តើប្រិយមិត្តទាំងអស់គ្នា ជឿ ឬមិនជឿ ថាស្រ្តីម្នាក់ដែលមានទំងន់ ១៩០គីឡូ អាចសម្រកមកសល់ ត្រឹមតែ ៧៧គីឡូប៉ុណ្ណោះ ក្នុងរយៈពេល ១៨ខែ?

យោងតាមប្រភពព័ត៌មាន Asian Town បានឲ្យដឹងថា ស្រ្តីវ័យ ៣០ឆ្នាំម្នាក់ បានសម្រកទំងន់ ពី ១៩០គីឡូ មកសល់ត្រឹមតែ ៧៧គីឡូតែប៉ុណ្ណោះ ក្នុងរយៈពេល ១៨ខែ បន្ទាប់ពីបានមើល កម្មវិធីទូរទស្សន៏មួយ របស់ប្រទេសជប៉ុន។

ប្រភពដដែលបានបន្តទៀតថា ស្រ្តីរូបនោះធ្លាប់មានទំងន់ ត្រឹមតែ ៥៥គីឡូប៉ុណ្ណោះ ប៉ុន្តែទំងន់របស់នាង បានឡើងរហូតដល់ទៅ ១៩០គីឡូ ក្នុងរយៈពេល ១៣ឆ្នាំ។

គួរបញ្ជាក់ផងដែរថា ស្រ្តីវ័យ ៣០ឆ្នាំរូបនេះ បានចាប់ផ្តើមធ្វើការសម្រកទំងន់ បន្ទាប់ពីបានមើលកម្មវិធីទូរទស្សន៏ ដ៏ល្បីល្បាញមួយ របស់ប្រទេសជប៉ុន។ ដូចគ្នានេះដែរ បន្ទាប់ពីបានធ្វើការសម្រកទំងន់នៅក្នុង ៥ខែដំបូង នាងបានស្រកអស់ ៦៥គីឡូ និងស្រកអស់ ៩៦គីឡូក្នុងរយៈពេល ១ឆ្នាំ ចុងក្រោយនាងបានស្រកអស់ ១១៣គីឡូ ក្នុងរយៈពេល ១៨ខែ៕











ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]