លេងមួយក្បាច់ ដាច់ចង្កោះ! ឃើញស្លៀកបែបចិនៗ ស្មានតែទៅចែកអាំងប៉ាវដល់ផ្ទះ តែតាមពិតអ្នកប្រមូលបំណុលទៅជូនពរឲ្យរកស៊ីមានបាន ហើយឆាប់សងបំណុលគេផង

//s9.kh1.co/60/601c84dc56df997eeda6cfafc03041b3322c4546.jpg
សង្គម

 ១៣-កុម្ភៈ-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្រុមការងាររបស់ទីភ្នាក់ងារប្រមូលបំណុលមួយនៅក្នុងប្រទេសសិង្ហបុរីបានឆ្លៀតឳកាសនេះស្លៀកឈុត «ព្រះនៃសំណាង» របស់ចិន ហើយទៅជូនពរកូនបំណុលរបស់ពួកគេ រួមមានទាំងលិខិតមួយសន្លឹកទៀត ដែលជាការរម្លឹកឲ្យសងប្រាក់ ការដូខ្លះៗផងដែរ។

សិង្ហបុរី៖ ដូចដែលប្រិយមិត្ដបានដឹងហើយថា បច្ចុប្បន្ននេះគឺជារដូវកាលបុណ្យចូលឆ្នាំប្រពៃណីចិន ដែលជាពិធីដ៏សំខាន់មួយរបស់ជនជាតិចិន​ ឬជាតិសាស្ដ្រដទៃដែលជាប់សែស្រឡាយចិន តែងតែប្រារព្ធឡើងរៀងរាល់ឆ្នាំ រយៈពេល៣ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អំឡុងពេលនៃពិធីបុណ្យនេះ ស្រាប់តែក្រុមការងាររបស់ទីភ្នាក់ងារប្រមូលបំណុលមួយនៅក្នុងប្រទេសសិង្ហបុរីបានឆ្លៀតឳកាសនេះស្លៀកឈុត «ព្រះនៃសំណាង» របស់ចិន ហើយទៅជូនពរកូនបំណុលរបស់ពួកគេ រួមមានទាំងលិខិតមួយសន្លឹកទៀត ដែលជាការរម្លឹកឲ្យសងប្រាក់ និងមានការដូខ្លះៗផងដែរ។

ជាក់ស្ដែង យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ទីភ្នាក់ងារប្រមូលប្រាក់ កាលពីថ្ងៃទី១១ ខែកុម្ភៈកន្លងទៅថ្មីៗនេះ បាននិយាយថា កូនបំណុលទាំងនោះតែងតែព្យាយាមគេចវេះពីពួកគេ ដូច្នេះពួកគេបានបន្លំស្លៀកឈុតបែបនេះជំនួសវិញ ព្រោះធ្វើបែបនេះគឺទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីពួកគេ។ ក្នុងដំណើរនោះ អ្នកដែលស្លៀកពាក់បែបចិន បានជូនពរពួកគេជាភាសារចិនថា​ «Gong Xi Fa Cai» ឬមានន័យថា «រកស៊ីមានបាន» ហើយជូនពរឲ្យឆាប់បានដោះស្រាយបំណុលដែលពួកគេជំពាក់ផង។

គួរឲ្យដឹងដែរថា តាមពិតទៅ ការតុបតែងខ្លួនបែបច្នៃប្រឌិតដូច្នេះ មិនមែនជាលើកទីមួយនោះទេ ដោយអំឡុងរដូវការបុណ្យណូអែល ពួកគេក៏ធ្លាប់បានស្លៀកពាក់ឈុតសាន់តាក្លូស និងទៅសួរសុខទុក្ខកូនបំណុលដល់ផ្ទះបែបនេះផងដែរ៕

សូមទ្សនារូបភាពខាងក្រោម៖

សកម្មភាពរបស់ក្រុមប្រមូលបំណុល
សកម្មភាពរបស់ក្រុមប្រមូលបំណុល
សកម្មភាពរបស់ក្រុមប្រមូលបំណុល
សកម្មភាពរបស់ក្រុមប្រមូលបំណុល
សកម្មភាពរបស់ក្រុមប្រមូលបំណុល
សកម្មភាពរបស់ក្រុមប្រមូលបំណុល
សកម្មភាពរបស់ក្រុមប្រមូលបំណុល
សកម្មភាពរបស់ក្រុមប្រមូលបំណុល
សកម្មភាពរបស់ក្រុមប្រមូលបំណុល
សកម្មភាពរបស់ក្រុមប្រមូលបំណុល
សកម្មភាពរបស់ក្រុមប្រមូលបំណុល រដូវកាលបុណ្យណូអែល
សកម្មភាពរបស់ក្រុមប្រមូលបំណុល រដូវកាលបុណ្យណូអែល
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/40/40c51ea52f63f35126eaf149204695616c1bd9d4.jpg

ម៉ាកយីហោ “ផ្ទះបាយភូមិខ្មែរ” បង្កើតឡើងដោយកូនខ្មែរ ដែលមានបេះដូងនិងការតាំងចិត្តយ៉ាងខ្លាំង ក្នុងចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរតំណែលជាតិ

 ២៩-មីនា-២០២៤ 
 ៣ល្ងាច · មួយម៉ោងមុន
//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៦ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T