នៅឬទៅ? Alaba ចេញមុខបញ្ជាក់ពីអនាគតរបស់គេជាមួយ Bayern Munich ជាផ្លូវការហើយ

//s9.kh1.co/95/95cd83f095e6ad2a925db0118d833b80d9a3830d.jpg
កីទ្បា

 ១៧-កុម្ភៈ-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

Alaba ប្រកាសថានឹងចាកចេញពីក្លិប Bayern Munich

អាល្លឺម៉ង់៖ ខ្សែការពារ David Alaba របស់ក្លិបយក្សអាល្លឺម៉ង់ Bayern Munich  បានប្រកាសដោយផ្ទាល់ថារូបគេនឹងចាកចេញពីទឹកដី Allianz Arena ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កុងត្រារបស់កីឡាករសញ្ជាតិអូទ្រីសរូបនេះនឹងផុតកំណត់នៅខែមិថុនាឆ្នាំ២០២១នេះហើយដូច្នេះមានន័យថា Alaba នឹងចាកចេញពីក្លិបនៅចុងរដូវកាលនេះឯងក្រោយជ្រកកោនក្រោមទ្រនំនេះអស់រយៈពេល១៣ឆ្នាំមកហើយ។

  ខ្សែការពារ David Alaba
  ខ្សែការពារ David Alaba

កន្លងមកក្លិប Bayern Munich បានព្យាយាមស្នើកុងត្រាថ្មីដល់កីឡាករវ័យ២៨ឆ្នាំរូបនេះប៉ុន្តែគេបានបដិសេធដោយនិយាយថាគេចង់ចាកចេញទៅស្វែងរកការប្រកួតប្រជែងថ្មីស្របពេលព័ត៌មានចចាមអារ៉ាមជាច្រើនបានបង្ហើបថា Alaba នឹងទៅចូលរួមជាមួយក្លិបអធិរាជស Real Madrid។

  ខ្សែការពារ David Alaba
  ខ្សែការពារ David Alaba

កីឡាកររូបនេះបានថ្លែងប្រាប់អ្នកកាសែតថា៖

វាមិនមែនជាការសម្រេចចិត្តដ៏ងាយស្រួលនោះឡើយ ខ្ញុំធ្លាប់ស្នាក់នៅទីនេះអស់រយៈពេល១៣ឆ្នាំ ហើយអ្វីគ្រប់យ៉ាងបានដក់ជាប់ក្នុងបេះដូងខ្ញុំ ខ្ញុំពិតជាអរគុណខ្លាំងណាស់ដល់ថ្នាក់ដឹកនាំរបស់ក្លិបចំពោះរឿងជាច្រើន។ខ្ញុំពន្យាពេល ព្រោះខ្ញុំគិតថាខ្ញុំត្រូវការសម្រេចចិត្តឲ្យច្បាស់លាស់ ហើយវាមិនមែនជាការសម្រេចចិត្តក្នុងរយៈពេលតែមួយយប់នោះឡើយ។ខ្ញុំបានសម្រេចចិត្តហើយថានឹងស្វែងរកការប្រកួតប្រជែងថ្មី ប៉ុន្តែពេលនេះខ្ញុំមិនទាន់សម្រេចចិត្តថាទៅចូលរួមជាមួយក្លិបណានោះឡើយ។ការពិតទៅវាមិនមែនជារឿងអាថ៌កំបាំងទេដែលភ្នាក់ងាររបស់ខ្ញុំបានបើកការចរចាជាមួយក្លិបជាច្រើន តែវាមានច្រើនពេករហូតត្រូវការពេលពិនិត្យស្ថានការណ៍សិន ហើយពេលនេះខ្ញុំចង់ផ្ដោតលើការលេងឲ្យក្លិបរហូតចប់រដូវកាល។រឿងប្រាក់មិនមែនជាកត្តាជំរុញការសម្រេចចិត្តរបស់ខ្ញុំនោះឡើយ។

 ខ្សែការពារ David Alaba
 ខ្សែការពារ David Alaba
 ខ្សែការពារ David Alaba

គួររម្លឹកផងដែរថា ក្រៅពី Real Madrid គឺក្លិបធំៗនៅអឺរ៉ុបដូចជា Chelsea, Manchester United, Manchester City និង Liverpool សុទ្ធតែសម្លឹងចង់ទាក់ទងយករូបគេមកទឹកដីរៀងៗខ្លួនប៉ុន្តែ Alaba ធ្លាប់បង្ហើបថាចង់ទៅលេងនៅអេស្ប៉ាញ៕

 ខ្សែការពារ David Alaba
 ខ្សែការពារ David Alaba

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T