សូមប្រុងប្រយ័ត្ន! ទ្រនុងសម្ពាធខ្ពស់ នឹងធ្វើឲ្យកម្ពុជាកើតមានខ្យល់កន្ដ្រាក់ ហើយតំបន់ខ្លះចុះត្រជាក់ដល់១៧អង្សាសេ ចាប់ពីថ្ងៃទី១៧-២៣ ខែកុម្ភៈ

//s9.kh1.co/01/01d5295afce95ed03752d3665b78b500439a6bb2.jpg
សង្គម

 ១៦-កុម្ភៈ-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ទ្រនុងសម្ពាធខ្ពស់ នឹងធ្វើឲ្យកម្ពុជាកើតមានខ្យល់កន្ដ្រាក់ ហើយតំបន់ខ្លះចុះត្រជាក់ដល់១៧អង្សាសេ ចាប់ពីថ្ងៃទី១៧-២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពធាតុអាកាសនៅក្នុងប្រទេសកម្ពុជាដោយគិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះបានឲ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ បាននឹងកំពុងមានឥទ្ធិពលមកលើប្រទេសកម្ពុជា ពេញក្នុងមួយសប្តាហ៍នេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ថានភាពបែបនេះ នឹងធ្វើឲ្យ៖

១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
- សីតុណ្ហភាពអប្បបរមា មានពី១៨-២១ អង្សាសេ
- សីតុណ្ហភាពអតិបរមា មានពី៣០ -៣៣ អង្សាសេ
- ថ្ងៃទី១៨-១៩ ខែកុម្ភៈ មានខ្យល់កន្ត្រាក់ល្បឿនបង្គួរ នៅទំនាបកណ្តាល។

២. បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន
- សីតុណ្ហភាពអប្បបរមា មានពី១៧-២០ អង្សាសេ
- សីតុណ្ហភាពអតិបរមា មានពី៣០-៣៣ អង្សាសេ
- នៅថ្ងៃទី១៧-២០ ខែកុម្ភៈ មានខ្យល់កន្ត្រាក់ល្បឿនខ្លាំង នៅខ្ពង់រាបខាងកើត។

៣. តំបន់មាត់សមុទ្រ
- សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C
- សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C
- នៅថ្ងៃទី១៨-១៩ ខែកុម្ភៈ មានខ្យល់កន្ត្រាក់ល្បឿនបង្គួរ ជាមួយនិងរលកមានកម្ពស់មធ្យមនៅខេត្តកោះកុង និងតំបន់ឆ្នេរ។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្ដទុកដាក់ ក៏ដូចជាថែរក្សាសុខភាពទាំងអស់គ្នា។

សូមអានសេចក្ដីជូនដំណឹងដោផ្ទាល់របស់ក្រសួងធនធានទឹក និងឧតុនិយមខាងក្រោមនេះ៖

លិខិតជូនដំណឹង
លិខិតជូនដំណឹង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T