ត្រីឆ្លាមធ្មេញរណារកំពុងប្រឈមនឹងការផុតពូជ ចេញពីពិភពលោក

//s9.kh1.co/84/849d310894a827faa169074ad94975026749c082.jpg
សង្គម

 ១៤-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្នុងចំណោមត្រីឆ្លាមធ្មេញរណារ៥ប្រភេទ មាន៣ប្រភេទដែលស្ទើរតែផុតពូជ ខណៈ២ទៀតបានចុះបញ្ជីថាស្ថិតនៅស្ថានភាពគ្រោះថ្នាក់។

បរទេស៖ សត្វនេះគឺស្ថិតនៅក្នុងប្រភេទត្រីចម្លែក ដែលមានរូបរាងធ្មេញស្រដៀងនឹងរណារ ហើយមានព្រុយដូចត្រី​​​​​​​​​ឯទៀត។ ត្រីឆ្លាមធ្មេញរណារដែលជាមុខសញ្ញាដ៏សំខាន់មួយ គឺស្ថិតនៅក្នុងចំណោមត្រីដែលជិតផុតពូជជាទីបំផុត ដែលរស់នៅក្នុងមហាសមុទ្រ។ ខណៈពេលដែលពួកវាត្រូវបានគេរកឃើញនៅតាមបណ្ដោយឆ្នេរសមុទ្រនៃប្រទេសចំនួន៩០ ឥឡូវសត្វទាំងនេះត្រូវបានគេសន្មត់ថា ផុតពូជជាងពាក់កណ្ដាលនៃប្រទេសទាំងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកជំនាញបាននិយាយថា ពួកវាកំពុងតែថយចុះដោយសារតែការបាត់បង់ជម្រក និងការជាប់នៅក្នុងសំណាញ់របស់អ្នកនេសាទ។ ធ្មេញរណាររបស់វាដែលមានការវិវត្តនិងសម្រាប់ការវាយប្រហារចំណី ឥឡូវបានប្រែក្លាយជាគុណវិបត្តិទៅវិញ ក៏ព្រោះតែវាងាយនឹងទាក់ជាមួយនេសាទុបករណ៍។ ក្នុងចំណោមត្រីឆ្លាមធ្មេញរណារ៥ប្រភេទ មាន៣ប្រភេទដែលស្ទើរតែផុតពូជ ខណៈ២ទៀតបានចុះបញ្ជីថាស្ថិតនៅស្ថានភាពគ្រោះថ្នាក់។

ឥឡូវនេះ ការសិក្សាបានបង្ហាញថា ត្រីឆ្លាមធ្មេញរណារត្រូវបានគេសន្មត់ថា បានផុតពូជនៅក្នុងប្រទេសចំនួន៥៥។ មានប្រទេសចំនួន១៨ដែលយ៉ាងហោចណាស់មានមួយប្រភេទនៃត្រីឆ្លាមធ្មេញរណារគឺបានបាត់បង់ ហើយប្រទេសចំនួន២៨ផ្សេងទៀតបានបាត់បង់ពីរប្រភេទនៃត្រីឆ្លាមនេះ។

បញ្ជីប្រទេសដែលត្រីឆ្លាមធ្មេញរណារបានផុតពូជឥឡូវនេះ រួមមានប្រទេសចិន អ៊ីរ៉ាក់ ហៃទី ជប៉ុន ទីម័រខាងកើត អែលសាល់វ៉ាឌ័រ តៃវ៉ាន់ ជីប៊ូទី និងព្រុយណេ។ សហរដ្ឋអាមេរិកនិងអូស្ត្រាលីហាក់ដូចជារក្សាបានត្រីប្រភេទទាំងនេះបានច្រើន ដោយសារតែមានប្រភេទទូកសង្គ្រោះ ដែលត្រីឆ្លាមធ្មេញរណារត្រូវបានគេការពារយ៉ាងប្រសើរ។

ប្រទេសចំនួន៨កំពុងធ្វើសកម្មភាពសង្គ្រោះនិងការពារប្រភេទសត្វទាំងនេះ តាមរយៈការប្រឹងប្រែងអភិរក្ស។ ប្រទេសទាំងអស់នេះរួមមាន គុយបា តង់សានី កូឡុំប៊ី ម៉ាដាកាស្ការ ប៉ាណាម៉ា ប្រេស៊ីល ម៉ិកស៊ិក និងស្រីលង្កា៕

https://s9.kh1.co/__image/w=650,h=366,q=100/96/96a3854cbdf6397c51387fa9fbe53cbc4c1640d3.jpg
https://s9.kh1.co/__image/w=650,h=366,q=100/32/32c6f2ca7de7e127979ed9023c25ea805d2d07c8.jpg
https://s9.kh1.co/__image/w=650,h=366,q=100/bf/bfce4c80b0795bd8710a71d0be8a5a35ebef3d35.jpg
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T