ប្លែកខ្លាំង! ស៊ូលី ផេង ច្រៀង ៩ បទលាយចូលគ្នា ក្នុងការប្រគំតន្រ្តីសប្បុរសធម៌ «ស្នាមញញឹមឆ្ពោះទៅមុខរួមគ្នា»

//s9.kh1.co/b8/b82dbe0feef13cfc929699917a5d13968b457c2e.jpg
តារា & កម្សាន្ដ

 ១៣-កុម្ភៈ-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ម្ចាស់​បទ​​ «អ្នកជិតដិត» ដែលបានជាប់ចំណាត់ថ្នាក់លេខ ៣ នៅក្នុង Cambodia Top 50 by Pleng​ លោក​ ស៊ូលី ផេង នឹងចូលរួមសម្ដែងក្នុងការប្រគុំតន្រ្ដីសប្បុរសធម៌ «ស្នាមញញឹមឆ្ពោះទៅមុខរួមគ្នា» តាមអនឡាញ របស់ក្រុមហ៊ុន​ Smart Axiata ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ​​។

ភ្នំពេញ៖​ ម្ចាស់​បទ​​ «អចេតនា» ដែលបានជាប់ចំណាត់ថ្នាក់លេខ ១ ផ្ទួនៗគ្នា នៅក្នុង Cambodia Top 50 by Pleng លោក​ ស៊ូលី ផេង នឹងចូលរួមសម្ដែងក្នុងការប្រគុំតន្រ្ដីសប្បុរសធម៌ «ស្នាមញញឹមឆ្ពោះទៅមុខរួមគ្នា» តាមអនឡាញ របស់ក្រុមហ៊ុន​ Smart Axiata ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ​​។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ស៊ូលី ផេង
  ស៊ូលី ផេង

ការប្រគំតន្រ្តីនេះ នឹងធ្វើការផ្សាយផ្ទាល់នៅ ថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខនេះ វេលាម៉ោង ៦:៣០ ល្ងាច​ លើទំព័រហ្វេប៊ុក Smart Axiata និង លើទំព័រហ្វេប៊ុក Pleng ។

លោក ស៊ូលី ផេង បានបញ្ជាក់ថា ខ្លួននឹងច្រៀងបទល្បីៗចំនួន ៩ បទ បែបមនោសញ្ចេតនា។ លើសពីនេះទៀត លោកនឹងច្រៀង Mashup លាយបទល្បីៗទាំងអស់នោះ ដើម្បីទាក់ទាញអាម្មណ៍អ្នកគាំទ្រឲ្យកាន់តែប្លែក។

បទល្បីៗទាំង៩ នោះមានអ្នកចូលមើលលើ YouTube រាប់លានដង រួមមានដូចជា៖​

១. បទ «ទំហំស្នេហ៍»
២. បទ «អចេតនា»
៣. បទ «ហួសព្រំដែន»
៤. បទ «សុំទោសដែលខ្ញុំសន្យា»
៥. បទ «មិនច្បាស់ជាមួយអូន»
៦. បទ «គេមានជម្រើស»
៧. បទ «វិលវិញមក»
៨. បទ «អ្នកជិតដិត»
៩. បទ «ស្នាមអនុស្សារ»

  តន្រ្ដីសប្បុរសធម៌ «ស្នាមញញឹមឆ្ពោះទៅមុខរួមគ្នា» ធ្វើនៅថ្ងៃទី១៤ កុម្ភៈ 
  តន្រ្ដីសប្បុរសធម៌ «ស្នាមញញឹមឆ្ពោះទៅមុខរួមគ្នា» ធ្វើនៅថ្ងៃទី១៤ កុម្ភៈ 

អតិថិជនក្រុមហ៊ុន Smart អាចបរិច្ចាកថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដោយចុច *២០២១*  និងចំនួនទឹកប្រាក់ដែលអ្នកចង់បរិច្ចាក ចន្លោះពី ១ ដុល្លារ ទៅ ១០ ដុល្លារ ដោយចុចសញ្ញាទ្រុងជ្រូកនៅពេលបញ្ចប់។

ឧទាហរណ៍៖ ប្រសិនបើអតិថិជនចង់បរិច្ចាក ១ ដុល្លារ អតិថិជនគួរចុច *២០២១*១ # ហើយចុចបញ្ចូន។ អតិថិជនអាចធ្វើការបរិច្ចាកក្នុងយុទ្ធនាការនេះ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ៕

 តន្រ្ដីសប្បុរសធម៌ «ស្នាមញញឹមឆ្ពោះទៅមុខរួមគ្នា» ធ្វើនៅថ្ងៃទី១៤ កុម្ភៈ 
 តន្រ្ដីសប្បុរសធម៌ «ស្នាមញញឹមឆ្ពោះទៅមុខរួមគ្នា» ធ្វើនៅថ្ងៃទី១៤ កុម្ភៈ 
  ស៊ូលី ផេង
  ស៊ូលី ផេង
ស៊ូ លីផេង
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២ ខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T