ញាក់សាច់! ផ្លែឪឡឹករាងដូចបេះដូងនៅប្រទេសថៃ ដាក់ដេញថ្លៃបានតម្លៃមិនធម្មតា

//s9.kh1.co/fb/fb6ed6f56772cc72025670e2b4db336c8386e30a.jpg
សង្គម

 ១៥-កុម្ភៈ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ចម្ការឳឡឹក Jakjai Chamaimas ដែលស្ថិតនៅក្នុងស្រុក Muang នៃខេត្ដស៊ីសាកេត បានរៀបចំពិធីដាក់ដេញថ្លៃមួយកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដើម្បីលក់ផ្លែឪឡឹកដែលមានរាងដូចបេះដូង។

ថៃ៖ ចម្ការ ចម្ការឪឡឹក Jakjai Chamaimas ដែលស្ថិតនៅក្នុងស្រុក Muang នៃខេត្ដស៊ីសាកេត បានរៀបចំពិធីដាក់ដេញថ្លៃមួយកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដើម្បីលក់ផ្លែឪឡឹកដែលមានរាងដូចបេះដូង ក្នុងគោលបំណងរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យក្នុងខេត្ដមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីដេញថ្លៃផ្លែឪឡឹក
ពិធីដេញថ្លៃផ្លែឪឡឹក

កម្មពិធីដេញថ្លៃផ្លែឪឡឹកនេះ ត្រូវបានរៀបចំឡើងដោយមានកិច្ចសហការជាមួយអាជ្ញាធរទេសចរណ៍ថៃ ក្រុមប្រឹក្សាឧស្សាហកម្មទេសចរណ៍ខេត្ដស៊ីសាកេត និងក្រុមហ៊ុន Christina Sanitaryware Ltd ជាម្ចាស់ចម្ការផ្ទាល់ ដែលបានដាំផ្លែឪឡឹករាងដូចបេះដូងនៅក្នុងផ្ទះកញ្ចាក់ (Greenhouse) ទំហំ ១ រ៉ៃ ឬស្មើនឹង ០.១៦ហិកតា។

ទិដ្ឋភាពក្នុងចម្ការផ្លែឪឡឹក
ទិដ្ឋភាពក្នុងចម្ការផ្លែឪឡឹក

តម្លៃដេញថ្លៃផ្លែឪឡឹករាងដូចបេះដូងនេះ ចាប់ផ្ដើមពី ៥០,០០០បាត ឬប្រហែល ១,៦៧៣ដុល្លារអាមេរិក ហើយសមាជិកសភាលោក Wiwatchai Hotrawaisaya បានផ្ដល់ជូននូវតម្លៃខ្ពស់បំផុតគឺ ១០០,៩០០បាត ឬប្រហែល ៣,៣៧៦ដុល្លារអាមេរិក។

លោក Wiwatchai បាននិយាយថា លោកនឹងផ្ដល់ផ្លែឪឡឹកនេះទៅឲ្យប្រពន្ធរបស់លោកនៅថ្ងៃទិវានៃក្ដីស្រលាញ់ ហើយថវិកានេះនឹងយកទៅទិញឧបករណ៍វេជ្ជសាស្ដ្រសម្រាប់មន្ទីរពេទ្យខេត្ដស៊ីសាកេត ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩។

ទិដ្ឋភាពក្នុងចម្ការផ្លែឪឡឹក
ទិដ្ឋភាពក្នុងចម្ការផ្លែឪឡឹក

ដោយឡែក លោក Thanchanon Chatmethaku នាយកគ្រប់គ្រងក្រុមហ៊ុន Christina Sanitaryware Ltd បានឲ្យដឹងដែរថា ចម្ការឪឡឹកនេះគឺផ្ដើមគំនិតដាំដោយម្ដាយរបស់លោក ដែលមានបច្ចេកទេសខ្ពស់ក្នុងការដាំឪឡឹកនៅក្នុងកំប៉ុងផ្លាស្ទិករាងបេះដូង។ វាជាផ្លែឪឡឹកសេរីរាង្គ១០០ភាគរយ ដែលមានរសជាតិមិនផ្អែមខ្លាំង និងមានក្លិនក្រអូបប្លែកពីគេ ហើយវាអាចក្លាយជាផលិតផលដែលត្រូវបានខេត្ដស៊ីសាកេតទទួលស្គាល់ទៀតផង៕

ប្រភពnationthailand

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T