ប្លែកភ្នែក! សម័យនេះហើយសុទ្ធតែជួលរោងកុនទាំងមូល ដើម្បីយកមកលេងហ្គេម (មានវីដេអូ)

//s9.kh1.co/ce/ce0835eb59c4d11137dc7b0a80d3dc6893f99ab6.jpg
បច្ចេកវិទ្យា

 ១៥-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

gamers គឺពិតជាពេញចិត្តនឹងការរៀបចំមួយនេះណាស់ ដែលអនុញ្ញាតឲ្យពួកគេមានឱកាសទទួលបានបទពិសោធន៍នៃការលេងហ្គេម ជាមួយអេក្រង់ដ៏សែនធំ។

កូរ៉េខាងត្បូង៖ បើទោះបីជាបច្ចុប្បន្ននេះរោងកុនបានកំណត់ចំនួនអ្នកចូលមើលក្នុងអត្រា៥០ភាគរយក៏ដោយ ក៏ CGV (ខ្សែសង្វាក់រោងកុនធំជាងគេរបស់កូរ៉េខាងត្បូង) បានចាប់ផ្ដើមជួលរោងកុនរបស់ខ្លួនសម្រាប់ការលេងហ្គេម ដើម្បីបង្កើតចរន្តប្រាក់ចំណូលថ្មី។ ចំពោះមនុស្ស៤នាក់អាចកក់អេក្រង់បានក្នុងតម្លៃ៩០ដុល្លារ សម្រាប់រយៈពេល២ម៉ោង។ ថ្លៃសេវានេះនឹងកើនឡើងដល់១៣៥ដុល្លារ បន្ទាប់ពីម៉ោង៦ល្ងាច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកលេងហ្គេមដែលចង់ជួលអេក្រង់ពីរោងកុន ក៏ចាំបាច់ត្រូវយកហ្គេមផ្ទាល់ខ្លួនមកជាមួយ ឧបករណ៍លេងហ្គេម និងដៃហ្គេមផងដែរដើម្បីយកមកលេង។ បើយោងតាមសារព័ត៌មាន BBC បានឲ្យដឹងថា gamers គឺពិតជាពេញចិត្តនឹងការរៀបចំមួយនេះណាស់ ដែលអនុញ្ញាតឲ្យពួកគេមានឱកាសទទួលបានបទពិសោធន៍នៃការលេងហ្គេម ជាមួយអេក្រង់ដ៏សែនធំ។

លោក Eui Jeong Lee បាននិយាយថា៖ «គុណភាពសំឡេងពិតជាអស្ចារ្យខ្លាំងណាស់។ សំឡេងបាញ់កាំភ្លើងគឺខ្លាំង ហើយនៅពេលមានអ្វីមួយហោះសំដៅមករកខ្ញុំនៅលើអេក្រង់ ខ្ញុំក៏បានស្រែកផងដែរ។»

ចាប់តាំងពីសេវាកម្មថ្មីនេះដាក់ឲ្យដំណើរការនៅក្នុងឆ្នាំនេះ សាលនានាត្រូវបានគេកក់ច្រើនជាង១៣០ដងរហូតមកទល់ពេលនេះ។ ខណៈពេលអតិថិជនភាគច្រើនត្រូវបានគេបង្ហើបឲ្យដឹងថា ជាបុរសអាយុខ្ទង់៣០ទៅ៤០ឆ្នាំ ក៏មានអ្នកមានគូនិងក្រុមគ្រួសារក៏បានចូលរួមផងដែរ៕

https://s9.kh1.co/__image/w=650,h=366,q=100/26/2641eb90727af1b25663744836d15f59dfa68597.jpg
https://s9.kh1.co/__image/w=650,h=366,q=100/0e/0edcfcb8f3cb8869b703a6ed8b519122a48f001e.jpg
វីដេអូ
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T