ក្រសួងពាណិជ្ជកម្មបញ្ចុះតម្លៃប្រេងសាំង ចាប់ពីថ្ងៃទី១៦-២៨ ក្នុងតម្លៃ...

//s9.kh1.co/6e/6e87e50657f61b83aada6ed9fa2d4919ff989126.jpg
សង្គម

 ១៧-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ចូលរួមត្រេក ក្រសួងពាណិជ្ជកម្មបញ្ចុះតម្លៃប្រេងសាំង ជួយសម្រួលដល់ជីវភាពប្រជាជនកម្ពុជា ចាប់ពីថ្ងៃទី១៦ដល់ ២៨ ក្នុងតម្លៃ......

រាជធានីភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ២០២១នេះ បានបញ្ជាក់ឱ្យដឹងថា ផ្អែកទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី ១៦ដល់២៨ ខែកុម្ភៈ ឆ្នាំ ២០២១នឹងត្រូវលក់ ៣.៦៦០ រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៣.៣៦០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះដែរ ដើម្បីចូលរួមជួយសម្រួលដល់ជីវភាពរបស់ប្រជាជន ដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ ចំនួន៤សេនដុល្លារ/លីត្រ។

ហេតុដូចនេះ ថ្លៃលក់ប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១៦ ដល់២៨ ខែកុម្ភៈ ឆ្នាំ២០២១ នឹងចុះមកតម្លៃ ៣.៥០០ រៀល/លីត្រ សម្រាប់ប្រេងសាំង EA92  និង៣.២០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត៕

ក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់បន្ថែមទៀតថា ក្រសួងមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើងចុះនៃប្រេងតាមទីផ្សារអន្តរជាតិមកគណនាតែប៉ុណ្ណោះ អាស្រ័យហេតុនេះសូមគ្រប់ស្ថានីយលក់រាយប្រេងឥន្ទនៈទាំងអស់ប្រតិបត្តិតាមការចាំបាច់៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម
ក្រាហ្វិកបម្រែបម្រួលថ្លៃលក់រាយប្រេងឥន្ធនៈ
ក្រាហ្វិកបម្រែបម្រួលថ្លៃលក់រាយប្រេងឥន្ធនៈ
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៣ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T