាផ្នែកមួយជួយឲ្យក្រុមធ្វើបានល្អក្នុងការប្រកួតនេះ។

លោកគ្រូបង្វឹក Jurgen Klopp 
លោកគ្រូបង្វឹក Jurgen Klopp 

ក្រោយចប់ការប្រកួតលោកគ្រូបាននិយាយថា៖

មានមនុស្សជាច្រើននាក់ណាស់ដែលចង់ឲ្យពួកយើងចាញ់ងើបមុខមិនរួចម្ដងទៀតប៉ុន្តែកីឡាករទាំងអស់ពិតជាធ្វើបានល្អ ពួកគេនឹងនរណាស់។ខ្ញុំដឹងថាមានអ្នកដែលចង់ឃើញពួកយើងដួលបែបនេះ។យ៉ាងណាមិញ ខ្ញុំពិតជាសប្បាយចិត្តណាស់នឹងទម្រង់លេងរបស់ក្រុម ហើយខ្ញុំគិតថាពួកយើងសមនឹងឈ្នះពិតមែន។មុនដំបូង ពួកយើងមិនសូវសង្ឃឹមថាឈ្នះប៉ុន្មានទេ ព្រោះកម្លាំងផ្នែកផ្លូវចិត្តនិងស្មារតីរបស់កីឡាករទាំងសងខាងសុទ្ធតែខ្លាំង ប៉ុន្តែខ្ញុំគិតថាយប់នេះកីឡាកររបស់ពួកយើងមើលទៅមានស្មារតីរឹងមាំជាងខាងគូប្រកួត។ខ្ញុំស្គាល់ Leipzig ច្បាស់ណាស់ ហើយខ្ញុំដឹងថាពួកយើងពិតជាមានសមត្ថភាព។

លោកគ្រូបង្វឹក Jurgen Klopp 
លោកគ្រូបង្វឹក Jurgen Klopp 
លោកគ្រូបង្វឹក Jurgen Klopp 

លោកគ្រូ Klopp បានបន្តទៀតថា៖

នេះជាអ្វីដែលពួកយើងត្រូវប្រឈមជាមួយ ប៉ុន្តែកីឡាករពួកយើងពិតជាធ្វើបានល្អ ពួកយើងធ្វើបានល្អពិតមែន ពួកយើងមិនមែនក្មេងបៀមដៃទេ ហើយខ្ញុំដឹងថាមួយរយៈកន្លងមកអ្នកគាំទ្រក៏មិនសូវសប្បាយចិត្តនឹងលទ្ធផលប្រកួតរបស់យើងដែរ ពួកយើងសមនឹងឈ្នះពិតមែន ពួកយើងបានដាក់សំពាធលើគូប្រកួត ដែលធ្វើឲ្យខ្ញុំសាទរនឹងជ័យជម្នះនេះណាស់។

លោកគ្រូបង្វឹក Jurgen Klopp 
កីឡាករ Liverpool 
កីឡាករ Liverpool 

ក្រៅពីនោះលោកគ្រូក៏បានបង្ហើបដែរថា លោកគ្រូពេញចិត្តនឹងការការពាររបស់ក្រុមណាស់ ដែលអាចទប់បាល់មិនឲ្យ Leipzig ស៊ុតបញ្ចូលទីបាន ខណៈដែលអ្នកចាំទី Alisson Becker ក៏បានសង្គ្រោះគ្រាប់បាល់ដ៏ប្រហោងពោះបាន២ដងផងដែរ៕

  អ្នកចាំទី Alisson Becker
  អ្នកចាំទី Alisson Becker

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T