អស់ទ្រាំ! វ៉ាន់ នីឡា ផ្តាំផ្ញើសារខ្លីមួយ ទៅមនុស្សមួយចំនួនតូច និយាយរឿងអតីតកាល មិនល្អពីនាង

//s9.kh1.co/eb/eb507a58380d8e7e48cd8ea515d1bbb5c92c5fed.jpg
តារា & កម្សាន្ដ

 ១៦-កុម្ភៈ-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ញ៉យដងពេក លើកនេះ តារាចម្រៀង វ៉ាន់ នីឡា បង្ហាញពីអារម្មណ៍មិនសប្បាយចិត្ត តាមរយៈសារទៅកាន់ មនុស្សមួយចំនួនដែលចូលចិត្តដែល មួលបង្កាច់ខ្លួន។

ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀង វ៉ាន់ នីឡា បានសម្តែងនូវអារម្មណ៍មិនសប្បាយចិត្តនៅពេលដែល មានមនុស្សមួយចំនួនតូច និយាយពាក្យសំដីមួយចំនួនក្នុងអត្ថន័យមិនល្អចំពោះខ្លួននាង នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុកតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាស្រីរូបនេះ បានសម្តែងការទប់អារម្មណ៍លែងចង់ជាប់ ដោយបង្ហោះជាសារខ្លីមួយទៅកាន់បណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយមិនបានបញ្ចាក់ថានរណាឡើយ ដោយពោលគឺសំដៅទៅកាន់មនុស្សមួយចំនួនតូចប៉ុណ្ណោះថា៖ 

ផ្ញើជូនមនុស្សមួយចំនួន . ខ្ញំុដឹងខ្លួនថាខ្ញំុមានអតីតកាលមិនល្អ តែខ្ញំុអត់ដែរទៅឆក់ប្លន់ធ្វើបាបអ្នកណារឺមាត់ឆ្កែដូចពួកអ្នកដែលឌៀលត្មេះគេនោះទេ . មានពេលយកពេលវេលានេះទៅឈឺឆ្អាលនិងក្រពះខ្លួនឯងសិន ចាំមកវិភាគហែករឿងរបស់គេ . ហើយកំុភ្លេចការពារកូនក្មួយស្រីអស់លោកឯងអោយបានល្អ ដើរខ្វៀងគ្រប់វិនាទីក្រែងលរចិត្តទន់ជឿសំដីគេដូចខ្ញំុ បើសិនកូនក្មួយពួកលោកឯងជួបរឿងដូចខ្ញំុប្រហែលមួយៗទៅចងករហក់ទឹកងាប់បាត់អស់ហើយ . ខ្ញំុអត់ចង់ជេរលើសហ្នឹងទេ ព្រោះមួយចំនួន fake profile ទោះជេរវា ក៏វាមិនចេះឈឺដែរ លុះត្រាតែរឿងនេះកើតឡើងលើគ្រួសារពួកគាត់ . “ពួកមីសត្វអាសត្វអស់នេះ “។

 វ៉ាន់ នីឡា 

ក្រោយពីបានបង្ហោះសារនេះរួចមក អ្នកគាំទ្រនិង មហាជនបាន បង្ហាញពីការគាំទ្រទៅកាន់តារាស្រីរូបនេះនិង បន្ថែមពីលើនូវការលើកទឹកចិត្ត ដើម្បីឲ្យតារាស្រីរូបនេះកាន់តែមានភាពរឹងមាំជាងមុនផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

 វ៉ាន់ នីឡា
 វ៉ាន់ នីឡា
 វ៉ាន់ នីឡា
 វ៉ាន់ នីឡា
 វ៉ាន់ នីឡា
 វ៉ាន់ នីឡា
 វ៉ាន់ នីឡា
 វ៉ាន់ នីឡា
 វ៉ាន់ នីឡា
 វ៉ាន់ នីឡា
 វ៉ាន់ នីឡា
 វ៉ាន់ នីឡា
វ៉ាន់ នីឡា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T