ត្រួស​ៗ​​​​ពី​​កូន​​​​​ប្រុស​​​ស្រី​​​​របស់​​លោក​ តាំង​ គឹម​ហេង​ អតីត​​​ម្ចាស់​​​​ផលិត​​កម្ម ​KH

//s9.kh1.co/25/25b2523c913da7d124a068a89c8c01d147619f50.png
តារា & កម្សាន្ដ

 ១៦-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោក តាំង គឹមហេង ដែលគ្រប់គ្នាបានស្គាល់ថា ជាម្ចាស់ផលិតកម្មធំមួយកាលពីកន្លងទៅ​នោះគឺ​ផលិត​កម្ម​ KH ដែល​លោកបានធ្វើការបណ្ដុះបណ្ដាលនូវតារាចម្រៀងល្បីៗជាច្រើនដួង

ភ្នំពេញ៖ លោក តាំង គឹមហេង ដែលគ្រប់គ្នាបានស្គាល់ថា ជាម្ចាស់ផលិតកម្មធំមួយកាលពីកន្លងទៅ​នោះគឺ​ផលិត​កម្ម​ KH ដែល​លោកបានធ្វើការបណ្ដុះបណ្ដាលនូវតារាចម្រៀងល្បីៗជាច្រើនដួង ដែលតារាទាំងនោះសព្វថ្ងៃកំពុងតែ​ទទួល​បាន​នូវកេរ្តិ៍ឈ្មោះល្បីល្បាញ​ពេញផ្ទៃប្រទេស។ យ៉ាងណាមិញ លោក តាំង គឹមហេង បានជួបនូវរឿងរ៉ាវជីវិត​ស្ទើរតែ​​ស្មាន​មិន​ដល់​ និងត្រូវ​បាត់​បង់​សូម្បី​តែ​គ្រួសារ​កក់​ក្ដៅ​មួយ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានប្រិយមិត្តជាច្រើនបានបញ្ចេញនូវប្រតិកម្មអាណិតអាសូររូបលោក មិនគួរណាជីវិតរបស់លោក​ផ្លាស់ប្ដូរ​លឿន​យ៉ាងដូចច្នេះសោះ។ យ៉ាងណាមិញបើងាកមកមើលពីជីវិតឯកជនរបស់លោកវិញ លោកមានកូនចំនួនពីរនាក់ ប្រុសមួយ និងស្រីមួយ សុទ្ធ​តែធំ​​កំលោះ ក្រមុំ​អស់​ហើយ។ កូន​ស្រីរបស់លោកបច្ចុប្បន្ន​កំពុង​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុនឯណោះ ដោយ​ឡែក​កូន​ប្រុស​វិញ មិន​ទាន់​មាន​ដំណឹង​ណាមួយបង្ហើបថា​រូបគេ​កំពុង​​តែ​នៅទីណា​នោះទេ។

អ្វីដែលជា​ចំណុចរសើប បើទោះបីជាលោកជួបស្ថានភាពនានាកន្លងមក គេពុំធ្លាប់​ឃើញកូន​ប្រុស ស្រី​ទាំង​ពីរ​របស់​លោក​បង្ហាញ​​សកម្មភាព ឬ​សារ​ណា​មួយ​​ជុំវិញ​​រឿង​​ដែល​កើត​ឡើងចំពោះលោក​ឡើយ៕

កូនស្រី លោកគឹម ហេង
កូនស្រី លោកគឹម ហេង
កូនស្រីលោក គឹម ហេង
កូនស្រីលោក គឹម ហេង
លោក គឹម ហេង និងកូនប្រុស
លោក គឹម ហេង និងកូនប្រុស
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T