អ្នកលក់គ្រឿងសមុទ្រ ដាក់សុទ្ធដែកគោល ៣ហ៊ុនចូលក្នុងបង្កង ដល់ពេលចុងក្រោយ…

//s9.kh1.co/f2/f2cc15e786d35fc946105e0443e00729ae99e162.png
តារា & កម្សាន្ដ

 ១៦-កុម្ភៈ-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ចង់មានហួសប្រមាណ បង្កងដាក់សុទ្ធតែ ដែកគោល តែមានអីចុងក្រោយស្រាប់តែចេញមុខសុំទោស ជាសាធារណ:ដល់អ្នកដែលបានបង្ហោះវីដេអូ

ថៃ៖ រឿងរ៉ាវ នៃបង្កងដែលនៅខាងក្នុងសុទ្ធតែដែកគោល ត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គមហ្វេស ប៊ុក ថៃផ្ទាល់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បង្កងដែកគោល
បង្កងដែកគោល

ជាក់ស្តែង នៅក្នុងការហាងលក់គ្រឿងសមុទ្រ Or Ta Kor ដែលម្ចាស់ហាងមានចិត្តលោភលន់ហួស ដាក់សុទ្ធតែដែកគោលនេះ កើតឡើងនៅពេលដែល នាង Rawiporn Imarrom បានឲ្យដឹងថា បន្ទាប់ពីនាងបានទិញបង្កងធំៗចំនួន៧ក្បាស ដែលមានតម្លៃសរុបចំនួន១៩០០បាត( ប្រមាណជាង៦១ ដុល្លារសហរដ្ឋអាមេរិក) បន្ទាប់ពីនាងបានមកដល់ផ្ទះ ក៏បានប្រទះឃើញដែកគោលនៅក្នុងបង្កងចំនួន៤ក្បាស។ រួចមកនាងក៏បានចែកផ្សាយរឿងរ៉ាងនេះ ពាសពេញបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់តែម្តង។

បង្កងដែកគោល
បង្កងដែកគោល

យ៉ាងណាមិញ បន្ទាប់ពីវីដេអូនៃហេតុការណ៍នេះ ត្រូវបានគេចែកផ្សាយជាសាធារណ:រួចហើយនោះ ម្ចាស់ហាង លក់គ្រឿងសមុទ្រ Or Ta Kor បានចេញមុខមកធ្វើការសុំទោសជាសាធារណ: និងបានចេញសងប្រាក់ចំនួន ១៩០០បាត ទៅឲ្យនាង Rawiporn Imarrom វិញ។

Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T