ដំណឹងល្អ សម្រាប់អ្នកចង់ទិញឡានថ្មី! រាជរដ្ឋាភិបាល ចេញអនុក្រឹត្យកែសម្រួលអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួន

//s9.kh1.co/a9/a9f60354abdffacd92fca65eb31a441337cd1278.png
សង្គម

 ១៦-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អបអរសាទរ រាជរដ្ឋាភិបាល បានដាក់ចេញនូវអនុក្រឹត្យ ស្តីពីការកែប្រែអត្រាពន្ធ លើរថយន្ត បន្ទាប់ពីមានការស្នើសុំពីប្រជាពលរដ្ឋ និងអាជីវករ ដែលនាំឡានពីក្រៅប្រទេស

ភ្នំពេញ: តម្លៃពន្ធក្នុងការនាំចូលរថយន្តបានចោទជាបញ្ហាដល់សំខាន់នៅក្នុងអាជីវកម្មនាំចូលឡាន ពីក្រៅប្រទេស និងជាពិសេសគឺពីប្រជាជនមួយចំនួន ដែលតែងតែនិយាយអំពីតម្លៃពន្ធលើឡាន ដែលមានកម្រិតពន្ធ ខ្ពស់ធៀបនិងបណ្តាប្រទេសជិតខាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ដោយហេតុនេះហើយ បានជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រេចដាក់ចេញនូវអនុក្រឹត្យនៃការកែសម្រួលអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួន ​ ដើម្បីជាការសម្រួលដល់តម្រូវការរបស់ប្រជាជននៅទូទាំងប្រទេសផងដែរ។

យោងតាមអនុក្រឹត្យលេខ ១៨អនក្រ.បក ចុះហត្ថលេខាសម្រចឲ្យប្រើប្រាស់នៅថ្ងៃទី៩ កុម្ភ: ឆ្នាំ២០២១ បានសម្រេចកែសម្រួលពន្ធអាករនៅមុខទំនិញរថយន្តមួយចំនួនដូចជា៖

មាត្រា១: ត្រូវកាត់បន្ថយអត្រាអាករលើ រថយន្តគ្រួសារ មួយចំនួនដូចខាងក្រោម៖

អនុក្រឹត្យនៃការកែសម្រួលអត្រាអាករពិសេស
អនុក្រឹត្យនៃការកែសម្រួលអត្រាអាករពិសេស

·         បន្ថយពី៣០% មក២០% លើរថយន្តដែលប្រើថាមពលប្រេងសាំង ឫហ្គាស និងរថយន្តប្រភេទ Hybrid ចំនួន៤៦បន្ទាត់ពន្ធ

·         ពី៦០% មក៥០%% លើរថយន្តដែលប្រើថាមពលប្រេងសាំង ឫហ្គាស ឬម៉ាស៊ូត និងរថយន្តប្រភេទ Hybrid ចំនួន២៣១បន្ទាត់ពន្ធ

·         ពី ៣,៦៥% មក៥០% លើរថយន្តប្រភេទ Hybrid ចំនួន២០បន្ទាត់ពន្ធ

·         ពី៧០% មក៥៥% លើរថយន្តដែលប្រើថាមពលប្រេងសាំង ឫហ្គាស ឬម៉ាស៊ូត ចំនួន៣០បន្ទាត់ពន្ធ

អនុក្រឹត្យនៃការកែសម្រួលអត្រាអាករពិសេស
អនុក្រឹត្យនៃការកែសម្រួលអត្រាអាករពិសេស

មាត្រា២: ត្រូវកាត់បន្ថយអត្រាអាករពិសេសលើមុខទំនិញ រថយន្តប្រើអគ្គិសនី មួយចំនួនដូចខាងក្រោម៖

·         ពី៣០% មក១០% លើរថយន្តដំណើរការដោយអគ្គិសនីសុទ្ធ ចំនួន២៦ បន្ទាត់ពន្ធ

អនុក្រឹត្យនៃការកែសម្រួលអត្រាអាករពិសេស
អនុក្រឹត្យនៃការកែសម្រួលអត្រាអាករពិសេស

មាត្រា៣: : ត្រូវកាត់បន្ថយអត្រាអាករលើ រថយន្តដឹកទំនិញ មួយចំនួនដូចខាងក្រោម៖

អនុក្រឹត្យនៃការកែសម្រួលអត្រាអាករពិសេស
អនុក្រឹត្យនៃការកែសម្រួលអត្រាអាករពិសេស

·         ពី៤០% មក២៥% លើមុខទំនិញ រថយន្តសណ្តោងសម្រាប់សីមឺរុីម៉ក ចំនួន៣ បន្ទាត់ពន្ធ

·         ពី៤០% មក៣០% លើមុខទំនិញ រថយន្តដឹកទំនិញដែលមានទម្ងន់សរុបលើសពី ៥តោន ចំនួន៨០ បន្ទាត់ពន្ធ

អនុក្រឹត្យនៃការកែសម្រួលអត្រាអាករពិសេស
អនុក្រឹត្យនៃការកែសម្រួលអត្រាអាករពិសេស

មាត្រា៤: ត្រូវបានបន្ថយអត្រាពន្ធអករពិសេសពី៤០% មក៣០% លើទំនិញ រថយន្តបែន រថយន្តស្ទូច និងរថយន្តឯកទេសផ្សេងទៀតចំនួន១៨ បន្ទាត់ពន្ធ

មាត្រា៥: បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនិងអនុក្រឹត្យនេះ និងត្រូវទុកជានិរាករណ៍។

អនុក្រឹត្យនៃការកែសម្រួលអត្រាអាករពិសេស
អនុក្រឹត្យនៃការកែសម្រួលអត្រាអាករពិសេស

មាត្រា៦: រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ រដ្ឋមន្រ្តី គ្រប់ក្រសួងពាក់ពន្ធទាំងអស់ ត្រូវទទួលបន្ទុលអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ តទៅ៕

Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T