កក្រើកពេញពិភពលោក! ក្រោយសារព័ត៌មានដ៏ល្បី Nas Daily ធ្វើវីដេអូអំពីខ្សែជីវិត សាលិ (មានវីដេអូ)

//s9.kh1.co/00/0017382502afebe39e1a83d10857f58357d34b37.jpg
តារា & កម្សាន្ដ

 ១២-កុម្ភៈ-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ប្អូនប្រុសសាលិ ត្រូវបានសារព័ត៌មាន ដ៏ល្បីNas daily ចុះផ្សាយដែលធ្វើឲ្យពិភពលោក បានស្គាល់ប្អូន កាន់តែច្បាស់ឡើងថែមទៀត

ភ្នំពេញ: ប្អូនប្រុស ធុធ សាលិ ដែល ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកម្ពុជា បានស្គាល់អំពីសមត្ថភាពរបស់ប្អូនប្រុស ដែលអាចចេះនិយាយបានច្រើនភាសា ដូចជា បារាំង អង់គ្លេស ចិន ជប៉ុន កូរ៉េ ហ្វីលីពីន និងភាសាផ្សេងៗទៀតប្រមាណជាង១២ភាសា ផងដែរនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ ប្អូនប្រុស​ ត្រូវបានសារព័ត៌មានដ៏ល្បីល្បាញ ដែលតែងតែនិយាយអំពីដំណើរជីវិតរបស់មនុស្សជុំវិញពិភពលោក គឺ Nas Daily បានចុះផ្សាយពីប្អូនប្រុសនៅប៉ុន្មានម៉ោងមុននេះ ដែលសាធារណមតិ របស់មនុស្សនៅជុំវិញពិភពលោកបានឃើញ និងកោតសរសើរប្អូនប្រុស សឹងគ្រប់ៗគ្នា។

ប្អូនប្រុស សាលិ
ប្អូនប្រុស សាលិ

យ៉ាងណាមិញ នៅក្នុងវីដេអូទៀតសោត ក៏បានបង្ហាញអំពីការតស៊ូ របស់ប្អូនប្រុស ធុធ សាលិ ដែលតស៊ូ ខិតខំ ប្រឹងប្រែងក្នុងការលក់វត្ថុអនុស្សាវរិ៍យ រហូតទាល់តែមានភ័ព្វសំណាង បានទៅបន្តការសិក្សា នៅប្រទេសចិន និងអាចជួយដល់ក្រុមគ្រួសារ ឲ្យរួចចាកផុតពីភាពក្រីក្របាន ដែលនេះអាចជាមេរៀនមួយដល់កុមារទាំងអស់បានដឹងថា ការដែលមានចំណេះដឹង អាចឲ្យយើងរួចចាកផុតពីភាពក្រីក្របាន ៕

ចង់ដឹង និងជ្រាបឲ្យកាន់តែច្បាស់ ថាតើ Nas Daily បាននិយាយអ្វីខ្លះពី សាលិ សូមចូលរួមទស្សនា រូបភាព និងវីដេអូ ខាងក្រោមទាំងអស់គ្នា៖

ប្អូនប្រុស សាលិ
ប្អូនប្រុស សាលិ
ប្អូនប្រុស សាលិ
ប្អូនប្រុស សាលិ
ប្អូនប្រុស សាលិ
ប្អូនប្រុស សាលិ
ប្អូនប្រុស សាលិ
ប្អូនប្រុស សាលិ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T