ចេញហើយ! ក្រុមដែលត្រូវប៉ះគ្នានៅវគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ FA Cup

//s9.kh1.co/e6/e6019ce22dab203c0f6cd85cf1aaa674672a5719.jpg
កីទ្បា

 ១២-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពីការចាប់ឆ្នោតសម្រាប់គូដែលត្រូវប៉ះគ្នានៅវគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ FA Cup កាលពីថ្ងៃព្រហស្បតិ៍នោះ

បន្ទាប់ពីការចាប់ឆ្នោតសម្រាប់គូដែលត្រូវប៉ះគ្នានៅវគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ FA Cup កាលពីថ្ងៃព្រហស្បតិ៍នោះ ក្រុមកំពូលតារាង Premier League គឺ Manchester City នឹងធ្វើដំណើរទៅជួបតទល់គ្នាជាមួយក្រុម Everton ស្របពេល Leicester City នឹងត្រូវបើកកីឡដ្ឋានស្វាគមន៍ក្រុម Manchester United

ក្រុម Everton ដែលទើបតែយកឈ្នះក្រុម Spurs ក្នុងលទ្ធផល ៥ ទល់នឹង ៤ កាលពីថ្ងៃពុធនោះនឹងត្រូវស្វាគមន៍ក្រុមរបស់អ្នកដឹកនាំ Pep Guardiola ដែលកំពុងកាន់កំណត់ត្រាមួយដ៏ល្អដែលឈ្នះចំនួន ១៥ ប្រកួតជាប់គ្នាគ្រប់ពានរង្វាន់ទាំងអស់។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Everton vs. Man City
Everton vs. Man City

Manchester United ដែលឈ្នះពានរង្វាន់ FA Cup ចុងក្រោយបង្អស់កាលពីឆ្នាំ ២០១៦ នឹងត្រូវជួបជាមួយក្រុមដែលកំពុងប្រកួតប្រជែងដណ្តើមពានរង្វាន់ Premier League ដូចគ្នាគឺ Leicester City ដោយ Manchester United បានដាក់គោលដៅក្នុងការឈ្នះពានរង្វាន់ FA Cup ជាលើកទី ១៣ ក្នុងរដូវកាលនេះ។

Leicester City vs. Man Utd
Leicester City vs. Man Utd

សម្រាប់ក្រុម Bournemouth វិញនឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុម Southampton ដែលបានបំបាក់ក្រុម Wolverhampton Wanderers ក្នុងលទ្ធផល ២-០ កាលពីថ្ងៃព្រហស្បតិ៍។

Bournemouth vs. Southampton
Bournemouth vs. Southampton

ក្រុម Chelsea វិញបានបំបាក់ក្រុម Barnsley ក្នុងលទ្ធផល ១-០ ដោយពួកគេនឹងត្រូវជួបជាមួយ Sheffield United នាវគ្គ ៨ ក្រុមចុងក្រោយ។

Chelsea vs. Sheffield United
Chelsea vs. Sheffield United

គួរបញ្ជាក់ផងដែរថា គ្រប់ការប្រកួតក្នុងវគ្គ ៨ ក្រុមចុងក្រោយនេះនឹងធ្វើឡើងនាថ្ងៃទី ២០-២១ ខែ មីនា ឆ្នាំ ២០២១៕

Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T