កសិករជនជាតិកាណាដាម្នាក់ ដាំមើមឆៃថាវយក្សទម្ងន់ ២៩ គីឡូក្រាម បំបែកកំណត់ត្រាពិភពលោក

//s9.kh1.co/9c/9c2a28e36f692478e56f3632e3de805395cb663b.jpg
សង្គម

 ១៣-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មើមឆៃថាវយក្សទម្ងន់ធ្ងន់បំផុតមិនធ្លាប់មាន ទម្ងន់ ២៩ គីឡូក្រាម បានបំបែកកំណត់ត្រាចាស់ទម្ងន់ ១៨ គីឡូក្រាមនៅឆ្នាំ ២០០៤

កាណាដា៖ កសិករជនជាតិកាណាដាម្នាក់ បានបំបែកឯតទគ្គកម្មពិភពលោក ដោយការដាំមើមឆៃថាវយក្ស​ធ្ងន់បំផុតមិនធ្លាប់មានក្នុងទម្ងន់ ២៩ គីឡូក្រាមនៅក្នុងសួនរបស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Damien Allard រស់នៅក្នុងខេត្តកេបិច បានរៀបរាប់យ៉ាងដូច្នេះថា គាត់ធ្លាប់បានសាកបំបែកកំណត់ត្រាពិភពលោកទៅលើការដាំមើមឆៃថាវយក្សនេះតាំងតែពីឆ្នាំ ២០១៦ មកម្ល៉េះ ប៉ុន្តែវាមានទម្ងន់ត្រឹមតែគីឡូក្រាមប៉ុណ្ណោះ ធ្វើឱ្យលោកមិនអាចបំបែកកំណត់ត្រាចាស់ដែលមានទម្ងន់ជិត ១៨ គីឡូក្រាមក្នុងឆ្នាំ ០០៤ នោះបានឡើយ។

យ៉ាងណាមិញ ដោយសារការតស៊ូនិងព្យាយាមដាំម្តងហើយម្តងទៀត លោកក៏បានបំបែកឯតទគ្គកម្មចាស់ក្នុងឆ្នាំ ២០០៤ នោះជាមួយនឹងកំណត់ត្រាថ្មី ដោយមើមឆៃថាវយក្សរបស់លោកមានទម្ងន់ដល់ទៅ ២៩ គីឡូក្រាមឯណោះ។ លើសពីនេះ មើមឆៃថាវយក្ស ផ្សេងទៀតក៏សុទ្ធសឹងតែបំបែកកំណត់ត្រាទាំងអស់ជាមួយនឹងទម្ងន់ ២៣ និង ២៤ គីឡូក្រាម៕

https://s9.kh1.co/__image/w=650,h=432,q=100/43/43f3dca99b92d32621b2b6c8001218d605b14ab6.jpg
https://s9.kh1.co/__image/w=650,h=487,q=100/92/923b85c0b79c4e35d47fbfe7abb1908690201bf8.jpg
https://s9.kh1.co/__image/w=650,h=365,q=100/2f/2fe6d038eb2a61aec42a01d76c7ab102117958f5.jpg
មើមឆៃថាវទូទៅ
មើមឆៃថាវទូទៅ
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T