ទុក្ខជាន់ទុក្ខហើយ! ពេលនេះមហាមិត្តជប៉ុន ត្រូវជួបគ្រោះដ៏ធំមួយនេះ ក្រោយរញ្ជួយដីកក្រើកប្រទេស កម្រិត៧,១រុិចទ័រ

//s9.kh1.co/30/30c7f726b53a3aeebf9af8ccc822a4098d799c80.jpg
សង្គម

 ១៥-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

គ្រោះជាន់លើគ្រោះ ជប៉ុនត្រូវជួបនិងគ្រោះដ៏ធំមួយនេះ បន្ទាប់ពីរញ្ជួយដីកម្រិត ៧,១រុិចទ័រ នៅខេត្ត ហ្វុគឹស៊ីម៉ាក់ និងក្រោយមកត្រូវជួបព្យុះទៀត

ប្រទេសជប៉ុន: ផ្អែកលើទីតាំងភូមិសាស្រ្ត យើងដឹងហើយថា​ ជប៉ុន ជាប្រទេសអាស៊ីដីកោះមួយ ដែលស្ថិតនៅលើទ្រនទ្វីបថ្មី ជាទីតាំងជំនួបនៃផ្លាកតិចតូនិច និងសម្បូរទៅដោយគ្រោះធម្មជាតិ ដូចជា គ្រោះរញ្ជួយដី ទឹកជំនន់ និងបន្ទុះភ្នំភ្លើងជាដើម។ យ៉ាងណាមិញ កាលពីថ្ងៃ សៅរ៍ ទី ១៣ កុម្ភ: ឆ្នាំ២០២១ កន្លងទៅនេះ ប្រទេសជប៉ុន បានជាប់ប្រទះទៅនិងគ្រោះរញ្ជួយដី កម្រិតខ្ពស់រហូតដល់ទៅ៧,១ រុិចទ័រ តែមិនមានបណ្តាលឲ្យប្រជាជនជប៉ុនបាត់បង់ជីវិតនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រញ្ជួយដី កម្រិត៧,១ រុិចទ័រនៅប្រទេសជប៉ុន
រញ្ជួយដី កម្រិត៧,១ រុិចទ័រនៅប្រទេសជប៉ុន
រញ្ជួយដី កម្រិត៧,១ រុិចទ័រនៅប្រទេសជប៉ុន
រញ្ជួយដី កម្រិត៧,១ រុិចទ័រនៅប្រទេសជប៉ុន

យ៉ាងណាមិញ កាលពីយប់មិញនេះ ឧតុនិយមជប៉ុន បានចេញផ្សាយការព្យាករណ៍បន្ទាន់មួយបន្ថែមទៀត ដោយឲ្យប្រជាជនជប៉ុនទាំងអស់ប្រុងប្រៀបខ្លួន ខណ:ដែលប្រទេសនិងជួបព្យុះស៊ីក្លូនត្រូពិច២ នៅសមុទ្រជប៉ុន និងមហាសមុទ្រប៉ាស៊ីហ្វិច ដែលនិងបណ្តាលឲ្យមានភ្លៀងធ្លាក់ លាយឡំ និងព្យុះព្រិលនៅទូទាំងប្រទេស។

បន្ទាប់មកនៅថ្ងៃទី ១៦ ត្រូវនិងថ្ងៃអង្គារ និងមានបាតុភូតមួយនៅក្នុងសមុទ្រជប៉ុន ភាគខាងជើងប្រទេស ដែលនឹងបណ្តាលឲ្យព្រិលធ្លាក់ខ្លាំង សូមត្រៀមតាមដាននៅព័ត៌មានទាក់ទងនិងការធ្វើចរាចរណ៍ ហើយនិងត្រៀមលក្ខណ:ទុកជាមុន នៅតំបន់ តូហូគុ និងមានរញ្ជួយដីកម្រិតខ្ពស់ផងដែរ។

ការព្យាករណ៍របស់ឧតុនិយមជប់ុន
ការព្យាករណ៍របស់ឧតុនិយមជប់ុន
ការព្យាករណ៍របស់ឧតុនិយមជប់ុន
ការព្យាករណ៍របស់ឧតុនិយមជប់ុន

គួររំលឹកផងដែរថា ថ្វីបើប្រទេសជប៉ុន ជាប្រទេសដែលតែងតែជួបនិងគ្រោះមហន្តរាយក៏ពិតមែន តែប្រទេសមហាមិត្តមួយនេះ តែងតែជួយមកដល់កម្ពុជា នៅជំនួយ និងការកសាងហេដ្ឋារចនាសម្ព័ននានា ដែលធ្វើឲ្យប្រជាជនកម្ពុជា​ កាន់តែស្រលាញ់ និងគាំទ្រដល់ប្រទេសជប៉ុនគ្រប់ៗគ្នា៕

មិត្តភាព កម្ពុជា- ជប៉ុន
មិត្តភាព កម្ពុជា- ជប៉ុន
មិត្តភាព កម្ពុជា- ជប៉ុន
មិត្តភាព កម្ពុជា- ជប៉ុន
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T