ខ្សែភាពយន្ត WandaVision លេចចេញតួអង្គ Superhero របស់ Marvel ដែលស្រលាញ់ភេទដូចគ្នា (មានវីដេអូ)

//s9.kh1.co/6e/6ed6be9e01b7b059265d2bf520d751688157ba89.jpg
តារា & កម្សាន្ដ

 ១៥-កុម្ភៈ-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Spoiler Alert ! មិនសាកសមនឹងអ្នកមិនទាន់បានទស្សនា WandaVision អានឡើយ ! តោះមកស្គាល់គូស្នេហ៍ Superhero ដែលស្រលាញ់ភេទដូចគ្នានៅក្នុង Marvel

បរទេស៖ លោកអ្នកប្រិយមិត្តមួយប្រាកដជាបានទស្សនាខ្សែភាពយន្តភាគរបស់ Marvel ដែលសហការជាមួយ Disney បានខ្លះទៅហើយមុនពេលមកចាប់អានអត្តបទនេះ។ ថ្ងៃនេះយើងនឹងសូមលើកយកតួអង្គមួយដែលនៅក្នុងខ្សែភាពយន្ត WandaVision នេះមកនិយាយគឺ Billy Maximoff ដែលជាកូនរបស់ Wanda ឬហៅថា Scarlet Witch

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព​ Poster របស់ WandaVision
រូបភាព​ Poster របស់ WandaVision

Billy គឺបានបង្ហាញវត្តមាននៅក្នុងភាគទី៥នៃរឿងជាមួយនឹង Thomas Maximoff ដែលជាបងប្អូនភ្លោះរបស់ពួកគេ។ យ៉ាងណាមិញនៅក្នុងវគ្គទី៦ដែលទើបចេញនាយប់មិញគឺថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ រូបគេ Billy និង Thomas បានបង្ហាញ សមត្ថភាព (Ability)​ របស់ពួកគេមកយ៉ាងអស្ចារ្យធ្វើឱ្យក្រុមហ្វេនៗក៏ដូចជាអ្នកនិយមអានសៀវភៅរឿង Comics របស់ Marvel មានភាពត្រេកអរយ៉ាងខ្លាំង។

រូបភាព Thomas និង Billy ក្នុងរឿង WandaVision ភាគទី៦
រូបភាព Thomas និង Billy ក្នុងរឿង WandaVision ភាគទី៦

តាម Ability របស់ពួកគេទាំងពីរគឺបង្ហាញឱ្យឃើញថាសមត្ថភាពរបស់ពួកគេគឺមិនខុសពី Comics ប៉ុន្មានឡើយគឺ Thomas នឹងមានឈ្មោះជា Superhero របស់គេគឺ Speed ដែលមានសមត្ថភាពដូចទៅនឹង Pietro ដែលជាពូ រីឯ Billy វិញប្រើអំណាចវេទមន្តស្រដៀងនឹង Wanda ដែលហើយទទួលបានឈ្មោះថា Wiccan ដែលពួកគេទាំងពីនឹងក្លាយទៅជាសមាជិក Avenger ជំនាន់ថ្មីនៅខាងមុខ ឬគេហៅថា The Young Avenger នេះបើយោងតាមសៀវភៅប្រលោមលោក Comics រប​ស់ Marvel នេះ។

រូបភាព Thomas និង Billy ក្នុងរឿង WandaVision ភាគទី៦
រូបភាព Thomas និង Billy ក្នុងរឿង WandaVision ភាគទី៦
រូបភាព Wiccan និង  Speed ក្នុង Young Avenger
រូបភាព Wiccan និង  Speed ក្នុង Young Avenger

ទោះបីជាយ៉ាងណាក៏ដោយតួអង្គ Wiccan មួយនេះមានចំណុចមួយដែលគួរឱ្យចាប់អារម្មណ៍បើយោងតាម Comics រូបគេគឺជាមនុស្សម្នាក់ដែលស្រលាញ់ភេទដូចគ្នា​ហើយដៃគូរបស់គេគឺ Teddy មាននាមជា Hero ថា Hulkling ដែលជាសមាជិក Young Avenger មួយរូបដែរ ហើយវាមិនខុសពីខ្សែភាពយន្តដែលនឹងចេញឆាប់ៗនេះគឺ The Eternals ដែលលេចឮថានឹងមានវត្តមាន Superhero ដែលស្រលាញ់ភេទដូចគ្នាដំបូងបង្អស់នៅក្នុង MCU។

រូបភាព Hulkling និង​ Wiccan ក្នុង Avengers Empyre Aftermath #1។
រូបភាព Hulkling និង​ Wiccan ក្នុង Avengers Empyre Aftermath #1។

គួរឱ្យដឹងដែរថា នៅក្នុងសៀវភៅ Comics មានចំណងជើងថា YOUNG AVENGER (2013) ភាគ១ ដែលតាមទស្សនវិស័យរបស់ Billy ពួកគេបានបាត់បង់មិត្តភក្តិច្រើនពេកហើយក្នុងនាមជាវីរៈបុរសគឺមានគ្រោះថ្នាក់ខ្លាំងណាស់ខណៈពេលដែល Teddy បានបដិសេធមិនព្រមចំណាយពេលវេលាក្នុងជីវិតរបស់គាត់អត់ប្រយោជន៏ដោយមិនប្រើប្រាស់សមត្ថភាព Ability របស់គេ។ សេចក្តីស្រលាញ់របស់ Hulking ចំពោះ Billy ត្រូវបានលាតត្រដាងបង្ហាញក្នុងជំលោះរបស់ពួកគេនេះហើយទីបំផុតបានជួយដោះស្រាយបញ្ហាជំលោះរបស់ពួកគេអស់។

រូបភាពក្នុង Comics
រូបភាពក្នុង Comics
រូបភាពក្នុង Comics
រូបភាពក្នុង Comics

បន្ទាប់មកដំណើរនៃស្នេហារបស់ពួកគេទាំងពីក៏បន្តរហូតបានរៀបការជាមួយគ្នាទៀតផងនៅក្នុង Avengers Empyre Aftermath #1

រូបភាព Hulkling និង​ Wiccan 
រូបភាព Hulkling និង​ Wiccan 
រីដេអូដែលបង្ហាញសាច់រឿងក្នុង Comics 
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T