ប្ដីពូកែចុច Like រូបស្រីស្អាតពេក ស្រាប់តែប្រពន្ធព្រីនរូបស្រីៗទាំងនោះ ជូនជាកាដូឲ្យប្ដីសម្រាប់ទិវានៃក្ដីស្រលាញ់ (មានវីដេអូ)

//s9.kh1.co/0c/0c26f24182872e33d078d137ed0393d40f6ba1c3.jpg
សង្គម

 ១៥-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ស្ត្រីជាប្រពន្ធ ឈ្មោះថា Gloria មកពីសហរដ្ឋអាមេរិក បានរៀបចំកាដូយ៉ាងពិសេសជូនស្វាមីរបស់នាង សម្រាប់ថ្ងៃទិវានៃក្ដីស្រលាញ់។

អាមេរិក៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងការហួសចិត្ត និងអស់សំណើច ជុំវិញឃ្លីបវីដេអូមួយ ដែលថតបង្ហោះចែកចាយនូវសកម្មភាព ស្ត្រីម្នាក់ បានរៀបចំកាដូយ៉ាងពិសេសជូនស្វាមីរបស់នាងផ្ទាល់ សម្រាប់ថ្ងៃទិវានៃក្ដីស្រលាញ់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីដេអូឃ្លីបនេះ ត្រូវបានថតឡើងដោយស្ត្រីជាប្រពន្ធផ្ទាល់ឈ្មោះថា Gloria មកពីសហរដ្ឋអាមេរិក ហើយយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម Tik Tok ដែលមានអ្នកចុចចូលទស្សនារហូតដល់ទៅ៤.៤លានដងឯណោះ។

ជាក់ស្ដែង តាមរយៈ​វីដេអូឃ្លីប បង្ហាញឲ្យឃើញថា នាង Gloria បានយកស្នោរពណ៌សចំនួនបួនដុំ មកដាក់តម្រៀបជាប់គ្នា ដោយមានក្រដាសពណ៌ក្រហមវេចខ្ចប់ពីក្រៅផងដែរ។ ហើយនាងក៏បានយករូបរបស់ស្រីស្អាតៗប៉ុន្មានសន្លឹក ដែលនាងបានធ្វើការព្រីន បន្ទាប់ពីស្វាមីរបស់នាងបានចុច Like រូបទាំងនោះនៅលើបណ្ដាញសង្គមអ៊ីនស្ដារក្រាម ទៅបិតជាប់នឹងឈើចង្កាក់ រួចដោតនៅលើស្នោរ ទុកជាកាដូសម្រាប់ស្វាមី។

យ៉ាងណាមិញ មកទល់ពេលនេះ មិនទាន់មានវីដេអូឃ្លីប ដែលបង្ហាញឲ្យឃើញពីស្វាមីរបស់នាង Gloria ពេលទទួលកាដូខាងលើឡើយ តែទន្ទឹមនឹងនេះដែរ ក៏មានមហាជនមួយចំនួន បានបញ្ចេញមតិ ដោយលើកឡើងថា៖

តើបុរសជាស្វាមីគ្មានសិទ្ធក្នុងការចុច Like ការបង្ហោះរបស់អ្នកដទៃទេឬយ៉ាងណា?

មតិមហាជន

បុរសជាស្វាមីប្រាកដជាពេញចិត្តកាដូនេះ ព្រោះគាត់បានចុច Like រូបស្រីស្អាតទាំងនោះរួចរាល់ហើយ៕

មតិមហាជន

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
រូបស្រីៗដែលស្វាមីរបស់នាងបានចុច Like
រូបស្រីៗដែលស្វាមីរបស់នាងបានចុច Like
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T