អ្នកអាចអនុវត្តន៍វិធីព្យាបាលទាំង ៤នេះ ប្រសិនបើរដូវមកមិនទៀតទាត់

//s9.kh1.co/79/79d0a81106abdaeccab762dadd1e85dd98850c52.jpg
នារី

 ១៥-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

វិធីព្យាបាលការមករដូវមិនទៀងទាត់ ៤ យ៉ាង ដែលអ្នកអាចអនុវត្តន៍នៅផ្ទះ

វដ្តរដូវជាមធ្យមគឺ២៨ថ្ងៃ ប៉ុន្តែនេះអាចប្រែប្រួលពីស្ត្រីម្នាក់ទៅស្ត្រីនិងពីមួយខែទៅមួយខែ។ រដូវរបស់អ្នកនៅតែត្រូវបានគេចាត់ទុកថាទៀងទាត់ប្រសិនបើវាមករៀងរាល់ ២៤ ទៅ ៣៨ ថ្ងៃ។ តែនឹងត្រូវបានគេចាត់ទុកថាមិនទៀងទាត់ប្រសិនបើពេលវេលាអំឡុងពេលមករដូវពេលបន្តផ្លាស់ប្តូរនិងរដូវរបស់អ្នកមកមុនឬមកក្រោយ។ ការព្យាបាលអាស្រ័យលើការរកឃើញនូវអ្វីដែលបណ្តាលឱ្យមានរដូវមិនទៀងទាត់របស់អ្នក ប៉ុន្តែមានវិធីព្យាបាលដែលអ្នកអាចសាកល្បងនៅផ្ទះដើម្បីធ្វើឱ្យវដ្តរបស់អ្នកត្រលប់មករកភាពដើមវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

១. ការហាត់យូហ្គា

យូហ្គាត្រូវបានគេបង្ហាញថាជាការព្យាបាលដែលមានប្រសិទ្ធភាពចំពោះបញ្ហានៃការមករដូវផ្សេងៗគ្នា ហើយវាក៏កាត់បន្ថយការឈឺចាប់ក្នុងពេលមានរដូវផងដែរ។ ការអនុវត្តយូហ្គា ៣៥ ទៅ ៤០ នាទីក្នុងមួយថ្ងៃ រយៈពេល៥ ដងក្នុងមួយសប្តាហ៍អាចជួយគ្រប់គ្រងអរម៉ូននិងវដ្តរដូវ។

រូបតំណាង
រូបតំណាង

២. រក្សាទម្ងន់ក្នុងកម្រិតល្អ

ការផ្លាស់ប្តូរទំងន់អាចប៉ះពាល់ដល់រដូវរបស់អ្នក។ ប្រសិនបើអ្នកធាត់ ការសម្រកទម្ងន់អាចជួយគ្រប់គ្រងវដ្តរដូវរបស់អ្នកបាន។ ម៉្យាងវិញទៀតការស្រកទម្ងន់ខ្លាំងក៏អាចបណ្តាលឱ្យមានរដូវមិនទៀងទាត់ដែរ។ នោះហើយជាមូលហេតុដែលវាមានសារៈសំខាន់ណាស់ដែលអ្នករក្សាទំងន់ក្នុងកម្រិតល្អមួយ។ ស្ត្រីដែលមានទំងន់លើសក៏ងាយនឹងមានរដូវមិនទៀងទាត់និងទទួលរងការហូរឈាមច្រើននិងឈឺចាប់ខ្លាំងជាងស្ត្រីដែលមានទំងន់មានធម្មតា នេះដោយសារ តែផលប៉ះពាល់ដែលកោសិកាខ្លាញ់មានទៅលើអរម៉ូននិងអាំងស៊ុយលីន។

រូបតំណាង
រូបតំណាង

៣. គ្រប់គ្រងកម្រិតវីតាមីនប្រចាំថ្ងៃរបស់អ្នក

ការសិក្សាបានបង្ហាញថាកង្វះវីតាមីន D នឹងធ្វើឲ្យរដូវអ្នកមកមិនទៀងទាត់។ ជារឿយៗវីតាមីនD ត្រូវបានបន្ថែមទៅក្នុងអាហារមួយចំនួនរួមមានទឹកដោះគោនិងផលិតផលទឹកដោះគោដទៃទៀត ហើយអ្នកក៏អាចទទួលបានវីតាមីន D ពីពន្លឺព្រះអាទិត្យផងដែរ។ ចំណែកវីតាមីន B វិញគឺជួយគ្រប់គ្រងវដ្តរដូវ។ ដូចនេះការស្រូបយកវីតាមីន B និងវីតាមីន D បានគ្រប់គ្រាន់គឺមានសារៈសំខាន់ណាស់ដើម្បីឲ្យរដូវមកទៀងទាត់។

៤. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់

ការធ្វើលំហាត់ប្រាណមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពដែលអាចជួយដល់វដ្តរដូវរបស់អ្នក។ វាអាចជួយអ្នកឱ្យឈានដល់ឬរក្សាទំងន់ដែលមានសុខភាពល្អ ហើយត្រូវបានណែនាំដើម្បីមានរដូវទៀងទាត់។ វាក៏អាចបន្ថយការឈឺចាប់មុននិងអំឡុងពេលមករដូវផងដែរ៕

Ly PouyKim
kim_lee (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T