ចង់ដឹងខុសរឿងពេក ដេកពេទ្យ! ក្មេងប្រុសអង់គ្លេសម្នាក់ លេបមេដែក៥៤គ្រាប់ ព្រោះចង់ដឹងថាពេលលេបទៅវាជាប់ក្នុងក្រពះ ឬ អត់ (មានវីដេអូ)

//s9.kh1.co/1f/1fe8db1a0c63b0be420976727680e5d34edf6b95.jpg
សង្គម

 ១២-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អង់គ្លេស៖ ក្មេងប្រុសជនជាតិអង់គ្លេសអាយុ១២ឆ្នាំម្នាក់ ទើបត្រូវទទួលបានការវះកាត់សង្គ្រោះជីវិតរយៈនាពេលថ្មីៗ បន្ទាប់ពីលេបមេដែកចំនួន ៥៤គ្រាប់ ដើម្បីពិសោធមើលថា តើដុំមេដែកនឹងជាប់ក្រពះរបស់គេដែរ ឬ អត់។

អង់គ្លេស៖ ក្មេងប្រុសជនជាតិអង់គ្លេសម្នាក់ អាយុ១២ឆ្នាំ ទើបទទួលបានការវះកាត់សង្គ្រោះអាយុជីវិតនាពេលថ្មីៗនេះ បន្ទាប់ពីរូបគេបានលេបមេដែកជាច្រើនគ្រាប់ ដើម្បីជាការធ្វើពិសោធន៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា កុមារារងគ្រោះរូបនេះមានឈ្មោះ Riley Morrison មកពីទីក្រុង Manchester ប្រទេសអង់គ្លេស បានលេបមេដែករាងមូលតូចៗចំនួន ៥៤គ្រាប់ ដើម្បីចង់ដឹងថា តើវត្ថុទាំងនោះនឹងឆក់គ្នានៅក្នុងក្រពះរបស់គេដែរ ឬ អត់។ ប៉ុន្តែបន្ទាប់ពីមិនឃើញមេដែកនោះចេញមកវិញអស់រយៈពេល៤ថ្ងៃ នៅទីបំផុតរូបគេក៏សម្រេចប្រាប់ម្តាយឈ្មោះ Paige Ward អាយុ ៣០ឆ្នាំថា ខ្លួនបានលេបមេដែកដោយចៃដន្យ។

យ៉ាងណាមិញ អ្នកស្រី Paige បាននាំកូនប្រុសទៅមន្ទីរពេទ្យតែម្ដង ហើយនៅពេលដែលគ្រូពេទ្យបានឆ្លុះកាំរស្មីអ៊ិច ក៏ស្រាប់តែភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះរកឃើញមានដែកម៉ាញេទិកចំនួន ៥៤គ្រាប់ ដែលជាប្រដាប់ប្រដាក្មេងលេងនៅក្នុងក្រពះ និងពោះវៀនរបស់ Riley

ក្រោយពិនិត្យឃើញដូច្នេះហើយ គ្រូពេទ្យបារម្ភថាមេដែកអាចមានប្រតិកម្ម ហើយដុតបំផ្លាញ់ជាលិការ ឬសរីរាង្គសំខាន់ៗ ដែលអាចបណ្ដាលឱ្យមានការខូចខាតគ្រឿងក្នុង ដែលនឹងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ ដូច្នេះ Riley ចាំបាច់ត្រូវតែវះកាត់ជាបន្ទាន់ ហើយប្រតិបត្ដិការវះកាត់នេះ បានចំណាយពេលដល់ទៅ៦ម៉ោងឯណោះ ទើបរួចរាល់។

ដោយឡែក បច្ចុប្បន្ននេះដែរ Riley កំពុងសម្រាកព្យាបាលបន្ដនៅផ្ទះ ហើយម្តាយរបស់គេចង់ចែករំលែកបទពិសោធន៍នេះដល់ឪពុកម្តាយផ្សេងទៀត អំពីគ្រោះថ្នាក់ដែលអាចកើតមានពីប្រដាប់ប្រដាក្មេងលេង ដូចជាគ្រាប់មេដែកនេះជាដើម និងសំណូមពរឲ្យប្រមូលវាទៅឲ្យឆ្ងាយពីកូនៗ ដើម្បីកុំឲ្យជួបរឿងដូចកូនរបស់គាត់៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

កុមារា  Riley
កុមារា  Riley
កុមារា  Riley
កុមារា Riley
រូបថតកាំរស្មីអ៊ិច
រូបថតកាំរស្មីអ៊ិច
គ្រាប់មេដែក
គ្រាប់មេដែក
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T