ទេពច្យុត ហោះបំភ្លឺផ្ទៃមេឃ ក្នុងទីក្រុងប្រទេសអូស្រ្ដាលី ចំយប់ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ (មានវីដេអូ)

//s9.kh1.co/6b/6b026fdb9c5dd916178c9c039648a363ac8f1fb7.png
សង្គម

 ១៥-កុម្ភៈ-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ទេពច្យុតហោះ បំភ្លឺពេញផ្ទៃមេឃ ក្នុងទីក្រុង Melbourne ប្រទេសអូស្រ្តាលី ដោយចំយប់ថ្ងៃបុណ្យនៃក្តីស្រឡាញ់ម្សិលមិញនេះ

អូស្រ្ដាលី៖ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននាក់មានការភ្ញាក់ផ្អើល ក្រោយខ្សែវីដេអូដែលគេចែករំលែក បានបង្ហាញឱ្យឃើញទេពច្យុតហោះបំភ្លឺពេញផ្ទៃមេឃ ក្នុងទីក្រុង Melbourne ប្រទេសអូស្រ្តាលី ដោយចំយប់ថ្ងៃបុណ្យនៃក្តីស្រឡាញ់ម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទិដ្ឋភាពដ៏កម្រនេះ បានធ្វើឱ្យមានការរំជើបរំជួលយ៉ាងខ្លាំងពេញបណ្តាញអ៊ីនធើណេតក្នុងទីក្រុង Melbourne ហើយវីដេអូ​ និងចំណាប់អារម្មណ៍ផ្សេងៗរបស់អ្នកប្រើប្រាស់ត្រូវបានចែកចាយ​ក្នុងបណ្ដាញសង្គមផងដែរ។ ក្នុងនោះ ខ្សែវីដេអូបានបង្ហាញឱ្យឃើញ ទេពច្យុតបានហោះឆ្ពោះមកកាន់ទីក្រុង Melbourne មុននឹងវាបញ្ចេញបន្លឺពណ៌លឿង ភ្លឺពេញផ្ទៃមេឃ នៅវេលាម៉ោង ១០និង ៤០នាទីយប់ (ម៉ោងក្នុងស្រុក)។

យ៉ាងណាមិញ សមាគមតារាសាស្ត្រនៃទីក្រុង Victoria បានលើកឡើងថា វាទំនងជាទេពច្យុត sporadic ដែលមានទំហំប្រហែល​កូនឃ្លី ហើយជាធម្មតាមិនមានទំនាក់ទំនងជាមួយក្រុមទេពច្យុតណាមួយជាក់លាក់ទេ៕

ទេពច្យុតហោះក្នុងទីក្រុង Melbourne
ទេពច្យុតហោះក្នុងទីក្រុង Melbourne
ទេពច្យុតហោះក្នុងទីក្រុង Melbourne
ទេពច្យុតហោះក្នុងទីក្រុង Melbourne
វីដេអូ
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T