អនិច្ចា បវរកញ្ញាថៃឆ្នាំ២០១៩ម្នាក់នេះ ស្លាប់ទាំងវ័យ២២ឆ្នាំ ព្រោះគ្រោះថ្នាក់ចរាចណ៍

//s9.kh1.co/b0/b0c75cb4ca0d654971dd7a8480cff29463c08158.png
តារា & កម្សាន្ដ

 ១៦-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Namon Monchanit ទទួលមរណភាពកាលពីព្រឹកមិញនេះ បន្ទាប់ពីបានជួបនិងគ្រោះថ្នាក់ចរាចរណ៍បុកដើមឈើរួច រំលងបាន១ថ្ងៃ

ថៃ៖ កញ្ញា Namon Monchanit ដែលជាអតីតបវរកញ្ញាប្រចាំប្រទេសថៃ កាលពីឆ្នាំ២០១៩ បានទទួលមរណភាពនៅក្នុងអាយុ ២២ឆ្នាំ ក្រោយពីបានជួបនឹងគ្រោះថ្នាក់ចរាចរណ៍បុកដើមឈើ នៅផ្លូវក្នុងតំបន់ទល់មុខនិងមហាវិទ្យាល័យច្បាប់ ចំណុចប្រសព្វនៃមហាវិទ្យាល័យ ខនកែន ស្ថិតនៅខេត្ត ខនកែន ប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រថយន្តរបស់ Namon Monchanit
រថយន្តរបស់ Namon Monchanit

យើងតាមគេហទំព័រព័ត៌មានរបស់ SANOOK បានចេញផ្សាយពីដំណឹងមរណភាពរបស់នាង ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ រំលងបានតែមួយថ្ងៃសោះ ពោលគឺនាងបានជួបនិងគ្រោះថ្នាក់ចរាចរណ៍នៅក្នុងកំឡុងថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១ ហើយ នាងក៏បានទទួលមរណភាពបាត់បង់ជីវិតនៅក្នុងថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ ដែលរំលងបានត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។

Namon Monchanit
Namon Monchanit
Namon Monchanit
Namon Monchanit
Namon Monchanit
Namon Monchanit
Namon Monchanit
Namon Monchanit

យ៉ាងណាមិញ ក្រោយពីបានទទួលដំណឹងមរណភាពរបស់នាងភ្លាម ស្រាប់តែមានហ្វេនៗរបស់នាង ជាច្រើនបានបង្ហោះសារចូលរួមរំលែកមរណទុក្ខរបស់នាង ជាមួយក្រុមគ្រួសារ និងសាច់ញាតិរបស់នាងផងដែរ៕

Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T