ផ្លូវការ! ខ្សែប្រយុទ្ធរបស់ Man UTD រូបនេះ បានបន្តកុងត្រាថ្មីជាមួយក្លិបរយៈពេល៤ឆ្នាំ

//s9.kh1.co/aa/aa9b83fc6bb074315b05456c573aeb6475c65cf7.jpg
កីទ្បា

 ១៧-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ខ្សែប្រយុទ្ធ Mason Greenwood បន្តកុងត្រាថ្មីជាមួយ Man UTD

អង់គ្លេស៖ ខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood បានបន្តកុងត្រាថ្មីដែលមានរយៈពេលដល់ទៅ៤ឆ្នាំជាមួយក្លិបបិសាចក្រហម Manchester United ក្នុងលក្ខខណ្ឌអាចបន្តរហូតដល់១២ខែទៀត នេះបើយោងតាមការរាយការណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Mason Greenwood
ខ្សែប្រយុទ្ធ Mason Greenwood

កុងត្រាថ្មីរបស់ Greenwood នឹងផុតកំណត់នៅឆ្នាំ២០២៥ឯណោះ ស្របពេលរូបគេបានក្លាយជាកីឡាករដែលលោកគ្រូ Ole Gunnar Solskjaer សរសើរមិនដាច់ពីមាត់និងថែមទាំងក្លាយជាកីឡាករវ័យក្មេងបំផុតដែលស៊ុតបញ្ចូលទីឲ្យក្លិប Manchester United ទៀតផងដោយបានបង្ហាញខ្លួនបាន៨២ប្រកួតទៅហើយ។

ខ្សែប្រយុទ្ធ Mason Greenwood
ខ្សែប្រយុទ្ធ Mason Greenwood

បន្ទាប់ពីចុះកុងត្រារួចមក កីឡាករវ័យ១៩ឆ្នាំរូបនេះបានថ្លែងពីអារម្មណ៍របស់គេថា៖

ខ្ញុំបានខិតខំប្រឹងប្រែងខ្លាំងណាស់ទម្រាំមកដល់ចំណុចមួយនេះ ហើយពេលវេលាពីរឆ្នាំកន្លងមកនេះពិតជាពិសេសណាស់។មានរឿងជាច្រើនដែលខ្ញុំដាក់គោលដៅចង់សម្រេចបំណងឲ្យបាន អ៊ីចឹងហើយទើបខ្ញុំយល់ថាទីនេះគឺជាកន្លែងដែលខ្ញុំអាចលូតលាស់ទៅមុខបាន។ខ្ញុំកំពុងវិវត្តន៍ខ្លួនទៅមុខជារៀងរាល់ថ្ងៃ ដោយមានការជួយជ្រោមជ្រែងពីលោកគ្រូបង្វឹក ក្រុមបង្វឹករបស់លោកគ្រូ និងកីឡាករឆ្នើមជាច្រើនទៀតដែលខ្ញុំអាចរៀនសូត្រតាម។ខ្ញុំសូមប្ដេជ្ញាថានឹងខិតខំប្រឹងប្រែងបន្តទៀតដើម្បីជួយក្រុមឲ្យសម្រេចគោលដៅធំនានា។ខ្ញុំចង់ធ្វើការតបស្នងដល់ក្លិបនិងគ្រប់គ្នាដែលគាំទ្រខ្ញុំប៉ុន្មានឆ្នាំមកនេះ ខ្ញុំនឹងបង្ហាញឲ្យអ្នកទាំងអស់គ្នាឃើញថាខ្ញុំពិតជាអាចធ្វើបាន។

 ខ្សែប្រយុទ្ធ Mason Greenwood
ការចុះកុងត្រាផ្លូវការរបស់ Greenwood
ការចុះកុងត្រាផ្លូវការរបស់ Greenwood

គួរបញ្ជាក់ផងដែរថា Greenwood បានចូលលេងលើកដំបូងបង្អស់ឲ្យក្រុមឈុតធំ Manchester United កាលពីខែមីនាឆ្នាំ២០១៩ ដោយកាលណោះលោកគ្រូ Solskjaer បានប្ដូររូបគេចូលនៅចុងម៉ោង ក្នុងជ័យជម្នះ ៣-១ ទល់នឹងក្លិប Paris Saint-Germain ៕

ខ្សែប្រយុទ្ធ Mason Greenwood
ខ្សែប្រយុទ្ធ Mason Greenwood

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T